Thursday, September 19, 2024
Homeតារាខ្មែរខេម ៖លែងខ្លាចរឿងអោបប្រពន្ធ ក្រោយវិល​ពី​បារាំង២ខែ

ខេម ៖លែងខ្លាចរឿងអោបប្រពន្ធ ក្រោយវិល​ពី​បារាំង២ខែ

ភ្នំពេញ៖តារាចម្រៀងGalaxyលោកប៉ុន សុណារិន ហៅខេម បានរាំស្លូវអោប​ប្រពន្ធអ្នកនាង​ស្រីកា យ៉ាងស្អិត​ល្មូតក្នុង​ថ្ងៃមង្គល​របស់ប្អូនស្រីថៅកែរបស់លោក​នៅខេត្តព្រៃវែងកាលពីថ្ងៃទី​៦ខែធ្នូឆ្នាំ២០២១ ។មិត្តរួមអាជីព​ជាច្រើនដែល​មិន​ធ្លាប់បាន​ឃើញ​ប្រ​ពន្ធរបស់ខេម ផ្ទាល់នោះ​សរសើរ​នារីអាណិកជនមកពីបារាំងរូបនេះថាមានសម្រស់ផូផង់មិនចាញ់តារាឡើយ ហើយ​ពួក​គេ​បាន​ជម្រុញ​ឲ្យខេម គូតែប្រញ៉ាប់ដឹកដៃកំពូលស្នេហ៍ចូលរោងការឲ្យបានឆាប់ៗទៀតផង ដើម្បីងាយស្រួលយកកូន ខណៈដែល​កន្លង​​មក​មានការសង្ស័យថាខេម មានកូន២នាក់​(ស្រី១)​ទៅហើយតែលោកសុណារិន ប្រកែកដោយអះអាងថាក្មេងប្រុសវ័យខ្ទង់​៣ឆ្នាំនោះជា​កូនមេ​របស់លោក ខណៈដែលក្មេងស្រីវ័យជាង១ខួបនោះ​ជាក្មួយលោកនៅបារាំង។ប៉ុន្ដែការអះ​អាង​របស់​ខេម មិន​សូវត្រូវបានគេជឿរជាក់ទាំងស្រុងឡើយព្រោះសម្អាងថាខេម ចាប់ដៃ​អ្នកនាង​ស្រីកា ជាង៥ឆ្នាំទៅហើយហេតុនេះគូតែមាន​កូន​ពប្រលែងលេងដូចក្មេងៗខាងលើ​នេះ​ហើយ​។​តែខេម ថាលោកពិតជាស្រលាញ់ក្មេងៗនិងចង់បានកូនដូចគេមែន ប៉ុន្ដែ​ពេល​នេះ​មិនទាន់​មានដូច​គេថានោះទេ។

  គេកត់សម្គាល់ថាខេម កាន់តែបង្ហាញការកៀកកើយគ្នាជាចំហជាមួយប្រពន្ធ​លែងខ្លាច​គេ​ដឹង​ថា​មានប្រពន្ធទៀតនោះក្រោយ​លោក​សុណារិន ទើបតែបានបណ្ដើរភរិយាមកពីបារាំង​ចូល​ស្រុក​វិញរយៈពេលជាង២ខែប៉ុណ្ណោះ ខណៈដែលតារាGalaxyរូប​នេះបាននាំស្រីកា ទៅដើរ​កម្សាន្ដនៅបារាំងបង្ហួសទៅអាឡឺម៉ង់ និងស្វីស កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១ និង​មក​ភ្នំពេញវិញ​ថ្ងៃទី៦ខែតុលាឆ្នាំ២០២១។ក្រោយមានការឲ្យយោបល់ពីមិត្តភក្ដិថាខេម គូតែ​រៀបការជាមួយស្រីកា ដើម្បីងាយស្រួល​យកកូន​ថែម​នោះលោកសុណារិន  ធ្លាប់ប្រាប់អ្នកយក​ព័តមាន​យើង​ថាអាចនឹងមានដំណឹងល្អឆាប់ៗ តែលោកថាមិនអាចនិយាយ​ទុក​ជាមុនថានឹង​ធ្វើ​នៅថ្ងៃខែឆ្នាំណាឲ្យប្រាកដនោះទេ។

  គូរបញ្ជាក់ថាខេម ហាក់នៅទ្រឹងក្រោយលោកដើរចេញពីថោន ចូលGalaxyជាង​១ឆ្នាំ​មកនេះគឺមិនសូវមានសន្ទុះខ្លាំងដូចមុន​នោះទេព្រោះតែឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ គ្របពីលើតែម្ដង។តែខេម ថាលោកមិនដែលចាត់ទុកលោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងក ដូចគេថានោះទេ ហើយនៅពេលខាងមុខនេះលោកនឹងត្រៀមចាប់ដៃជាមួយកញ្ញាតន់ ច័ន្ទ​សីម៉ា ឡើង​វិញ៕

RELATED ARTICLES