Thursday, September 19, 2024
Homeតារាខ្មែរចាន់ កែវនិមល ៖ឱកាសចាប់ដៃជា វិបុល លើកទី២នៅតែមិន​អាចទៅរួច

ចាន់ កែវនិមល ៖ឱកាសចាប់ដៃជា វិបុល លើកទី២នៅតែមិន​អាចទៅរួច

ភ្នំពេញ៖អ្នកនាងចាន់ កែវនិមល បានវិលត្រឡប់មកចាប់អាជីពពិធីការិនីជាង២ខែវិញហើយ ក្រោយពីបានបណ្ដើរ​ប្ដីនិង​ដឹក​ដៃកូនស្រីទៅទៅកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ទីក្រុងឡូវែល៍ សហរដ្ឋអាមេរិក អស់រយៈពេលជាង​២ខែ​នៅថ្ងៃ​ខួប​កំណើត​គម្រប់វ័យ​៣៥ឆ្នាំរបស់នាងកាល​ពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១។អ្វីដែលទស្សនិកជនមួយ​ចំនួនលើកឡើង​ថាអ្នកនាង​និមល នឹងអាចដើរចេញពីហង្សមាសព្រោះតែពិបាកធ្វើការនៅកន្លែងដែលនាងធ្លាប់ផ្ទុះរឿងអាស្រូវស្នេហាជាមួយលោកជា វិបុល ស្វាមីរបស់គង់ សុជាតិ នោះពេលនេះតារាកូន១នៅតែរៈ​នៅ​ហង្សមាសដដែល ខណៈដែលថៅកែហង្សមាសបន្ដលើកស្ទួយនាង​ឡើងវិញតាមរយៈការផ្ដល់​កម្មវិធីធំៗ​ទៅឲ្យនិមល កាន់សារជាថ្មី បន្ទាប់ពីគេកត់សម្គាល់ថាកែវនិមល បានបាត់បង់កម្មវិធី​ល្អៗ​ជា​ច្រើនក្រោយធ្លាយរឿងស្នេហាជាមួយលោកវិបុល កាលពីពាក់កណ្ដាល​ឆ្នាំ២០២០​​។

យ៉ាងណាថៅកែហង្សមាសនៅតែមិន​អាចបំ​ពេញសំណូមពរទស្សនិកជនមួយចំនួនដែលបានលើកឡើងថាចង់ឃើញចាន់ កែវ​និមល និងលោកជា វិបុល ចាប់ដៃ​គ្នាឡើងវិញព្រោះ​តារា​ទាំង២ធ្វើការសង់តង់​និងយល់ចិត្តគ្នាល្អ​នោះគឺនៅតែមិន​អាចទៅរួច​នោះ​ទេព្រោះ​ថាហង្ស​មាស​ខ្លាចផ្ទុះ​រឿងធំជាលើកទី២។ប្រភពបានឲ្យដឹងថាអ្វី​ដែលថៅកែហង្សមាសធ្វើនៅពេលនេះ​គឺឲ្យទាំង​សងខាងមានសន្ដិភាព​នោះគឺបើ​លែង​ឲ្យចាន់ កែវនិមល ចាប់ដៃជាមួយលោកជា វិ​បុល ប្រាកដជាធ្វើឲ្យសុជាតិ រីករាយ ហើយ​ស្វាមីនិមល ក៍មិនមានការបារម្ភ​រឿង​ប្រពន្ធ​មាន​រឿង​ទៀតដែរ ហេតុនេះហើយទោះជាមានសំណើរយ៉ាងណាចង់ឲ្យនិមល ធ្វើ​ដៃ​គូជាមួយ​លោកវិបុល សារជាថ្មី​នោះ​គឺថៅកែនៅតែមិនហ៊ាន​ប្រថុយដាក់ឲ្យពួកគេនៅក្បែរ​គ្នាម្ដងទៀត​ឡើយ។

  សូមបញ្ជាក់ថាចាន់ កែវនិមល បានឡើងឋានៈជា”ជំទាវ”បន្ទាប់ពីស្វាមីរបស់​នាងលោក​សូវ៉ាត សីលា មានតួនាទីជាឯកឧត្តម ហើយអ្វីដែលកែវនិមល ស្រលាញ់ប្ដីខ្លាំងបំផុតនោះគឺ​ទោះជា​នាងមានរឿង​អ្វីក៍ដោយក៍ប្ដីនៅតែផ្ដល់ទំនុកចិត្តលើនាងគ្រប់​ពេល​វេលា​ទាំងអស់។ដើ​ម្បី​​បង្ហាញ​​ទៅទស្សនិកជនថាចំណងស្នេហាគ្មានភាពប្រេះស្រាំនោះកែវនិមល និងប្ដីឯក​ឧត្តម​រៀបគម្រោង​យកកូនភ្លោះ តែពេលនេះពិធីការិនីដែលសម្បូរវោហារស័ព្ទ​រូបនេះមិនទាន់ឃើញ​ពពោះឡើយ។ ក្រៅពីចាន់ កែវនិមល អតីត​និងតារាដែលឡើងងារជំទាវមានដូចជាស្រីតូច ចំណាន​,ឱក បូរី, ពេជ្រ ច័ន្ទបរមី ,លី យ៉ាណា,ផាន់ ម៉ូនីកា ,នៅ សុនិតា និងស៊ឹម សូលីកា ជាដើម៕

RELATED ARTICLES