ភ្នំពេញ៖លោកសុខ មេសា ហៅនាយចឺម នៅតែកត្ដិកនេះកាន់តែអោបសង្សារថ្មីអ្នកមេម៉ាយកូន១សេង សុខគីម ស្អិតល្មូតលើសដើម ខណៈដែលអ្នកសិល្បៈរួមអាជីពបានសម្ដែងការភ្ញាក់ផ្អើលព្រោះថាអំឡុងពេលនាយចឺម មានសង្សារក្រមុំៗនាយ មិនដែលលង់ស្នេហ៍សង្សារម្នាក់ណាដល់ម្លឹងនោះទេ ប៉ុន្ដែនៅពេលប៉ៈមេម៉ាយកូន១តារាសាន់ដេរូបនេះស្រលាញ់ស្ទើតែលេបតែម្ដងហេតុនេះហើយមេម៉ាយនិងក្រមុំពិតជាមិនដូចគ្នាមែន។ប៉ុន្ដែអ្នកខ្លះទៀតបានលើកឡើងថាសង្សារនាយចឺម អ្នកនាងសេង សុខគីម ហាក់កំពុងតែតោងកាលីពនាយចឺម ឲ្យកាន់តែល្បីដើម្បីងាយស្រួលការរកស៊ីOnlineទៅវិញ។



ថ្វីត្បិតតែនាយចឺម និងនាងសេង សុខគីម ផ្អែមល្ហែមកាន់តែខ្លាំងទៅៗមែន ប៉ុន្ដែនាយចឺម ធ្លាប់ប្រាប់ថាមិនទាន់មានគម្រោងរៀបការជាមួយគ្នាឆាប់ៗឡើយ។យ៉ាងណាអតីតតារាកំប្លែងសាន់ដេរូបនេះថាមានអារម្មណ៍សោកស្ដាយប្រសិនបើទៅណាមិនមានសង្សារចូលរួមដំណើរដែលមើលទៅពេលនេះនាយចឺម ពិតជាមានអារម្មណ៍ស្រលាញ់ងប់នាងសុខគីម ជាងអតីតសង្សាររបស់ខ្លួនដែលសុទ្ធតែជាស្រីស្អាតសាច់សខ្ចីមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី ។ដោយឡែកតាមព័តមានថាក្រោយនាយចឺម ចាប់ដៃជាមួយនាងសុខគីម នេះនាយចង់សម្រេចបំណងធំមុនរៀបការតាមរយៈការសាងសង់ផ្ទះវីឡារទ្រនុំស្នេហ៍ធំស្កឹមស្កៃនៅខណ្ឌឬស្សីកែវ ដែលគម្រោងនេះអាចបញ្ជាក់ច្បាស់ថានាយចឺម គ្មានបំណងស្វែងរកសង្សារទី៤នោះទេ ហើយនាយ នឹងធ្វើជាស្វាមីស្របច្បាប់របស់នាងសុខគីម នៅពេលខាងមុខនេះជាមិនខាន ខណៈដែលអតីតសង្សាររបស់នាយទាំង៣ពេលនេះពួកគេសុទ្ធតែមានសង្សារថ្មីអោបរៀងៗខ្លួនមិនឲ្យចាញ់នាយចឺម ឡើយ។



គូរបញ្ជាក់ថាលោកសុខ មេសា ហៅនាយចឺម ត្រូវបានគេមើលឃើញថានាយឲ្យតែហៅស្រីស្អាតរូបណាមកថតសម្ដែងMVថ្មីរបស់ខ្លួនហើយច្រើនតែតរានោះកម្រគេចផុតពីអន្ទាក់ស្នេហ៍របស់នាយ ខ្លាំងណាស់ ហេតុនេះហើយបានជាមិត្តភក្ដិនាងសុខគីម ច្រើនតែដាស់តឿងនិងរំលឹកនាងជាញយៗថាប្រយ័ត្នជួបរឿងរ៉ាវដូចនាងហ្វា ហ្វា យំហើមភ្នែកពេលបែកពីនាយចឺម ភ្លាមៗនោះ។តែនាងសុខគីម ថាទោះជាឭគេនិយាយថានាយចឺម មិនល្អក៍នាងមិនក្វល់ដែរ សំខាន់ពេលនេះនាងទុកចិត្តនាយចឺម ។ចំណែកលោកមេសា វិញដើម្បីឲ្យសង្សារទី៤ជឿរជាក់នាយថា នាងសុខគីម ម្នាក់នេះហើយជាសង្សារចុងក្រោយរបស់នាយ ហើយម្ចាស់បទ”នរក១៨ជាន់”រូបនេះថែមទាំងទម្លាក់កំហុសឲ្យអតីតសង្សាររបស់នាយទាំងអស់ថាគ្មានភាពស្មោះត្រង់ដូចនាងសុខគីម នោះទេគឺចូលមកក្នុងជីវិតនាយដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះ៕



