ភ្នំពេញ៖កំពូលតារាចម្រៀងព្រាប សុវត្ថិ បានធ្វើឲ្យភរិយារបស់លោកអ្នកស្រីឡុង ស្រីមុំ រំភើបចិន្ដា យ៉ាងខ្លាំងព្រោះតែនៅ ថ្ងៃប្រារពខួបកំណើតគម្រប់វ័យ៤១ឆ្នាំកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២១នោះលោកស្នាយ និយាយទៅកាន់ប្រពន្ធថាថា ស្រលាញ់ អ្នកនាងស្រីមុំ មិនមែន១ថ្ងៃ,១ឆ្នាំ,១០ឆ្នាំនោះទេ តែគឺស្រលាញ់អូនជារៀងរហូតឬអស់១ជីវិតតែម្ដង។យ៉ាងណានេះមិនមែនជាលើកទី១នោះទេដែលលោកព្រាប សុវត្ថិ តែងតែផ្ដល់ស្នាមញញឹមទៅឲ្យភរិយានោះពោលទាំងកាយវិការនិងសកម្មភាពគឺតារាGalaxyរូបនេះតែងតែធ្វើឲ្យភរិយារបស់លោកមានស្នាមញញឹមជានិច្ច ព្រោះតែការជោគជ័យរបស់លោកក្នុងអាជីព ចម្រៀង រយៈពេលជាង២៣ឆ្នាំមកនេះក៍មួយផ្នែកដោយសារតែលោកមានភរិយានៅក្រោយខ្នង”សំណាបយោងដី ស្រីយោងបុរស”។



ព្រាប សុវត្ថិ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ដែលចំណងស្នេហារយៈពេលជាង២៤ឆ្នាំនេះអ្នកទាំង ២ទទួលបានចំណងដៃកូនសុទ្ធតែប្រុសដល់ទៅ៣នាក់គឺកូនទី១ឈ្មោះ សុវត្ថិ មុនីវណ្ណ,កូនទី២ឈ្មោះសុវត្ថិ មុនីនាគ និងកូនទី៣ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ ហើយព្រាប សុវត្ថិ ហៅកូនឈ្មោះសិរីវុឌ្ឍ ថាជាកូនពៅៗ ពោលគឺលោកគ្មានផែនការណ៍តាមយក កូនស្រី នោះទេ។លោកព្រាប សុវត្ថិ អំឡុងពេលដែលច្រៀងនៅហង្សមាសនោះលោកក៍ធ្លាប់សម្ដែងMVជាមួយភរិយារបស់លោកផង ដែរហើយរាល់ការច្រៀងសម្ដែងរបស់លោកគឺតែងតែមានភរិយាជាអ្នករៀបចំសម្លៀកបំពាក់និងម៉ូដសក់ឲ្យជានិច្ចពោលគឺប្រ ពន្ធប្រៀបបានជំនួយការរបស់លោកផ្ទាល់តែម្ដង។អ្វីដែលមហាជនកោតសរសើរនោះព្រាប សុវត្ថិ តាំងពីចាប់ដៃអ្នកស្រីមុំ ជាង ២ទសវត្សន៍មកនេះលោកមិនដែលមានបញ្ហារវិវាទក្នុងគ្រួសារម្ដងណាឡើយ ខណៈដែលភរិយាលោកមានទំនុកចិត្តខ្ពស់ចំពោះ ប្ដីបើទោះជាព្រាប សុវត្ថិ មាននារីទាំងក្នុងនិងក្រៅស្រុកតាមស្នេហ៍ប៉ុន្ដែព្រាប សុវត្ថិ មិនចាប់អារម្មណ៍លើស្រីផ្សេងនោះទេហើយ ពេលនេះលោកបានប្រកាសថ្ងៃខួបប្រពន្ធថាស្រលាញ់អ្នកនាងស្រីមុំ តែម្នាក់គត់ជារៀងរហូតតទៅ។



ក្រៅពីព្រាប សុវត្ថិ តារាដែលមានប្រពន្ធជួយនៅក្រោយខ្នងមានមានដូចជាលោកខេមរៈ សិរីមន្ដ,ឆាយ វីរៈយុទ្ធ និងពាក់ម៉ី ជា ដើម។ចំពោះលោកព្រាប សុវត្ថិ វិញកាលពីខែកញ្ញាឆ្នាំ២០២០មានព័តមានថាលោកច្រៀងជាង២០ឆ្នាំ មកនេះសល់លុយ ខ្ទង់៣០ លានដុល្លារដែលចំនួនទ្រព្យនេះគឺមហាសាលសម្រាប់តារាស្រុកខ្មែរឬអាចនិយាយបានថាទោះជាពេលនេះព្រាប សុវត្ថិ លែង មានបទល្បីៗឬឈប់ច្រៀងក៍លោកមិនជួបហានិភ័យសេដ្ឋកិច្ចឡើយ។ផ្ទុយទៅវិញព្រាប សុវត្ថិ បានងាកមក ធ្វើជំនួញ កាន់តែ ច្រើននៅរយៈពេលចុងក្រោយនេះដូចជាការបើកភោជនីយដ្ឋាន,ហាងកាត់ដេរ,កំពុងរៀបចំសាងសង់Resort នៅខេត្តមណ្ឌុលគិរី និងបច្ចុប្បន្នរកស៊ីផ្នែកអចលនទ្រព្យលក់ដីឡូតិ៍។ការបុកទៅលើជំនួញស្ទួនៗគ្នានៅពេលនេះធ្វើឲ្យមានការលើកឡើងថាព្រាប សុវត្ថិ អាចនឹងមិនផ្ដោតលើអាជីពចម្រៀងទាំងស្រុងដូចមុនឡើយ ហើយលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរតំណែង ទៅឲ្យកូនប្រុសទាំង៣នាក់របស់លោកជាអ្នកបន្ដស្នងពីលោកនាពេលខាងមុខ។ប៉ុន្ដែតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxyជាង១ឆ្នាំមកនេះទស្សនិកជនមើលឃើញថាកូនៗរបស់ព្រាប សុវត្ថិ មិនសូវមានភាពលេចធ្លោដូចមុននោះទេពោលគឺ ហាក់នៅទ្រឹងហើយមិនច្បាស់ពីអនាគតរបស់ពួកគេនៅហង្សមាសឡើយ ខណៈដែលកូនទី៣ឈ្មោះសុវត្ថិ សិរីវុឌ្ឍ បានដើរ ចេញពីហង្សមាសតាំងពីខែមករាឆ្នាំ២០២១ ប៉ុន្ដែកូនច្បងឈ្មោះសុវត្ថិ មុនីវណ្ណ និងកូនទី២ឈ្មោះសុវត្ថិ មុនីនាគ នោះពួកគេ នៅតែបន្ដច្រៀងសម្ដែងនៅហង្សមាសតទៅទៀតព្រោះនៅជាប់កុងត្រា។សំណួរដែលមហាជនចង់ដឹងនោះថាតើក្រោយព្រាប សុវត្ថិ ចូលនីវត្តន៍ពីអាជីពចម្រៀងទៅកូនម្នាក់ណារបស់លោកនឹងឡើងស្នងបន្ដពីឪពុក?តែចម្ងល់នេះត្រូវបានពេជ្រ សោភា ធ្លាប់ឆ្លើយថាគឺកូនទី២ឈ្មោះសុវត្ថិ មុនីនាគ ដែលមានលក្ខណៈដូចច្រើនទៅនិងព្រាប សុវត្ថិ ទាំងអត្តចឬកនិងសម្លេង។តែអ្នកស្រីគង់ ចន្ធូ ម្ដាយក្មេករបស់ព្រាប សុវត្ថិ ធ្លាប់ប្រាប់ថាចៅៗទាំង៣របស់លោកស្រីសុទ្ធតែ មានដុង និងទេពកោសល្យ សិល្បៈខ្លាំងៗណាស់ព្រោះពួកគេទទួលការបណ្ដុះបណ្ដាលដោយផ្ទាល់ពីឪពុកគេគឺលោកព្រាប សុវត្ថិ ។លោកស្រីចន្ធូ ថា គាំទ្រចំពោះកូនទាំង៣របស់ព្រាប សុវត្ថិ ដែលកំពុងតែដើរតាមគន្លងឪពុកនេះ។


ដោយឡែកអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ថាការប្ដូរផលិតកម្មពីហង្សមាសទៅGalaxyរបស់ព្រាប សុវត្ថិ នៅពេលនេះ មិនធ្វើឲ្យព្រាប សុវត្ថិ ធ្លាក់ចុះនោះទេទោះជាអតីតតារាហង្សមាសរូបនេះមិនសូវមានសន្ទុះខ្លាំងដូចមុនក្ដី ប៉ុន្ដែលោកជឿរ ថាព្រាប សុវត្ថិ និងកូនៗអាចនឹងបញ្ចេញអ្វីថ្មីមួយទៀតប្លែកនៅពេលខាងមុខនេះដើម្បីឲ្យគេភ្ញាក់ផ្អើលជាមិនខាន៕

