ភ្នំពេញ៖សុគន្ធ និសា ដែលបាត់បង់តំណែងជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី២ធ្លាក់ទៅលើសួស វីសា នោះត្រូវបានគររំពឹងថាថៅកែហង្សមាសនឹងផ្ដល់តួនាទីធំប្រហាក់ប្រហែលគ្នានេះនៅកម្មវិធីថ្មីណាមួយឡើងវិញជាមិនខានដើម្បីប៉ៈប៉ូវកិត្តិយសឬស្ដារការខូចចិត្តរបស់នាងមកវិញពីការបាត់បង់កៅអីមួយនេះ។យ៉ាងណាការរងចាំអ៊ុតមើលពីទស្សនិកជននោះមិនដូចការសន្និដ្ឋាននោះទេព្រោះថាកម្មវិធីប្រលងចម្រៀងBeat The Best ដែលតំណើរការថ្មីៗនេះបែជាលេចមុខតារាវ័យក្មេងមួយចំនួនទៀតធ្វើជាគណៈកម្មារការទៅវិញក្នុងនោះពេជ្រ សោភា និងឆន សុវណ្ណរាជ ពិតជាសាកសម តែនីកូ និងផន ស្រីខួច ហាក់ធ្វើឲ្យមានការជជែកគ្នាច្រើន។ដោយឡែកសុគន្ធ និសា មិនត្រូវបានអ្នកដឹកនាំកម្មវិធីជ្រើសឲ្យឡើងអង្គុយកៅអីនោះទេ។ប៉ុន្ដែទាំងអ្នកសិល្បៈរួមអាជីពនិងអ្នកជំនាញសិល្បៈបានយល់ស្របគ្នាថាតំណែងទាំង៣របស់លោកព្រាប សុវត្ថិ ដែលនៅទំនេរនោះប្រាកដជាអាចថៅកែស៊កបញ្ចូលឈ្មោះសុគន្ធ និសា ឲ្យរ៉ាប់រងជំនួសក្នុងកម្មវិធីណាមួយជាក់ជាមិនខានក្នុងចំណោមThe Voice Kids Cambodia, Cambodian Idol និងCambodian Idol Junior នោះ។ពួកគេបានលើកឡើងថាសុគន្ធ និសា កាន់កម្មវិធីណា១ក៍បានក្នុងចំណោមកម្មវិធីខាងលើនេះគឺសាកសមសម្រាប់រូបនាងទាំងអស់ព្រោះនាងមានសម្ថភាពនិងបទពិធោធន៍ក្នុងអាជីពចម្រៀងរយៈពេលជាង១០ឆ្នាំមកហើយ។



សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាការចាកចេញពីកម្មវិធីThe Voice Cambodia រដូវកាលទី២កន្លងមកនោះមិនមែនថៅកែដកចេញនោះទេ គឺនាងសុំឈប់ដោយខ្លួនឯងព្រោះតែអត់មានពេលវេលាគ្រប់គ្រាន់។តែនិសា សារភាពថាការបាត់មុខពីកម្មវិធីនោះគឺពិតជាប៉ៈពាល់កេរ្ដិ៍ឈ្មោះនាងខ្លះៗមែនព្រោះអ្នកខ្លះនឹងថានាងធ្វើមិនកើតបានជាឈប់។នាងថាមិនមែនឈប់តែការធ្វើCoach ពីកម្មវិធីនោះ១ទេ តែនាងក៍ផ្អាកថតសម្ដែងភាពយន្ដផងដែរព្រោះចង់ផ្ដោតលើអាជីពចម្រៀងតែមួយមុខប៉ុណ្ណោះ។



សុគន្ធ និសា បានរៀបការជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ តែក្រោយមានប្ដីជាង៣ឆ្នាំនេះនិសា មិនទាន់ពពោះកូនដំបូងឡើយ។ប៉ុន្ដែគេចាប់អារម្មណ៍ថាទោះជានិសា មានស្វាមីហើយមែន តែរូបសម្រស់នាងនៅតែរក្សារបានផូផង់ដូចកាលនៅលីវ ហេតុនេះហើយទើបនិសា ត្រូវប៉ាន់ស្ពតពាណិជ្ជកម្មធំៗជាបន្ដបន្ទាប់ បើទោះជាអាជីពចម្រៀងរបស់នាងមិនសូវស្ទុះឡើងដូចមុនក្ដី៕



