ភ្នំពេញ៖ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន ជាតួអង្គស្រីសំខាន់ម្នាក់នោះរឿង”កូនប្រុសក្រោមពន្លឺ ព្រះចន្ទពេញបូណមី”ដែលជាភាព យន្ដស្ដីពីខ្សែជីវិតសម្ដេចតេជោនោះពិធីការិនីសុខ សោម៉ាវត្តី ក៍ជាតួអង្គធំម្នាក់ដែរក្នុងរឿង ដែលមានការសម្រិតសម្រាំង យ៉ាងពិសេសបំផុតនេះ ខណៈដែលនាងណាក់ ស្រីណា ក៍មានឱកាសសម្ដែងក្នុងឈុតឆាកជាច្រើនមិនចាញ់ច័ន្ទនីរ័ត្ន និង សោម៉ាវត្តី ឡើយ។សុខ សោម៉ាវត្តី ក៍មិនខុសពីតួអង្គទាំងអស់ដែលសម្ដែងភាពយន្ដនេះដែរពោលគឺពួកគសុទ្ធតែមានអា រម្មណ៍សារំភើបនិងមានមោទនភាពដែលបានសម្ដែងរឿងប្រវត្តិរបស់ថ្នាក់ដឹកនាំ ពិសេសនាងក៍បានជួបនិងថតរូបជាមួយ សម្ដេចតេជោដោយផ្ទាល់កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១ ក្នុងពិធីសែនក្រុងពាលីភាពយន្ដខ្នាតធំនេះ។ទាំងសោម៉ាវត្តី និង តួអង្គផ្សេងៗទៀតពួកគេរំពឹងថាក្រោយថតចប់រឿងនេះប្រាកដជានឹងឡើងកូដថែមទៀតជាមិនខាន។យ៉ាងណាចំពោះ ការសម្ដែងរឿងនេះបានតម្លៃខ្លួនប៉ុន្មាននោះមិនអាចទាក់ទងសុំការបំភ្លឺពីវត្តី បានទេកាលពីពេលថ្មីៗនេះព្រោះទូរស័ព្ទចូលគ្មាន អ្នកទទួល។
សុខ សោម៉ាវត្តី ជាអ្នកមេម៉ាយម្នាក់នៅក្នុងសិល្បៈដែលនៅតែត្រូវប៉ាន់អាជីពមួយនេះទោះជានាងជួបស្នេហាបរាជ័យរហូត ធ្លាក់ខ្លួនមេម៉ាយកូន១ទាំងវ័យក្មេង ក្រោយលែងលះប្ដីកាលពីឆ្នាំ២០១៤ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ ដែលបច្បុប្បន្ន ជាស្នងការរងខេត្តរតនៈគិរី ក្ដីតែផលិតករជាច្រើននៅតែត្រូវការនាង។វត្តី ដែលកំពុងសាងស្នេហាថ្មីយ៉ាងស្អិតល្មូតជាមួយ ប្រុសក្មេងលី វ៉ាហេទ នោះធ្លាប់មានព័តមានថានាងត្រូវបានប្រុសៗសម្បូរទ្រព្យទាំងក្នុងនិងក្រៅស្រុកតាមស្នេហា តែមេម៉ាយរូបស្រស់នេះមិនបេតី ឡើយព្រោះបេះដូងនាងបានប្រគល់ទៅឲ្យកីឡាករវ៉ាហេទ តែម្នាក់គត់។ពិធីការិនីសោម៉ាវត្តី ធ្លាប់និយាយ ប្រាប់អ្នកយកព័តមានយើងថារឿងមានអ្នកមាន អ្នកធំតាមស្រលាញ់នាងគ្មានអារម្មណ៍រំភើបរីករាយច្រើននោះទេ ព្រោះនាង និងអតីតប្ដីធ្លាប់ស្រលាញ់គ្នា៥ឆ្នាំទើបរៀបការហើយទីបំផុតនៅតែបែកគ្នាដដែល ហេតុនេះហើយនាងចង់បានអ្នកច្បាស់លាស់ ជាមួយនាង។យ៉ាងណាតារាកូន១វ័យជិត១០ឆ្នាំទៅហើយនោះថានាងគ្មានគម្រោងរៀបការជាលើកទី២ឡើយ ព្រោះថាជីវិតនាងធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ម្ដងរួចទៅហើយអីចឹងការរៀបការជាលើកទី២ មិនចាំបាច់បំផុតសម្រាប់រូបនាងទេ។
ទស្សនិកជនរងចាំមើលថាតើចំណងស្នេហាថ្មីសុខ សោម៉ាវត្តី -លី វ៉ាហេទ អាចនឹងកើតមានឡើងដែរ ឬទេនៅពេលខាងមុខ នេះព្រោះទោះជាវត្តី មិនចង់គ្រងឈុតកូនក្រមុំជាលើកទី២មែន តែវ៉ាហេទ ប្រាកដជាចង់ធ្វើស្វាមី នាងស្របច្បាប់ជាជាងត្រឹម សង្សារ៕