Saturday, May 10, 2025
Homeតារាខ្មែរគង់ សុជាតិ ៖ប្ដីមិនចេះប្រចណ្ឌ

គង់ សុជាតិ ៖ប្ដីមិនចេះប្រចណ្ឌ

ភ្នំពេញ៖គង់ សុជាតិ បានSurprise ថ្ងៃខួបកំណើតលោកអាឡិច ចាន់ត្រា កាលពីពេលថ្មីៗនេះ​ស្រាប់តែពិធីការិនីរូបនេះ​ត្រូវ​បាន​លោកលឹម ប៉ោស្រុន ហៅអាឡិច ចាន់ត្រា ថើបថ្ពាល់នៅ​ចំ​ពោះ​មុខស្វាមីនាង តែម្ដង តែលោកវិបុល គ្មានចិត្តប្រ​ចណ្ឌប៉ុន​ក្រចក​ដៃ​នោះទេ។មូលហេតុ​ដែល​ប្ដីសុជាតិ មិនចេះប្រចណ្ឌភរិយាពេលត្រូវលោកប៉ោស្រុន ថើបនោះដោយសារតែ​ទាំង​លោក​វិបុល និងសុជាតិ មានការរាប់អានគ្នាជាមួយលោកប៉ោស្រុន ជាច្រើនឆ្នាំមកហើយ ពិ​សេ​សក្នុងកម្មវិធីមង្គលការ​ឬកម្មវិធីជប់​លៀង​ធំៗ​ដែលលោកអាឡិច ជាប្រធានក្រុមហ៊ុនមួយ​នោះតែងតែហៅអ្នកនាងសុជាតិ និងស្វាមីធ្វើជាពិធីករ​ក្នុងកម្មវិធីទាំង​ឡាយ​ជាប្រ​ចាំ។

  គង់ សុជាតិ បានបរាជ័យក្នុងការពពោះកូនភ្លោះប្រុស​តាមសំណើររបស់ស្វាមីក្មេង​លោ​ក​​ជា វិបុល ព្រោះតែរយៈពេលជាង២ឆ្នាំ​មកហើយអ្នកនាង​នៅតែគ្មានកូនថែម។យ៉ាងណា​ចំ​ណង​​ស្នេហាសុជាតិ-វិបុល បានស្រស់ថ្លាឡើងវិញក្រោយពីជួបភាព​រង្គោះ​រង្គើរ​មួយប្រាវធំ​កាលពីឆ្នាំ២០១០ ក្រោយផ្ទុះរឿងលោកវិបុល និងចាន់ កែវនិមល បង្កាត់ភ្លើងស្នេហាជាមួយ​គ្នា​នៅក្រៅឆាក។សុជាតិ ឈឺចិត្តពេករហូតត្រូវដឹកចូលពេទ្យសង្រ្គោះបន្ទាន់ ខណៈដែល​លោក​វិបុល បានដឹងកំហុសឆ្គងទើបចង់​បញ្ជាក់ស្នេហ៍​ស្មោះ​ស​ចំពោះសុជាតិ សារជាថ្មី​ឡើងវិញតាមរយៈការកោសក់បួសជាសាមណេរ(នេន)រយៈពេល១០ថ្ងៃកាលពីថ្ងៃទី២១ខែកញ្ញា​ឆ្នាំ២០២០ នៅវត្តនិគ្រោធវ័នហៅវត្តគល់ទទឹង។ឥឡូវសុជាតិ ជឿរជាក់លើប្ដីទាំងស្រុងដូច​ដើមវិញហើយជាញឹកញាប់នាងបាន​បណ្ដើរស្វាមីទៅរឹតចំណងស្នេហានៅតាមតំបន់រម្យនីយដ្ឋានជាច្រើនកន្លែងដើម្បីឲ្យស្នេហារឹងមាំថែមទៀត។

ប៉ុន្ដែរឿងដែលគូរ​ឲ្យ​សោក​ស្ដាយសុជាតិ និងចាន់ កែវនិមល លែងនិយាយស្ដីរកគ្នាសោះតែម្ដងបើទោះ​ជាអ្នកទាំងពីររួម​ទ្រនុំ​ហង្ស​មាស​ជា​មួយ​គ្នាក្ដី។ មិនត្រឹមតែជួបគ្នានៅកន្លែងធ្វើការសុជាតិ និងកែវនិមល មិនហាមាត់រកគ្នា​នោះ​ទេ  ប៉ុន្ដែពេលសុជាតិ ជួបកែវនិមល នៅ​កម្មវិធីអ្នកសិល្បៈដោយចៃដន្យនោះ​ពិធីការិនីទាំង​ពីរ​ដួងក៍មិនដែលលូកមាត់និយាយរកគ្នាដែរ។ប្រភពបាន​ឲ្យ​ដឹងថាសុជាតិ នឹង​​​មិនអនុញ្ញាតឲ្យប្ដី​ចាប់​ដៃចាន់ កែវនិមល ធ្វើMCជាដៃគូវិញជាដាច់ខាត​ព្រោះអ្នកនាងខ្លាចចូល​ពេទ្យជា​លើក​​​ទី២ បើទោះ​ជាមានការសំណូមពរពីទស្សនិកជនយ៉ាងណាក៍ដោយ។ដោយឡែកថៅកែហង្សមាស​វិញក្រោយពី​បំបែក​លោកវិបុល លែង​ឲ្យធ្វើដៃគូជាមួយកែវនិមល នោះម្ចាស់ទូរទស្សន៍​នោះ​បានរៀបក្បួនឲ្យលោកវិបុល ចាប់ដៃប្រពន្ធនិង​ពិធីការិ​នីផ្សេង ខណៈ​ដែល​និមល ធ្វើការ​ជាមួយ​ពិធីករមួយ​ចំនួនទៀតទើបធ្វើឲ្យពិធីករល្បីឈ្មោះទាំង៣ដួង​នៅតែរួមទ្រនុំហង្ស​មាស​បានដូច​មុន​ដដែល៕

RELATED ARTICLES