ភ្នំពេញ៖តារាវ័យ៥១ឆ្នាំអ្នកនាងអម្ពរ ទេវី បានបង្ហាញភាពរីករាយប្រកបទៅដោយសុខសុភមង្គ លខ្លាំងជាមួយស្វាមីថ្មីដែលមានឈ្មោះហ្វេសបុកថាPauly Hap នៅមុនថ្ងៃបុណ្យណូអែល (បុណ្យគ្រិស្ដម៉ាស) ខណៈដែលការវិលត្រឡប់មកស្រុកខ្មែរសារជាថ្មីដើម្បីថតភាពយន្ដឲ្យផលិតកម្មធំមួយនោះមិនទាន់ត្រូវបានកំណត់ឡើយ ដោយសារតែមុននេះកូវីដផ្ទុះខ្លាំងពេកទើបផលិតករល្បីឈ្មោះម្នាក់ថារឿងនោះត្រូវបានផ្អាកសិន។យ៉ាងណាចំណងស្នេហាថ្មីរបស់អ្នកនាងអម្ពរ ទេវី ពេលនេះមើលទៅមានភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យឡើយក្រោយអ្នកទាំង២ទទួលបានកូនស្រីម្នាក់។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍អតីតស្វាមីអ្នកនាងអម្ពរ ទេវី គឺលោកពេជ្រ ភិរុណ ដែលមានវ័យ៦៧ឆ្នាំទៅហើយនោះនៅតែបន្ដជីវិតនៅពោះម៉ាយដដែលពោលគឺមិនព្រមយកភរិយាថ្មីនោះទេ ក្រោយលោកធ្លាប់ព្យាយាមលាក់បាំងរឿងអ្នកនាងអម្ពរ ទេវី យកប្ដីថ្មីជាច្រើនឆ្នាំទើបក្រោយមកសារភាពថាលោកនិងអតីតភរិយានៅសល់ត្រឹមតែជីវិតដូចបងប្អូនខណៈដែលអ្នកនាងទេវី ហៅលោកភិរុណ ថា”ពុក”ជំនួសពាក្យ”បង”។



សូមបញ្ជាក់ថាអ្នកនាងអម្ពរ ទេវី ក្រោយទៅរស់នៅអាមេរិកនិងរៀបការប្ដីថ្មីនៅទីនោះជាង១០ឆ្នាំអ្នកនាងធ្លាប់ចុះមកស្រុកខ្មែរថតភាពយន្ដ២លើកមកហើយគឺកាលពីឆ្នាំ២០១៦ ថតរឿង”ទឹកចិត្តម្ដាយសម័យថ្មី”របស់អ្នកស្រីពាន់ ផួងបុប្ផា និងឆ្នាំ២០១៧ថតរឿងឲ្យផលិតកម្មLD ។ដោយឡែកមុនផ្ទុះកូវីដនេះមានព័តមានថាផលិតករល្បីឈ្មោះម្នាក់គ្រោងហៅអ្នកនាងអម្ពរ ទេវី ថតរឿងភាគមួយឲ្យហង្សមាសដែលតម្រូវឲ្យនាងចាប់ដៃគូចាស់ជាមួយលោកទេព រិនដារ៉ូ ជាថ្មីវិញ។ប៉ុន្ដែគម្រោងនេះត្រូវបានពន្យាពេលទៅវិញដោយសារតែតែកូវីដ។អតីតស្វាមីអ្នកនាងអម្ពរ ទេវី គឺលោកពេជ្រ ភិរុណ ធ្លាប់ប្រាប់ថាអ្នកនាងទេវី ស៊ីថ្លៃក្នុង១រឿង១ម៉ឺនដុល្លារហើយផលិតករត្រូវចេញថ្លៃសំបុត្រយន្ដហោះរួមទាំងការស្នាក់នៅសណ្ឋាគាពេលគាត់ចុះមកថតទើបអ្នកនាងព្រមមកសម្ដែង។



គូរំលឹកថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលាឆ្នាំ១៩៩២ ហើយតាមលោកភារុណ ធ្លាប់ប្រាប់ថាចំណងស្នេហានេះទទួលបានកូន២នាក់គឺកូនទី១ប្រុសឈ្មោះភិរុណ ឥទ្រ្ទបុត្រ និងកូនទី២ស្រីឈ្មោះភិរុណ លក្ស្ញីទេវី ។បច្ចុប្បន្នកូនច្បងរបស់អ្នកនាងទេវី ទៅរស់នៅអាមេរិកជាមួយនាងនិងក្លាយខ្លួនទៅជាទាហ៊ានអាមេរិកទៀតផង។ចំពោះលោកពេជ្រ ភិរុណ មិនធ្លាប់បង្ហាញការខូចចិត្តរឿងអ្នកនាងទេវី យកប្ដីថ្មីចោលលោកនោះទេ ប៉ុន្ដែលោកក៍មិនដែលទម្លាយពីមូលហេតុដែលលោកមិនព្រមយកភរិយាថ្មីនោះដែរ។ផ្ទុយទៅវិញនៅពេលដែលអ្នកនាងទេវី មកថតសម្ដែងនៅស្រុកខ្មែរលោកភារុណ ជាអ្នករ៉ាប់រងរៀបចំសម្លៀកបំពាក់ឲ្យអតីតប្រពន្ធក្នុងការថតភាពយន្ដដោយសម្រិតសម្រាំងបំផុតព្រោះលោកជាជាងកាត់ដេសម្លៀកបំពាក់ដ៍ជំនាញម្នាក់។លើសពីនេះទៀតនៅពេលដែលអ្នកនាងទេវី ចុះនិងឡើងយន្ដហោះលោកភារុណ តែងតែទៅទទួលឬជូនតំណើរអតីតប្រពន្ធនិងស្វាមីថ្មីជានិច្ច ដែលសកម្មភាពបែបនេះគេកម្រនិងបានឃើញប្ដីប្រពន្ធផ្សេងទៀតដែលបែកគ្នាហើយធ្វើបានណាស់ ទើបអ្នកខ្លះហៅលោកភិរុណ ថាជាបុរស”បេះដូងថ្ម”។



ក្រៅពីបង្ហាញភាពស្អិតល្មូតជាមួយស្វាមីថ្មីមុនថ្ងៃបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកល(Countdown)នោះអ្នកនាងអម្ពរ ទេវី ក៍បានតុបតែងខ្លួនយ៉ាងចម្លែកៗជាមួយស្វាមីនៅថ្ងៃបុណ្យHalloween កន្លងមកដែរទើបធ្វើឲ្យមានការលើកឡើងថាអ្នកនាងទេវី បានជួបហើយបុរសដែលចេះយល់ចិត្តនាងគ្រប់ពេលវេលានោះគឺជាស្វាមីថ្មីនេះឯង។ប៉ុន្ដែគ្មានដំណឹងថាអតីតតារាសម្ដែងពីឆ្នាំ ១៩៨៧-២០០១រូបនេះ គ្រោងយកកូនថែមឡើយ ខណៈដែលលោកភិរុណ នៅស្រុកខ្មែរឯណ្ណេះវិញរក្សារជំហមិនខ្ចីស្វែងរកប្រ ពន្ធថ្មី៕

