ភ្នំពេញ៖សូដា នីតា ដែលព្រមានចំផង ឌឺឲ្យសឿ សុធារ៉ា ផងជុំវិញតារាកូន២ជំពាក់លុយជិត៤ម៉ឺនដុល្លារមិនព្រមសងបែជាយកលែសថានាងកើតរោគចិត្តមានប័ណ្ណចេញពីពេទ្យបញ្ជាក់ត្រឹមត្រូវសូមឲ្យនីតា បំភ្លេចលុយនោះចោលទៅព្រោះនាងគ្មានលទ្ធភាពសងនោះពេលនេះរយៈពេលជាង១ខែទៅហើយតែសុធារ៉ា នៅតែមិនព្រមសងលុយនីតា ឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះទោះជានីតា ថាអាចនឹងមានដីការកោះហៅសុធារ៉ា ដល់កន្លែងថតដើម្បីនាំខ្លួនទៅសាកសួរនៅប៉ុស្ដិ៍ប៉ូលីសក្ដី ប៉ុន្ដែសុធារ៉ា នៅតែបន្ដថតរឿងថ្មីឲ្យហង្សមាសដដែល ទើបធ្វើឲ្យនីតា ហាក់ចង់ទ័លតម្រេះតែម្ដង ព្រោះសុធារ៉ា មើលទៅមិនខ្លាចការព្រមានរបស់នាងទេ។យ៉ាងណារហូតមកដល់ពេលនេះនៅមិនទាន់មានព័តមានជាផ្លូវការថាសូដា នីតា ដាក់ពាក្យបណ្ដឹងលើសឿ សុធារ៉ា ទៅសាលាដំបូងជាផ្លូវការឡើយ តែតាមអ្វីដែលនាងក្ដៅចិត្តលើសុធារ៉ា កន្លងមកនោះបញ្ជាក់ថានីតា មិនលើកលែងឬលុបចោលលុយបំណុលរបស់នាងដោយគ្រាន់តែភរិយារបស់លោកមីដាដា រូបនេះបញ្ជាក់ថាមានប័ណ្ណជំងឺផ្លូវចិត្តនោះឡើយ។



ទោះជាសូដា នីតា មួម៉ៅរឿងសឿ សុធារ៉ា មិនព្រមចូលខ្លួនមករកដំណោះស្រាយលុយដែលជំពាក់នាងនោះក្ដី តែពេលនេះគេឃើញតារាកូន១បានចេញរកលុយតាមរយៈការច្រៀងសម្ដែងបណ្ដារកម្មវិធីមង្គលការ និងជប់លៀងទាំងឡាយវិញហើយដែលធ្វើឲ្យមានការកោតសរសើរថាសូដា នីតា ពិតជាមានការបែងចែកបានល្អរវាងរឿងតុកស៊ិកដោយសារតែគេមិនព្រមសងលុយ និងការងាររកលុយ។ចំណែកអ្នកនាងសឿ សុធារ៉ា វិញកំពុងបន្ដថតរឿងភាគបុរាណឲ្យហង្សមាសបានបង្ហាញសញ្ញាវិលមករកភាពត្រូវរ៉ូវគ្នាជាមួយប្ដីនាងលោកសាពួន មីដាដា ឡើងវិញបន្ទាប់ពីមានការសង្ស័យថាប្ដីប្រពន្ធតារា១គូនេះបានប្រេះឆាស្នេហ៍ជាង១ឆ្នាំទៅហើយ។



យ៉ាងណានៅលើProfile ហ្វេសបុករបស់អ្នកនាងសឿ សុធារ៉ា នៅតែមានសំណេររឿងនាងហាក់ដូចជាកំពុងរងគ្រោះព្រោះគេជំពាក់លុយមិនសងដែរទៅវិញទើបធ្វើឲ្យសូដា នីតា បានត្រឹមហួសចិត្ត។ប៉ុន្ដែសូដា នីតា ធ្លាប់ចំអកឲ្យសឿ សុធារ៉ា ថាបើនាងពិតជាកើតរោគចិត្តមែនដើរស្រាតតែម្ដងនាងលុបបំណុលជិត៤ម៉ឺនដុល្លារនោះចោលភ្លាម ហើយបើនាងចង់សម្លាប់ខ្លួនព្រោះតែរឿងបំណុលនោះនាងចូលបុណ្យថែម១០០០ដុល្លារទៀត តែសុធារ៉ា មិនហ៊ានធ្វើតាមសំណើរសូដា នីតា ឡើយ ហើយនាងក៍មិនក្វល់ពីការព្រមានប្ដឹងពីម្ចាស់បំណុលរូបនេះដែរ៕



