Saturday, May 10, 2025
Homeតារាខ្មែរស្រីស្អាត៣ដួងចង់រៀបការអាយុ៣០ឆ្នាំ

ស្រីស្អាត៣ដួងចង់រៀបការអាយុ៣០ឆ្នាំ

ភ្នំពេញ៖នៅក្នុងពិភពសិល្បៈតារាខ្លះជ្រើសស្នេហ៍ឥតខាន់ស្លា ខ្លះហ៊ានរៀបការដោយ​មិនខ្លាច​ប៉ៈ​ពាល់អាជីព។ប៉ុន្ដែសម្រាប់ស្រីស្អាតហើយ​ជាតារាល្បីល្បាញទៀតគេសង្កេត​ឃើញថា​ពួក​គេច្រើនតែយកប្ដីជាត្រកូលអភិជន,មន្រ្ដីធំ,អ្នកជំនួញធំៗជាដើមទើបធ្វើឲ្យប្រុសៗសាមញ្ញពិបាកនឹងទៅរួចក្នុងការឆក់បានបេះដូងស្រីស្រស់ទាំងនោះ។សម្រាប់នៅចុងឆ្នាំ២០២១នេះទោះជាប្រមុខរាជរដ្ឋាភិបាលបានបើកឲ្យមានពិធីរៀបមង្គលការសារជាថ្មីឡើងវិញក្ដី ប៉ុន្ដែតារាសាច់​សខ្ចី​៣​ដួងត្រូវរងចាំរហូតដល់ពួកគេមានអាយុ៣០ឆ្នាំឯណ្ណោះទើបព្រមលាភាពនៅលីវ។

 ១៖ហ៊ិន ច័ន្ទនីរ័ត្នៈអតីត​Freshie លេខ១កាលពីឆ្នាំ២០០៧រូបនេះមានអាយុ២៨ឆ្នាំ​ទៅ​ហើយតែរូបសម្រស់របស់នាងគឺដូចអាយុ​ក្រោម២០ឆ្នាំអីចឹងព្រោះទៅណាក៍សម្រស់ស៊ីដាច់គេដែរបើទោះជានាងមិនមែនជាតារាស៊ិចស៊ីក្ដី ។ច័ន្ទនីរ័ត្ន ដែលធ្លាប់ជួប​ស្នេហ៍​មិនសមប្រកប​ជាច្រើនសារនោះធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចិត្តនាងចង់រៀបការ៥០%អត់៥០% តែ​នាង​នឹង​លាភាពនៅលីវខ្ទង់ត្រឹមអាយុ៣០ឆ្នាំពោលគឺនៅ២ឆ្នាំខាងមុខនេះទៀត។ប៉ុន្ដែច័ន្ទនីរ័ត្ន មិនដែលបង្ហើបថាបុរស​រូបណាជា​អនាគតស្វាមីរបស់នាងឡើយ ខណៈដែលមុននេះនាង​កៀក​​​កើយលោកចេនី ជា​ម្ចាស់បទ”អាក្របី”ជាចំហតែម្ដង។

          ២៖អ៊ីវ៉ាៈតារាចម្រៀងសាន់ដេរូបនេះក៍មានអាយុ២៨ឆ្នាំដែរហើយនាងសន្យាថានឹងយកប្ដីនៅអាយុ៣០ឆ្នាំឬនៅឆ្នាំ២០២៣ខាងមុខនេះ។ការតាំងចិត្តបែបនេះក្រោយពីអ៊ីវ៉ា ត្រូវបាន​ឪ​ពុករបស់នាងលោកអ៊ូ វ៉ាវ ចង់ឲ្យនាងរៀបការឆាប់ៗព្រោះលោកយល់​ថា​ជីវិតមនុស្សយើងទុក​ភាព​នៅលីវយូអត់ប្រយោជន៍ទេ ព្រោះផ្ការីកកាលណាគង់តែស្រពោន​ទៅវិញ។ប៉ុន្ដែ​អ៊ីវ៉ា ដែល​ផ្ដាច់​ស្នេហ៍​លោក”ប”ជាថៅកែក្លឹបនិងហាងបញ្ចាំ​នៅក្រុងសៀមរាបជាង៧ឆ្នាំទៅ​ហើយ​មិន​ព្រម​ផ្សះផ្សារស្នេហ៍ជាដាច់ខាតនោះ​ថានាង​ត្រូវការសិក្សារទៅលើបុរណាម្នាក់​ឲ្យបានច្បាស់​លាស់ទើបសម្រេចចិត្តហើយអាយុ៣០ឆ្នាំ មិនទាន់ហួសពេលវេលានោះ​ទេ។​នាង​​ថា​មុន​ផ្ទុះ​កូវីដនេះតារារៀមច្បងសម្រុករៀបការព្រោះតែពួកគាត់ដល់អាយុត្រូវការ ចំ​ណែក​​រូប​នាងគិត​ថាការនៅ​២ឆ្នាំ​ខាងមុខនេះជាពេលវេលាដ៍សមស្របមួយ។តែអ៊ីវ៉ា មិនបង្ហើប​​ថាតើបុរសរូប​ណា​ទៅជាអនាគតស្វាមីរបស់នាងឡើយ។

  ៣៖គង់ វង្សយ៉ាទីៈតារាមានដើមទ្រួងស្អាតរូបនេះក៍មានអាយុ២៨ឆ្នាំដូចច័ន្ទនីរ័ត្ន និងអ៊ីវ៉ា ដែរហើយចិត្តនាងក៍ចង់រៀបការ​នៅឆ្នាំ២០២៣ឬគម្រប់អាយុ៣០ឆ្នាំដូចគ្នាដែរ។តែមុនដល់ថ្ងៃគ្រងឈុតកូនក្រមុំនេះវង្សយ៉ាទី ធ្លាប់ត្រូវបានគេសង្ស័យ​ថានាង​មានកូន២នាក់ឯណ្ណោះ ខណៈ​ដែលពិធីការិនីរូបនេះព្យាយាមប្រកែក ឬមិនចង់បកស្រាយលម្អិតពីរឿងមួយនេះទេ​។ស្រី​ស្រស់​​សាច់​សខ្ចី​រូប​នេះ​ត្រូវបានគេចាត់ទុកថានាង​មានទ្រព្យច្រើនព្រោះ​មិនទាន់៣០ឆ្នាំ​ផង​តែយ៉ាទី ត្រូវបានគេប្រមាណថាសល់​លុយខ្ទង់មិនក្រោមកន្លះលានដុល្លារនោះទេ​ក្នុងនោះ​មានដូចជាផ្ទះវីឡារ,រថយន្ដម៉ាកLexus Lx570 និងPorsche ជាដើម។

          មហាជនរងចាំមើលថាក្នុងចំណោមស្រីស្អាតខាងលើទាំង៣ដួងដែលមានអាយុដូចគ្នានិងចង់រៀបការនៅឆ្នាំតែមួយនេះតើម្នាក់ណាទៅដែលនឹងគ្រងឈុតកូនក្រមុំមែនទែនបានមុនគេ?

       

RELATED ARTICLES