Friday, April 19, 2024
Homeព័ត៌មានជាតិអគារ​សេនា​ធិការ​ដ្ឋាន និង​សមិទ្ធ​ផល​នានា​របស់​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​​ថ្ងៃ​នេះ​

អគារ​សេនា​ធិការ​ដ្ឋាន និង​សមិទ្ធ​ផល​នានា​របស់​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នា​​ថ្ងៃ​នេះ​

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសេនាធិការដ្ឋាន និងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី ភ្លៀវកិត្តយសជាតិនិងអន្តរជាតិជាច្រើនរូប ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថចំនួនប្រមាណជាង២០០០នាក់បានចូលរួមផងដែរ ។

fdhfgjfgmks
សម្ដេច ហ៊ុន សែន អញ្ជើញត្រួតពល

យោងតាមរបាយការណ៍ស្វាគមន៍ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសេនាធិការដ្ឋាននិងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលនេះ គឺស្របគ្នានឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថសាជាថ្មី ។ កាលពី២៣ឆ្នាំមុន គឺថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ព្រមជាមួយនឹងការបង្រួបបង្រួមកម្លាំងប្រដាប់អាវុធនៃ បណ្តាភាគី ទៅជាកងទ័ពជាតិ ស្របគ្នានោះកងរាជអាវុធហត្ថក៏បានបង្កើតឡើងសាជាថ្មី មានតួនាទី ភារកិច្ចរ៉ាប់រងនិងជាកម្លាំងជំនួយក្នុងការថែរក្សា ការពារស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើស និងជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងគ្រោះនូវគ្រោះមហន្តរាយផ្សេងៗ ។

២៣ឆ្នាំ កន្លងទៅ ក្នុងការកសាងនិងប្រតិបត្តិការ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ បានរួមចំណែកក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាងសម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួន និងបទបញ្ជាទាំងឡាយរបស់រាជរដ្ឋាភិបាល ព្រមទាំងរបស់កងយោធពលខេមរភូមិន្ទ។ រួមចំណែករក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបនូវរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជានីតិរដ្ឋ ។ ផ្តល់កាលានុវត្តភាពដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចសង្គមនិងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ។ កងរាជអាវុធហត្ថបានក្លាយជាកម្លាំងស្នូលមួយនៃខឿនសន្តិសុខរបស់ប្រជាជន នាពេលបច្ចុប្បន្ ន។ រីឯការងារកសាងអង្គភាពវិញ បានបោះជំហានប្រែប្រួលសន្សឹមៗទៅមុខជាបន្តបន្ទាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ។

dfhdghkghks
នាយឧត្ដមសេនីយ៍សៅ សុខា ធ្វើបទបង្ហាញជូនសម្ដេច និងគណៈធីបតី

ជាសក្ខីភាព អគារសេនាធិការដ្ឋានដែលកំពុងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលមានផ្ទៃក្រឡាទំហំស្មើ៨.៨២០ម៉ែត្រការ៉េ មានកម្ពស់៩ជាន់ ទទឹងប្រវែងស្មើ១៤ម៉ែត្រ បណ្តោយប្រវែងស្មើ៧០ម៉ែត្រ ហើយសាងសង់រួចរាល់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ចំណាយថវិកាសរុប ២.៤៥០.០០០ដុល្លារ។ អគារទី២ គឺជាអគារស្នាក់នៅរបស់កម្លាំងកងអន្តរាគមន៍ បានបើកការដ្ឋានសាងសង់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលមានផ្ទៃក្រឡាទំហំស្មើ៣.៣៦០ម៉ែត្រការ៉េ កម្ពស់៥ជាន់ ទទឹងប្រវែងស្មើ១២ម៉ែត្រ បណ្តោយប្រវែងស្មើ៥៦ម៉ែត្រ បានសាងសង់រួចរាល់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ចំណាយថវិកាអស់ ៧៦០.០០០ដុល្លារ។ ក្រៅពីអគារទាំងពីរខាងលើ បានកសាងហេដ្ឋារចនាសម្ពន្ធ និងបំពាក់គ្រឿងសង្ហារិម មានជាអាទិ៍៖ -ប្រព័ន្ធលូរំដោះទឹកស្អុយ បណ្តាញទឹកស្អាត បណ្តាញប្រព័ន្ធអគ្គិសនី បណ្តាញប្រព័ន្ធអ៊ីនធឺណែត ប្រព័ន្ធពន្លត់អគ្គិភ័យ…។

សាងសង់ប៉ុស្តិ៍យាមចំនួន៣ ដែលមានផ្ទៃក្រឡាទំហំស្មើ១២១,៥០ម៉ែត្រការ៉េ។ -រោងកីឡាមួយកន្លែងនិងបន្ទប់អនាម័យ ដែលមានផ្ទៃក្រឡាទំហំស្មើ៣២៤ម៉ែត្រការ៉េ។ -សាងសង់របងព័ទ្ធបន្ទាយប្រវែង៦៥៣ម៉ែត្រ កម្ពស់២,៧០ម៉ែត្រ និងទ្វារបងចំនួន៤។ -សាងសង់អាងស្តុងទឹកស្អាតចំនួន២។ -ចាក់បេតុងលើទីធ្លានិងបណ្តាញផ្លូវ ដែលមានទំហំស្មើ១៣.២០០ម៉ែត្រការ៉េ។ -ធ្វើសួនច្បារ ខឿន ដងទង់ជាតិ ទង់ជ្វាលា ជើងទម្រផ្ទាំងសិលាដែលចារឈ្មោះសប្បុរជន។ -ចាក់ដីបំពេញទីធ្លាចំនួន៣.០០០ម៉ែត្រត្រីគុណ ដាំស្មៅចំនួន៥.០០០ម៉ែត្រការ៉េ និងដាំដើមឈើជាច្រើនប្រភេទ។ -ទិញតុចំនួន៣៥០ និងកៅអី៤០០០ បំពាក់ផ្ទះបាយ។ -ទិញគ្រឿងសង្ហារិមដូចជា តុ កៅអីការិយាល័យចំនួន៦៨០សម្រាប់ និងទូរសម្រាប់ទុកដាក់ឯកសារ។ -បំពាក់ទូរទស្សន៍LEDបញ្ជាក្នុងបន្ទប់ប្រតិបត្តិការចំនួន៣គ្រឿង និងនៅលើអគារខាងមុខពិធីនេះ ចំនួន១គ្រឿងមានទំហំ៦,៤០មX៣,៨៤ម។ -បាននិងកំពុងសាងសង់ផ្ទះដាំបាយដែលមានទំហំ ១២,៥មX៧មX២ជាន់ ផ្ទៃក្រឡា១៧៥ម៉ែត្រការ៉េ។ -ក្រៅពីនេះ បានទិញនិងបំពាក់ឧបករណ៍ មធ្យោបាយបម្រើប្រតិបត្តិការ អប់រំហ្វឹកហ្វឺន និងដំណើរការយន្តការរដ្ឋបាលជាច្រើនផ្សេងទៀត។ល។ ការសាងសង់ទាំងអស់នេះចំណាយថវិកាសរុបអស់ចំនួន៥.០២២.០៦៣ដុល្លារ។

dsfhfhksssfg
ស្ដេច ហ៊ុន សែន អញ្ជើញពិនិត្យប្លង់គំរូ

ប្រភពថវិកាដែលកសាងនេះ គឺប្រើប្រាស់មូលនិធិរបស់រាជរដ្ឋាភិបាល (ពន្ធអាករជាបន្ទុករបស់រដ្ឋលើសម្ភារៈសំណង់មួយចំនួន) និងបានមកពីការជួយឧបត្ថម្ភរបស់សប្បុរជនចំនួន៦១នាក់និងក្រុមហ៊ុនចំនួន២ក្រុមហ៊ុន។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា គោលបំណងនិងគោលដៅចម្បងក្នុងការសាងសង់សំណង់ទាំងនេះ៖ -ដើម្បីឧទ្ទិសទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ។ -ដើម្បីចូលរួមនិងគាំទ្រ ព្រមទាំងបញ្ជាក់ឱ្យឃើញជាក់ស្តែងនូវជោគជ័យ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យកំណែទម្រង់កម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រនៃផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ថែមទាំងលើកតម្កើងសោភ័ណភាពនិងបរិស្ថាននៅរាជធានីភ្នំពេញ។ -ដើម្បីបម្រើសេចក្តីត្រូវការរស់នៅ ធ្វើការ និងរៀនសូត្ររបស់កងរាជអាវុធហត្ថ។ មូលហេតុចម្បងដែលយើងអាចកសាងសមិទ្ធផលទាំងនេះបានគឺ៖ -មកពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ -មកពីស្មារតីធ្វើម្ចាស់លើជោគវាសនាខ្លួនឯង ដោយមិនរងចាំ។ -វប្បធម៌នៃសិល្បៈចែករំលែក ដែលសម្តេចតេជោ តែងបានផ្តល់តម្លៃនិងតែងបានរំលឹកជាញឹកញ៉ាប់។ នេះគ្រាន់តែជាសមិទ្ធផលនៅបញ្ជាការដ្ឋានថ្នាក់ជាតិប៉ុណ្ណោះ មិនទាន់បានរាប់បញ្ចូលសំណង់ដែលជាសមិទ្ធផលរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សាលាហ្វឹកហ្វឺន និងមូលដ្ឋាននានារបស់កងរាជអាវុធហត្ថ ដែលនាយទាហាន ពលទាហាន កម្លាំងកងរាជអាវុធហត្ថខិតខំកសាងបង្កើតឡើង ដោយសំណង់ទាំងនោះប្រើប្រាស់មូលនិធិបានមកពីសិល្បៈចែករំលែកស្ទើរទាំងស្រុង ។

ទន្ទឹមនឹងសមិទ្ធផល ស្នាដៃដូចបានគោរពរាយការណ៍ជូនខាងលើ កងរាជអាវុធហត្ថបាននិងកំពុងបន្តកសាងសំណង់ហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ជាច្រើនទៀត ដើម្បីបម្រើសំណូមពរនៃសេចក្តីត្រូវការ ក្នុងការកសាងសមត្ថភាព -ធានារ៉ាប់រងនូវតួនាទី ភារកិច្ច រួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសនានា និងជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ។
ក្រោយពីឯកឧត្តម នាយឧត្តមសេនីយ៍ បានរាយការណ៍ចប់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថ ដែលបានកសាងនូវទីបញ្ជាការនេះឡើង។ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា អ្វីដែលគត់សម្គាល់ យើងបានធ្វើនៅចំទីកន្លែងមួយ ដែលអតីតជាបញ្ជាការដ្ឋានផ្នែកសន្តិសុខកាលពីសម័យមុនឆ្នាំ១៩៧០ ហើយឥឡូវការធ្វើនៅទីតាំងនេះ ក៏បង្កើតនូវស្ថានភាពថ្មីមួយ ដើម្បីងាយស្រួលដល់ការបញ្ជាទៅលើកម្លាំងការពារសណ្តាប់ធ្នាប់នៅក្នុងក្របខណ្ឌទូទៅប្រទេស និងបានពិនិត្យឃើញការរៀបចំដ៏ល្អ នៅក្នុងទីបញ្ជាការមួយនេះ សង្ឃឹមថានឹងមានការចូលរួមចំណែកថែមទៀត ដើម្បីបំពាក់សម្ភារៈបច្ចេកទេសកាន់តែទំនើបនិងទាន់សម័យ ក្នុងការប្រតិបត្តិការទាន់ហេតុការណ៍ដែលយើងចង់បាន។

dsgfjfhksa
សម្ដេច ថ្លែងក្នុងពិធីបើកដំណើរការអគារសេនាធិការដ្ឋាន

សម្តេចតេជោ បានថ្លែងនូវការអរគុណចំពោះសប្បុរជនទាំងអស់ ដែលបានចូលរួមជាមួយថវិការបស់រាជរដ្ឋាភិបាល ចំណាយទឹកប្រាក់អស់ជាង៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណាក់កាលសាងសង់ និងបំពាក់នូវសម្ភារៈនៅទីនេះ សង្ឃឹមថាពេលខាងមុខបរទេស ភ្ញៀវជាតិ នឹងចូលរួមថែមទៀតជាពិសេសផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងអាចធ្វើឱ្យកងរាជអាវុធហត្ថកាន់តែធ្វើទំនើបកម្ម នៃសកម្មភាពរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា សម្តេច បានសង្កេតឃើញនូវការរីកលូតលាស់ ការរៀបចំកន្លែងធ្វើការដ៏មានសណ្តាប់ធ្នាប់នៅតាមបណ្តាខេត្ត រាជធានី នៅតាមបណ្តាស្រុក ខណ្ឌ និងទីកន្លែងដទៃទៀត ហើយនឹងសង្ឃឹមថា កិច្ចការទាំងអស់នេះនឹងបន្តទៅមុខទៀត។ ក្នុងឱកាសនោះ សម្តេចតេជោបានដាក់ចេញនូវបទបញ្ជាឱ្យកម្លាំងប្រដាប់ទាំងអស់ បើកយុទ្ធនាការបង្ក្រាបបទល្មើស ដើម្បីពង្រឹងនូវសន្តិសុខនៅអាស៊ាន ក្នុងនោះទី១-ចាត់វិធានការ ប្រឆាំងនឹងឃាតកម្ម ការប្លន់ប្រដាប់អាវុធ និងការពារប្រជាជន។ ទី២-បញ្ហាគ្រឿងញៀនជាបញ្ហាធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីប្រជាពលរដ្ឋតែម្តង។ ទី៣- ត្រូវគ្រប់គ្រងអាវុធ និងជាតិផ្ទុះឱ្យបានហ្មត់ចត់ ៕

fhbfgjjfs

 

អត្ថបទ៖ GRK News

RELATED ARTICLES