Saturday, May 10, 2025
Homeតារាខ្មែរឈាន នីហ្សា៖ផ្អាកមកខ្មែរព្រោះតែកូវីដនៅបារាំង​មិនទាន់​ថមថយខ្លាំង

ឈាន នីហ្សា៖ផ្អាកមកខ្មែរព្រោះតែកូវីដនៅបារាំង​មិនទាន់​ថមថយខ្លាំង

បារាំង៖ឈាន នីហ្សា មានគម្រោងមកភ្នំពេញនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២១នេះដើម្បីជួបជុំសាច់ញាត្តិរបស់នាងផង និងរៀប​ចំ​ដំណើរការហាងគ្រឿងសម្អាង(Cosmetic)ឲ្យរួចរាល់ផងដែរ ក្រោយនាងខកខានមកលេងស្រុកជាច្រើន​ខែមកហើយ​ពោលគឺ​តាំងពីកូវីដផ្ទុះខ្លាំងមកម្លេះ។យ៉ាងណាផែនការណ៍នេះត្រូវបានអាកខានទៅវិញដោយនីហ្សា បានប្រាប់តាមឆាតហ្វេស​បុក​កាលពីថ្ងៃ១៨ខែធ្នូ ថានាងបានសម្រេចចិត្តត្រូវលើកពេលវេលានៃការមកស្រុកកំណើតជាថ្មីម្ដងទៀតហើយ។ចំពោះមូល​ហេតុ​ដែលនីហ្សា មិនបានមកស្រុកតាមគម្រោងលើកនេះក៍ដូចជាមុនៗ​ដែរព្រោះនាងថាពេលនេះស្ថានភាពកូវីដនៅបារាំង​ហាក់មិន​ទាន់ថមថយខ្លាំងនោះទេ តែបែជាហាក់កម្រើកឡើងវិញនបន្ដិច។អតីតតារាសម្ដែងរូបនេះបន្ថែមថា​ដោយសារតែមានការរារែក​ចិត្តម្យាងជើងយន្ដហោះមួយចំនួនត្រូវបានបិតនោះទើបនាងសម្រេចចិត្តលុបចោលការមកស្រុកខ្មែរនេះម្ដងទៀត។ប៉ុន្ដែនីហ្សា ថានាងនឹងមកភ្នំពេញនៅអំឡុងខែកុម្ភៈឆ្នាំ២០២២ ខងមុខនេះវិញ ព្រោះរំពឹងថាពេលនោះស្ថានភាពកូវីដ នឹងស្ងាត់ជាង​នេះ​ហើយ​​វិលមករកភាពល្អប្រសើរ ហើយម្យាងទៀតនៅខែនោះជាពេលដែលនាងត្រូវតែចុះមកខ្មែរផងដែរ។

 ឈាន នីហ្សា បានរាំងស្ទះការបើកហាងCosmetic តាំងពីចុងឆ្នាំ២០២០ មកម្លេះដែលនាងចង់នាំយកផលិតផលម៉ាកGGNG លក់ឲ្យអតិថិជនរបស់ខ្លួន ក្រោយនាងបានទទួលអជ្ញាប័ណ្ណ(License) ពីក្រសួងពាក់ព័ន្ធហើយនោះ។ប៉ុន្ដែផែនការណ៍​នេះហាក់​យឺតយ៉ាវព្រោះតែកូវីដនៅបារាំងមិនទាន់ស្ងាត់ទាំងស្រុងធ្វើឲ្យនាងពិបាកក្នុងការចុះឡើងមកខ្មែរ។តែនីហ្សា ថានាងនឹង​បំពេញ​ក្ដី​បំណងរៀបចំហាងនៅភ្នំពេញនឹងតំណើរការអាជីវកម្មរបស់នាងនៅដើមឆ្នាំ២០២២ ខាងមុខនេះហើយ។

គូរបញ្ជាក់ថាឈាន នីហ្សា បានចេញទៅរស់នៅទីក្រុងបារីស ប្រទេសបារាំងរយៈពេលជាង៧ឆ្នាំមកហើយក្រោយរៀប​ការ​កាលពីឆ្នាំ២០១៣ដែលពេលនេះនាងមានកូន២នាក់ គឺកូនប្រុសឈ្មោះRichard អាយុជាង៦ឆ្នាំ និងកូនស្រីឈ្មោះLaura អាយុ​ជាង៣ឆ្នាំ។មុនផ្ទុះកូវីដអតីតតារាសម្ដែងនិងចម្រៀងរូបនេះបានចុះឡើងមកខ្មែរជាញឹកញាប់ ហើយនាងថា​នៅតែ​នឹករលឹក​ដល់មិត្តរួមអាជីព ហើយនៅពេលនាងមានហាងផ្ទាល់ខ្លួននៅទីក្រុងភ្នំពេញនោះនឹងកាន់​តែ​មានឱកាស​បានចុះឡើង​មក​ខ្មែរ​ឲ្យបានច្រើនជាងមុនផងដែរ៕

RELATED ARTICLES