ភ្នំពេញ៖តារាចម្រៀងរូបស្រស់កែវ សុបញ្ញា បានប្រគល់បេះដូងទៅឲ្យមន្រ្ដីយោធាលោកប៉ាល់ ប៉ោស៊ាង រយៈពេលជាង៥ខែទៅហើយបន្ទាប់ពីបុរសកូនអ្នកមានរូបនេះព្យាយាមតាមប្រម៉ាញ់បេះដូងនាងអស់ជាង១៥ឆ្នាំទើបធ្វើឲ្យសុបញ្ញា ព្រមស្នេហ៍និងភ្ជាប់ពាក្យជាផ្លូវការកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១។អ្វីដែលគូរឲ្យចាប់អារម្មណ៍ក្រោយតារាចម្រៀងហង្សមាសរូបនេះបានក្លាយទៅជាគូដណ្ដឹងរបស់លោកប៉ោស៊ាង នោះមន្រ្ដីយោធារូបនោះតាមស្រីស្រស់សុបញ្ញា ស្អិតដូចស្កតាំងម៉ែ តែម្ដងពោលគឺស្ទើតែគ្រប់ជំហ៊ាន។តែសុបញ្ញា បែជាថាអនាគតស្វាមីរបស់នាងមិនចេះប្រចណ្ឌហួងហែងនាងឡើយពោលគឺនាងនៅតែអាចបន្ដអាជីពសិល្បៈតាមចិត្តចង់ ទាំងចម្រៀងនិងអាជីពសម្ដែង ខណៈដែលពិធីមង្គលការវិញមិនអាចប្រព្រឹតទៅឆាប់ៗនេះបានទេ ព្រោះតែបញ្ញា ជឿរលើក្បួនហុងស៊ុយហើយតាអាចារ្យដេញពេលាថាដើម្បីឲ្យល្អទាល់តែរងចាំរៀបការរហូតដល់ចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ទើបបាន។



ការកំណត់ជើងលេខបែបនេះធ្វើឲ្យសុបញ្ញា មិនហ៊ានល្មើសក្បួនឡើយ ហើយទោះជាពេលនេះរាជរដ្ឋាភិបាលបានបើកឲ្យមានកម្មវិធីរៀបអាពាហ៍ពិពាហ៍សារជាថ្មីឡើងវិញក្ដី ប៉ុន្ដែនាងត្រូវតែរងចាំរហូតដល់១ឬជិត២ឆ្នាំទៀតទើបអាចគ្រងឈុតកូនក្រមុំមែនទែនបាន។យ៉ាងណាមុនរៀបការនេះគេឃើញសុបញ្ញា និងលោកប៉ោស៊ាង ចិត្ត១ថ្លើម១ទៅហើយ ខណៈដែលបុរសទាំងឡាយដែលធ្លាប់លួចស្នេហ៍អ្នកចម្រៀងរូបនេះជាយូមកហើយនោះបានអស់សិទ្ធិតាមប្រម៉ាញ់បេះដូងនាទៀតហើយ។



កែវ សុបញ្ញា លេចធ្លោគូសមនៅហង្សមាសក្រោយនាងត្រូវបានថៅកែរុញឲ្យទៅថតសម្ដែងភាពយន្ដជាបន្ដបន្ទាប់ដើម្បីឲ្យឆាប់ល្បី។អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១រូបនេះថាមង្គលការរបស់នាងនាពេលខាងមុខនេះនឹងធ្វើជាលក្ខណៈធំដុំព្រោះក្រុមគ្រួសារខាងស្វាមីនាងជាអ្នកមានមានជីវភាពធូធារនិងមានមុខមាត់ក្នុងសង្គម ហេតុនេះហើយទម្រាំដល់ថ្ងៃរៀបការកូវីដនិងកាន់តែថមថយជាងនេះដែលអាចឲ្យនាងធ្វើពិធីរៀបការធំតាមបំណងហើយ។តែនាងថាទោះជាអនាគតស្វាមីមានការងាររាជការក្ដី ប៉ុន្ដែមិនប៉ៈពាល់ដល់អាជីពចម្រៀងរបស់នាងនោះទេ ពោលគឺនាងនៅតែបន្ដចេញច្រៀងសម្ដែងតាមបណ្ដារកម្មវិធីទាំងឡាយជាធម្មតាដូចមុន។សុបញ្ញា បន្ថែមទៀតថាអំឡុងពេលនាងមានគូដណឹ្ដងនេះនាងងាកមកបន្ថែមអាជីពថ្មីគឺការលក់ផលិតផលតាមOnline៕



