Saturday, May 10, 2025
Homeតារាខ្មែរមាស សុខសោភា ៖បង្អួតសាច់​គល់ភ្លៅកាន់​តែសខ្ចី

មាស សុខសោភា ៖បង្អួតសាច់​គល់ភ្លៅកាន់​តែសខ្ចី

ភ្នំពេញ៖មាស សុខសោភា បានផ្លាស់ប្ដូរទាំងស្រុងនៃការស្លៀកពាក់តាំងពីនាងឈានចូលរាម ជិត១០ខែមកនេះពោលគឺមាន​ពេលខ្លះនាងថតបញ្ចេញសាច់គល់ភ្លៅឡើងសខ្ចីម៉ដខៃតែម្ដងបើទោះជានាងមិនមែនជាតារាក្នុងចំណាត់ថ្នាក់ស៊ិចស៊ីក៍ដោយ។ថ្មីៗនេះដែរសោភា បានទៅថតMVនិងលំហែកាយ៉ានៅមាត់ស្ទឹងហើយនាងកាន់តែធ្វើឲ្យមាន​ភាពទាក់ទាញថែម​ទៀតនោះ​គឺ​ស្លៀកស្ដើងៗហើយសាច់ភ្លៅដ៍ម៉ដខៃនោះរំលេចចេញយ៉ាងត្រដែតធ្វើឲ្យភ្ញៀវទេសចរណ៍នៅតំបន់នោះចាប់អារម្មណ៍ចោលភ្នែកទៅមើលតារាចម្រៀងដ៍ល្បីល្បាញរូបនេះគ្រប់គ្នា។យ៉ាងណាការហ៊ានបញ្ចេញសាច់ជាងមុនរបស់សុខសោភា មិនធ្វើឲ្យមាន​អ្នក​ណារិះគន់នាងនោះទេ ព្រោះនោះជាបច្ចេកទេសនៃការស្លៀកពាក់ ហើយពេលទៅលេងនៅមាត់ស្ទឹងឬទន្លេនោះគ្រប់គ្នាមិន​អាចស្លៀកហូលឬអាវប៉ាក់ឡើយ។ប៉ុន្ដែការហ៊ានបង្អួតសាច់គល់ភ្លៅរបស់សុខសោភា នោះគឺក្រោយពេលនាងក្លាយទៅ​ជាតារា​ដែលលក់ផលិតផលហេតុនេះហើយដាច់ខាតគឺត្រូវតែបង្ហាញឲ្យគេឃើញពីសាច់ខ្លះទើបមានការចាប់អារម្មណ៍និងទាក់ទាញថែមទៀត ។

  មាស សុខសោភា ជាតួឯករបស់រាម ព្រោះតែការបង្ហាញខ្លួនរបស់នាងនៅផលិតកម្មមួយនេះធ្វើឲ្យសោភា និងថៅកែស្រីកាន់​តែល្បីឈ្មោះព្រមគ្នាតែម្ដង។ប៉ុន្ដែទាក់ទងបទចម្រៀងនៅរាម វិញសុខសោភា មិនទាន់មានបទមួយណាផ្ទុះខ្លាំង​ដូចមុននោះទេ​បើទោះ​ជាថ្មីៗនេះនាងបានចេញបទ”សត្វស្លាប”ហើយមានការតុបតែងខ្លួនរួមទាំងការថតMVកាន់តែពិសេសក្ដី។ដោយឡែក​ការដែលសុខសោភា ចាប់ដៃជាមួយប្រុសក្មេងលោកដួង វីរៈសិទ្ធ នោះក៍មិនទាន់ទទួលបានចាប់អារម្មណ៍​ខ្លាំងពីទស្សនិកជន​ដែរ ខណៈដែលការចរចារមិនត្រូវជាមួយហង្សមាសកាលពីឆ្នាំ២០២០ធ្វើឲ្យសុខសោភា អាកខានឱកាសចាប់ដៃជាមួយ​លោក​ខេមរៈ សិរីមន្ដ ស្របពេលដែលការមើលរំលងGalaxy នោះសុខសោភា ក៍បាត់បង់ការច្រៀងសម្ដែងធ្វើជាដៃគូរបស់លោកព្រាប សុវត្ថិ ផងដែរ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍ការតុបតែងប្លែកៗរបស់សុខសោភា បើទោះជាពេលនេះ​នាងមានអាយុជាង​៤០ឆ្នាំ​ទៅហើយក្ដី ប៉ុន្ដែ​ការលេងខ្លួនរបស់នាងមិនចាញ់តារាយុវវ័យឡើយ ខណៈដែលស្វាមីនាងលោកអ៊ឹត រ៉ាដា បានគាំទ្រ​សោភា គ្រប់ពេលវេលា​ទាំង​​អស់ ពោលគឺមិនដែលហាមាត់ខឹងឬហួងហែងតារារាម រូបនេះរឿងស្លៀកពាក់បង្ហាញ​សាច់គល់ភ្លៅម្ដង​ណា​​ទេ៕

RELATED ARTICLES