Friday, September 20, 2024
Homeតារាខ្មែរអាលីហ្សា ៖ជួបទុក្ខធំយំពីអាមេរិក

អាលីហ្សា ៖ជួបទុក្ខធំយំពីអាមេរិក

អាមេរិក៖តារាចម្រៀងអ៊ុន អាលីហ្សា មានវប្បដិសារីយ៉ាងខ្លាំងបំផុតក្នុងជីវិតព្រោះតែអំឡុងពេលនាង បានទៅដល់អា មេរិក ជាមួយស្វាមីនិងកូនស្រីនោះ ស្រាប់តែម្ដាយជាទីស្រ​លាញ់បំផុតរបស់នាងនៅស្រុកខ្មែរ ឯណ្ណេះទទួលមរណភាពទៅហើយ កាលពីរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២១នេះ។អាលីហ្សា យំរៀបរាប់ជាមួយសំណេរទុក្ខសោកស្ដាយមិនបានមកទាន់ដង្ហើមម្ដាយ ចុងក្រោយម្ដាយជាមួយទឹកភ្នែកហូជោគថ្ពាល់ថា

”ម៉ែអើយ ម៉ែសំរានទៅពេលនេះម៉ែលែងចុកចាប់ទៀតហើយ ហើយកូនក៍ លែងបានឃើញម៉ែទៀតដែរ ម៉ែទៅចោលកូនរហូត ហើយ កូនស្ដាយណាស់ដែលមិនបានឃើញមុខម៉ែចុងក្រោយម៉ែដ៍កំសត់ កូនអើយ អោយកូន សុំទោសផងដែលកូនមិនបាន​ទៅបុណ្យសពម៉ែ  ម៉ែសួរកូនថាពេលណាមកលេងខ្មែរ កូនថា២ឆ្នាំទៀត ម៉ែថាម៉ែចាំកូន ឥឡូវមិនទាន់បាន១ឆ្នាំផងម៉ែទៅ​ចោល​កូនបាត់ហើយម៉ែ !ម៉ែ!សូមម៉ែ ទៅសោយសុខក្នុងគតិភពចុះម៉ែកូន ស្រលាញ់ម៉ែ”។

 គូររំលឹកថាតារាចម្រៀងអ៊ុន អាលីហ្សា បានរៀបការជាមួយអាណិកជនខ្មែរមកពីបារាំងលោកសូ លីឃាំង កាលពីថ្ងៃទី ២២ខែមិថុនាឆ្នាំ២០១៩ និងសម្រាលកូនស្រីថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាSo Jennaly ហើយនាងនិង កូនស្រីទើបត្រូវបានស្វាមីធានាចេញទៅរស់នៅអាមេរិកមុននេះហើយគ្រោងមកលេងស្រុកនៅឆ្នាំ២០២៣ តែឥឡូវម្ដាយ នៅឯស្រុកកំណើតទទួលមរណភាពទាំងដែលរូបនាងជាកូនមិនបានចូលរួមធ្វើបុណ្យសពឲ្យម្ដាយ៕

RELATED ARTICLES