Thursday, September 19, 2024
Homeតារាខ្មែរនៅ ស៊ីនឿន ៖ចូលរោងការថ្ងៃនេះ

នៅ ស៊ីនឿន ៖ចូលរោងការថ្ងៃនេះ

ភ្នំពេញ៖នៅ ស៊ីនឿន នឹងក្លាយទៅជាស្វាមីអ្នកនាងសោម ដូមូនិច (Dominique Som)អាណិក​ជនខ្មែរ មក​ពីអាមេរិក​តាមរយៈ​ការការចូលរោងការនៅថ្ងៃទី២១ខែធ្នូ នឹងររៀបការ​តាមប្រពៃ​ណីខ្មែរនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ ដែលកម្មវិធីជប់លៀងធំ​រៀប​ចំនៅសណ្ឋាគាសូហ្វី​តែល​ក្រុងភ្នំពេញ ។ភ្ញៀវខាងនៅ ស៊ីនឿន ភាគច្រើន​ជាតារា​សិល្បករ ខណៈដែលភ្ញៀវខាង​ភរិ​យា​របស់​លោកមានតែសាច់​ញាត្តិជិតដិតបំផុតរបស់​នាងមកពីអាមេរិក​ប៉ុណ្ណោះ។កម្មវិធីមង្គល​ការ​ទាំងមូលរបស់អ្នក​ចម្រៀងហង្ស​មាស​រូបនេះត្រូវបានគេប្រមាណថានឹងចំណាយប្រាក់អស់ខ្ទង់ជិត១០ម៉ឺនដុល្លារឯណ្ណោះ តែនៅពេលអ្នកយក​ព័ត​មាន​យើងឆាតសួរ​អ្នក​ចម្រៀង​រូបនេះមិន​ត្រូវ​បានស៊ីនឿន ប្រាប់ពីទំហ៊ុំទឹកប្រាក់​ក្នុងការ​ចំណាយ​នោះទេដោយគ្រាន់​តែថាបានហៅ​សិល្បករ​ជា​ច្រើនដួងឲ្យចូលរួម។

  នៅ ស៊ីនឿន បានភ្ជាប់ពាក្យជាមួយនាងសោម ដូមូនិច កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ ហើយអ្នកទាំង២គ្រោងរៀបការជាមួយគ្នា​កាលពីឆ្នាំមុន តែត្រូវពន្យាពេលរហូតមកដល់​ពេល​​​នេះដោយសារតែកូវីដ។ស៊ីនឿន ធ្លាប់ប្រាប់ថាក្រោយរៀបការរួចលោក​នៅ​តែបន្ដអាជីព​សិ​ល្បៈ​​ដដែល តែមិនទាន់ច្បាស់រឿងចេញទៅរស់នៅអាមេរិកតាម​ប្រពន្ធឬបន្ដនៅស្រុកខ្មែរ​នោះ​ទេដោយថា​មិន​ទាន់​គិតដល់។យ៉ាងណាបច្ចុប្បន្នស៊ីនឿន និងភរិយាបានទិញផ្ទះនៅក្រុង​ភ្នំ​ពេញតាំងពីមុនរៀបការម្លេះ ខណៈដែលនាងដូមូនិច ក៍នៅខ្មែរច្រើនជាងអាមេរិកផងដែរ ហេតុនេះហើយស៊ីនឿន និងប្រពន្ធអាចនឹងចេញចូលពីខ្មែរទៅអាមេរិក​ដូចអតីតតារាមួយ​ចំនួន​ដែលយកប្រពន្ធនៅស្រុកគេដែរនោះជាមិនខានឡើយ។

 គូរបញ្ជាក់ថានៅ ស៊ីនឿន មុនរៀបការនេះមិនសូវមានភាពលេចធ្លោ​ក្នុងអាជីព​ចម្រៀង​នោះទេ ព្រោះតែអត់មានបទចេញច្រើន​ហើយតារាខ្លាំងៗហង្សមាស​កាន់តែគ​ជើង​គ្នា។ប៉ុន្ដែ​ស៊ីនឿន នៅតែបន្ដក្រាញនៅផលិតកម្មធំនេះ​នឹងមិនទាន់មានព័តមានថា​លោកស្វែងរកទ្រនុំថ្មី​ដូចលោកសុខ រក្សា,រិន សាវ៉េត និងដួង វីរៈសិទ្ធ  ឡើយ។ការរៀបការប្រពន្ធរបស់​លោកស៊ី​នឿន នៅពេល​នេះ ស្របពេលដែលអតីតគូស្នេហ៍លោកអ្នកនាងសុផា លីនដា មានស្វាមីថ្មី​ជាបុរស​អា​ណិក​ជនខ្មែរមកពីអាមេរិក​និងមាន​កូន១​មុនស៊ីនឿន  ហើយគេជឿរថាលីនដា នឹងមិនចូលរួមមង្គល​ការរបស់បុរសសម្បូរមន្ដស្នេហ៍​រូបនេះ​ឡើយ។ដោយឡែក​ភរិយា​របស់​​ស៊ីនឿន អ្នកនាងសោម ដូមូនិច បានយកឈ្នះនារីជាច្រើនដែលចង់បានអ្នក​ចម្រៀងរូបនេះ​ធ្វើប្ដីដែរ ហើយមិនយូទេ​នាង​នឹង​​ពពោះកូនដំបូងឲ្យស៊ីនឿន បានបីប្រលែងលែងជាមិនខាន ក្រោយពួកគេភ្ជាប់ស្នេហ៍​ជាង៣ឆ្នាំទើបឈានមកជីវិតអាពាហ៍ ពិពាហ៍នេះ៕

RELATED ARTICLES