Thursday, September 19, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ចូលកាន់តែកៀកថៅកែពេជ្រ

ពេជ្រ សោភា ៖ចូលកាន់តែកៀកថៅកែពេជ្រ

 ភ្នំពេញ៖ពេជ្រ សោភា ថានាងគ្មានភាគហ៊ុនឬការចុះកុងត្រាណាមួយរកស៊ីជាមួយថៅកែពេជ្រ លោកស្រីទ្រី ដាណា នោះ​ទេតែថ្មីៗនេះនាងបាន​ច្រៀងសម្ដែងកម្មវិធីអ្នកជំនួញល្បី​រូបនេះ២​កម្ម​វិធី​ហើយអ្វីដែលនាងរំភើបនោះ​គឺអ្នកពូកែរកស៊ីរូបនេះបាន​ពេញចិត្តនិងគាំទ្រ​ចំពោះ​ការ​ច្រៀងសម្ដែងរបស់នាងមានលាយបញ្ចូលក្រុមការងារល្ខោនខោល ខណៈដែលម្ចាស់កម្ម​វិធី​មួយ​ចំនួនទៀតតែងតែងមានការរារែកចិត្តនៅពេលដែលនាងលើក​ពីសំណើរនេះនា​ពេល​កន្លង​មក។យ៉ាងណាក្រោយ​ការអះអាង​របស់សោភា បែបនេះគេឃើញតារាហង្សមាសនិង​សេដ្ឋីនី​រូបនោះកាន់តែខិតកៀកគ្នារឹតតែខ្លាំងដែលមិនយូទេគេជឿរថាសោភា និងលោក​ជំ​ទាវដែលជាស្រ្ដីមេម៉ាយដូចនាងដែរនោះប្រាកដជានឹងឈានទៅការ​កុងត្រាជាមួយគ្នារឿងរកស៊ីផ្នែកណាមួយជា​មិនខាន គឺដូចសួស វីសា និងប្ដីដែលក្លាយទៅជាដៃគូរកស៊ី​ជាមួយថៅកែ​ស្រី​រូបនេះដែរ។តែសោភា ថានៅពេលនេះនាង​នៅ​តែមិនទាន់​មានការនិយាយរឿងរកស៊ី​ជាមួយ​អ្នក​ជំនួញរូបនេះទេ ប៉ុន្ដែបើនៅថ្ងៃក្រោយមានរឿងអ្វីចាំគិតតទៅទៀត។

  ពេជ្រ សោភា ជាតារាម្នាក់ដែលមានទ្រព្យច្រើនព្រោះនៅឆ្នាំ​២០២១នេះនាងត្រូវ​បានគេ​ចាត់ទុកថាជាអ្នក​មេម៉ាយទ្រព្យ​ស្ដុក​ដែល​​មានលុយមិនចាញ់តារានៅប្រទេសជិតខាងឡើយ។ការសម្អាងបែបនេះដោយសារតែសោភា រស់នៅផ្ទះ​វីឡារ​យ៉ាង​ប្រ​ណិត ហើយនាងជិះរថយន្ដ​ទំនើបៗ​ដូចតារាបរទេសក្នុងនោះមានដូចជាMercedes, Porsche, Bmw, Range  Rover និង​Audi ជាដើម។សម្អាងលើកេរ្ដិ៍ឈ្មោះល្បី​ល្បាញក្នុងវិថីសិល្បៈជាង១៦ឆ្នាំនិង​មានទ្រព្យច្រើន​ក្នុង​កណ្ដាប់ដៃបែបនេះសោភា មិនមែន​ត្រឹមតែអាចរកស៊ីជាមួយថៅកែពេជ្រខាងលើនោះទេ ប៉ុន្ដែនាងអាចដាក់ហ៊ុនជាមួយអ្នកណាក៍បានគឺតាមតែចិត្តចង់ ខណៈ​ដែលអាជីពចម្រៀង​រប​ស់​នាង​ពេលនេះក៍នៅតែរក្សារបានក្នុងតំណែងជាតារាស្រីជូមុខរបស់ហង្សមាសនៅឡើយ បើ​ទោះ​​ជាមានរលកក្រោយរបស់ផលិតកម្មធំមួយនេះកំពុងរៈព្រោងព្រាត ច្រានរលក​មុនក្ដី។សោ​ភា ឆ្នាំនេះមានវ័យ​៣៧ឆ្នាំទៅ​ហើយ​នោះធ្លាប់វាចាថានាង​នឹងផ្ដោតការងាកមកផលិតបទ​ចម្រៀង​​ដែលមានលាយបញ្ចូលក្រុមល្ខោនខោល​បន្ថែមទៀតដើម្បីចង់​បន្សល់ស្នាដៃឲ្យយុវវ័យ​ជំនាន់ក្រោយបានយល់ដឹងពីវប្បធ័មជាតិ។ប៉ុន្ដែសោភា មិន​បញ្ជាក់ទេថាតើនាង​គ្រោង​ចំណា​យ​លុយ​ធំដូចនាងទេព បូព្រឹក្ស ដែលហ៊ានជះដល់ទៅ១៥ម៉ឺនដុលា្លរក្នុងការ​ធ្វើMV១​បទ​នោះ​ឬយ៉ាងណាទេ ដោយនាងសម្អាង​ថាមិន​អាច​និយាយទុកជាមុនឬមិន​ចង់ធ្វើ​ការប្រៀបធៀប​ជាមួយ​អ្នក​ណាឡើយ។

  គូរបញ្ជាក់ថាក្រៅពីពេជ្រ សោភា តារាដែលលែងប្ដីហើយនៅតែមានទីផ្សារសិល្បៈ​មិន​ស្រុតចុះមានដូចជានាងកែវ នីសា,សុខ សោម៉ាវត្តី ,សុខ ស្រីនាង និងប៉ាច គីមមួយ ជាដើម​។ចំ​ពោះសោភា វិញបន្ទាប់ពីក្លាយខ្លួនទៅជាស្រី្ដមេម៉ាយ​ជាង៤ឆ្នាំនេះនាង​ថាជីវិត​នាង​គឺពោ​ពេញទៅដោយក្ដីសុខនិងសេរីភាពបំផុតព្រោះតែចង់ធ្វើអ្វីស្រេចតែចិត្តគ្មានអ្នកណាហួងហែងនោះទេ។ដោយឡែករឿងស្នេហារបស់សោភា ជាមួយប្រុសក្មេងឆឹម សក្កដា វិញគូស្នេហ៍​ខុស​វ័យ​១គូនេះអាចនឹង​ដឹកដៃគ្នា​ចូលរោង​ការ​នៅឆ្នាំ២០២២ ខាងមុខនេះហើយ​ក្រោយថត​Pre-Wedding រួច​តែត្រូវលើកពេលការ៣លើកព្រោះតែកូវីដ។ប្រសិនបើសោភា នឹង​ក្លាយ​ទៅ​ជាភរិយារបស់លោកសក្កដា ស្របច្បាប់នាពេលខាងមុខនោះមែន ប្រាកដជាធ្វើឲ្យ​ប្រុស​ក្មេង​ស្រាលខ្លួនរឿង​ដែលគេ​សង្ស័យថាលោកជាតារាស្រលាញ់ភេទដូចគ្នា ហើយគ្មានអារម្មណ៍​ជាមួយ​ស្រ្ដីភេទនោះជាមិនខាន ខណៈដែលសោភា វិញ​រឿង​ដែលគេខ្សឹបខ្សៀវគ្នាថាអ្នក​មេ​ម៉ាយ​រូបនេះអាចនឹងមានគូស្នេហ៍លាក់មុខក្រោយខ្នងក្រៅពីលោកសក្កដា នោះនឹងត្រូវ​បន្សា​ប​ជា​មិនខានឡើយ៕

                            

RELATED ARTICLES