ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានឡើងយន្ដហោះចេញទៅបារាំងកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ ដើម្បីបានជួបនិងមើលថែម្ដាយដែលទើបមានអាការៈបានធូស្រាលពីជំងឺត្បៀតសសៃឈាម។តាមព័តមានថាមុនទៅបារាំងនេះករុណា ពេជ្រ បានដាក់លក់ផ្ទះវីឡារទោលបែបClassic របស់លោកនៅខណ្ឌសែនសុខក្នុងតម្លៃដល់ទៅ១,៨លានដុល្លារឯណ្ណោះ ទើបធ្វើចម្ងល់ថាហេតុអីលោកពេជ្រ ត្រូវលក់ផ្ទះដែលលោកធ្លាប់តែអះអាងថាស្រលាញ់ជាងគេនៅពេលនេះទៅវិញព្រោះលោកទើបតែចូលរស់នៅបានជាងកន្លះឆ្នាំប៉ុណ្ណោះ?ឬមួយលោកពេជ្រ ជួបវិបត្តិសេដ្ឋកិច្ច?



ក្នុងជំនួបជាមួយលោកករុណា ពេជ្រ មុនលោកឡើងទៅបារាំងនោះតារាថោនអះអាងថាផ្ទះវីឡារនោះគឺលោកពិតជាស្រលាញ់ជាងផ្ទះផ្សេងៗដែលលោកមានសរុបដល់ទៅ៧ផ្ទះនោះមែន។ប៉ុន្ដែលោកនិយាយត្រង់ៗថានៅរយៈពេលចុងក្រោយនេះលោកពិតជាខើចលុយបន្ដិចមែនហើយនោះគឺគ្មានអ្វីត្រូវលាក់បាំងឬអៀនខ្មាសនោះទេព្រោះមុនឪពុករបស់លោកទទួលមរណភាពលោកមានថវិការសម្រាប់ព្យាបាលនិងត្រៀមធ្វើបុណ្យឲ្យឪពុក តែបានចំណាយលុយធំ២ដុំទៀតទិញដី៣ហិកតា នៅខេត្តមណ្ឌុលគិរី និងដីមួយដុំទៀតនៅកំពង់ចាមក្បែរផ្ទះស្រុកកំណើតរបស់សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ហេតុនេះហើយលុយដែលមានត្រូវចំណាយចេញអស់ ទើបលោកដាច់ចិត្តដាក់លក់ផ្ទះវីឡារនេះតែម្ដង។ ប៉ុន្ដែលោកថាក៍មានដីធ្លីមួយចំនួនទៀតដែលដាក់លក់នៅតំណាលគ្នានេះដែរអីចឹងបើលក់ដីដាច់មុន សល់ផ្ទះ បើលក់ផ្ទះដាច់មុនសល់ដី។លោកបន្ថែមថាថ្វីត្បិតតែលោកទើបមករស់នៅផ្ទះវីឡារនោះរយៈពេលខ្លីមែន ប៉ុន្ដែមានអនុស្សាវរីយ៍ច្រើនព្រោះឪពុករបស់លោកបានមករស់នៅផ្ទះនេះមុនពេលដែលលោកចែកឋានហើយលោកបានស្ញប់ចិត្តព្រោះបានបំពេញចិត្តបំណងខ្លួនឯងដែលបានយកឪពុកមករស់នៅផ្ទះថ្មី ហើយធ្វើបុណ្យឲ្យគាត់នៅផ្ទះធំនេះ។តែលោកថាដោយសារតែលោកជាកូនទោលអត់ពីឪពុកទៅរស់នៅម្នាក់ឯង អីចឹងផ្ទះធំក៍ពិបាកសម្អាតដែរ ហេតុនេះហើយបានជាលោកដាក់លក់ទៅ តែបើលក់ដីដាច់មុនគឺនឹងរក្សារផ្ទះនេះនៅដដែល ព្រោះផ្ទះនេះឌីហ្សាញម៉ូដ និងការរចនាតុបតែងទាំងឡាយគឺលោករៀបចំតាមចិត្តដែលលោកស្រលាញ់ទាំងអស់។



ករុណា ពេជ្រ បានឲ្យដឹងដែរថាទោះជាលោកបានVisa ពីស្ថានទូតបារាំងរយៈពេល១ឆ្នាំមែន តែលោកទៅដំបូងតែជិត៣សប្ដាហ៍ប៉ុណ្ណោះក៍ត្រូវវិលត្រឡប់មកធ្វើបុណ្យខួបគម្រប់១០០ថ្ងៃឲ្យឪពុករបស់លោកឧបាសកម៉ុក សាខន នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ នៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាស្រុកកំណើតរបស់ឪពុកនិងជាទីបញ្ចុះសពរបស់ពុកលោកនៅម៉ុងទីនោះផងដែរ។លោកថាក្រោយធ្វើបុណ្យជូនឪពុករួចទើបលោកវិលទៅត្រឡប់ទៅជួបម្ដាយនៅបារាំងវិញ៕



