ភ្នំពេញ៖សុគន្ធ និសា បានបណ្ដើរស្វាមីនាងលោកចៅ សម្បត្តិ ឡើងយន្ដហោះចេញទៅអាមេរិកកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ដើម្បីទៅលំហែកាយ៉ាផ្ទះរបស់ពួកគេនៅBoston ហើយដើរលេងថ្ងៃបុណ្យណូអែល(បុណ្យគ្រិសម៉ាស)នៅថ្ងៃទី២៥ខែធ្នូនិង បុណ្យឆ្លងឆ្នាំសកល(Countdown) ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ខាងមុខនេះ។ប៉ុន្ដែគូរឲ្យស្ដាយទៅអាមេរិកមិនទាន់បាន១សប្ដាហ៍ផងនិសា លើកទង់សសុំចុះចាញ់ទៅហើយព្រោះនេះជារដូវត្រជាក់(Winter)ដែលធ្វើឲ្យនាងមិនអាចទ្រាំត្រជាក់បានទើបប្រកាសចូលស្រុកវិញនៅថ្ងៃទី២៣ខែធ្នូ ហើយនាងថែមទាំងទទួលការច្រៀងសម្ដែងថ្ងៃឆ្លងឆ្នាំសកលនៅខេត្តសៀមរាបទៀតផង។



សុគន្ធ និសា វាចារថា”ត្រជាក់ជាងទូទឹកកក ទៀតលោកអើយ។ ត្រជាក់ណាស់លោកអើយ ពីរថ្ងៃទៀតត្រឡប់ទៅផ្ទះវិញហើយ”។ការចាញ់ត្រជាក់បើទោះជានិសា មានស្វាមីនៅក្បែកាយ៉ា និងចេញក្រៅពាក់អាវរោមសត្វគ្របជិតរាយកាយហើយនៅតែមិនអាចទ្រាំបាននេះ ធ្វើឲ្យនាងត្រូវលុបចោលគម្រោងដើរកម្សាន្ដជាច្រើនកន្លែងតែម្ដង។ដោយឡែកសម្រាប់អ្នកគាំទ្ររបស់នាងដែលជូនពរឲ្យនិសា វិលត្រឡប់មកវិញបានកូនង៉ាបីប្រលែងលេងនោះប្រហែលជាពួកគេអាចនឹងប្រឈមការខកចិត្តសារជាថ្មីម្ដងទៀតព្រោះថានិសា ឆាប់វិលមកវិញពេក នៅតែមិនទាន់ពពោះដដែល។


គេកត់សម្គាល់ថាសម្រាប់ឆ្នាំ២០២១នេះ សុគន្ធ និសា បានបណ្ដើរស្វាមីចេញទៅអាមេរិក២លើកមកហើយនោះគឺកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ អំឡុងពេលដែលនាងទើបជាពីកូវីដនោះក៍បាននាំប្ដីចេញទៅអាមេរិកជាង១ខែទើបវិលវិញ ខណៈលើកនេះនាងក៍គ្រោងទៅជាង១ខែទៀតដែរ តែដោយសារតែនិសា ថារងារ និងត្រជាក់ជាងទឹកកកទៀតនោះទើបនាងមិនអាចទ្រាំទ្រទៀតបានឡើយ គឺត្រូវតែវិលវិញមុនកំណត់។


សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែររស់នៅរដ្ឋBoston សហរដ្ឋអាមេរិកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ តែចំណងស្នេហាជាង៣ឆ្នាំមកនេះនិសា នៅតែមិនទាន់ផ្ដល់កំណើតឲ្យកូនដំបូងនោះឡើយ។នាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអាចយកកូនទី១នៅឆ្នាំ២០២១ តែដោយសារតែនាងបានកើតកូវីដកាលពីខែមីនា ទើបធ្វើឲ្យគម្រោងយកកូនមានការប្រែប្រួល ហើយស្ងាត់ទៅវិញ។យ៉ាងណាពេលនេះនិសា មានសុខភាពល្អជាប្រកតីវិញហើយ ដែលគេជឿរថានៅឆ្នាំ២០២២នេះជាពេលវេលាល្អសម្រាប់នាងក្នុងការផ្ដល់កំណើតកូនដំបូងជាមិនខានបើទោះជានាងមិនទាន់បានVisa ក្នុងការចេញទៅរស់នៅអាមេរិកជាអចិនត្រេយ៍ក្ដី៕


