Saturday, May 10, 2025
Homeតារាខ្មែរនៅ ស៊ីនឿន ៖ក្រេបចន្ទទឹកឃ្មុំនៅមណ្ឌុលគិរី

នៅ ស៊ីនឿន ៖ក្រេបចន្ទទឹកឃ្មុំនៅមណ្ឌុលគិរី

ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកនៅ ស៊ីនឿន បានដឹកដៃនារីអាណិកជនខ្មែរ​មកពី​អា​មេ​រិកអ្នកនាងសោម ដូមូនិច​(Dominique Som)រៀបការតាមប្រពៃណីខ្មែរកាលពី​ថ្ងៃទី២២ខែធ្នូ​ឆ្នាំ​២០២២ ដែលធ្វើពិធីជប់លៀងធំនៅសណ្ឋាគាសូហ្វីតែល ក្រុងភ្នំពេញ។ភ្ញៀវដែលទៅចូល​រួម​អបអរសាទ​រនៅ ស៊ីនឿន និងភរិយាមានចំនួនខ្ទង់៥០០នាក់(៥០តុ)។

  នៅ ស៊ីនឿន បានឲ្យដឹងថាលោកមានអារម្មណ៍រំភើបខ្លាំងណាស់ ព្រោះតែតាមគម្រោង​ធ្វើ​តែ​៣០តុជាងប៉ុណ្ណោះ តែជាក់​ស្ដែងភ្ញៀវសម្រុកមកច្រើនពេកកើនដល់៥០តុឯណ្ណោះ។ លោក​ថា​បានលើកពេលរៀបការ២ឆ្នាំមកហើយព្រោះតែកូវដ ទើប​ពេលដែលកូវីដថមថយ ហើយ​រដ្ឋា​ភិបាលបានបើកឲ្យតំណើរការមង្គលការឡើងវិញ​លោកនិងភរិយាមិនរារែក​ចិត្ត​នោះទេ​គឺរៀបការនៅពេលនេះតែម្ដង។យ៉ាងណាលោកថាក្រោយរៀបការរួចមិនទាន់គិតថានឹងចេញទៅរស់នៅអាមេរិកតាមភរិយា ឬបន្ដនៅស្រុកខ្មែរជាអចិនត្រេយ៍នោះទេ ព្រោះតែអ្វីៗ​លោកធ្វើ​ទៅ​តាម​​ពេលវេលា ពោលគឺនៅទីណាមានក្ដីសុខជាង​លោក​នឹងសម្រេចចិត្ត​នៅទី​នោះហើយ។ដោយឡែកអ្នកនាងសោម ដូមូនិច ដែលជាអាណិកជនខ្មែររស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក នោះបានឲ្យដឹងដែរថាអ្នក​នាងរំភើបណាស់​ព្រោះនៅថ្ងៃពិសេស​នេះមាន​មិត្តភក្ដិ និងសាច់ញាត្តិមកចូលរួមច្រើន។នាងថានឹង​សម្របខ្លួនទៅតាមប្ដីចំពោះ​រឿងថាតើ​ចេញ​​ទៅរស់នៅអាមេរិកឬនៅស្រុកខ្មែរក្រោយរៀបការហើយនោះ។

ឆ្លើយតបសំណួរថាតើបន្ទាប់ពីរៀបការរួចលោកនៅ ស៊ីនឿន ចង់នាំប្រពន្ធទៅ​ក្រេប​ចន្ទទឹក​ឃ្មុំ(Honey Moon ) នៅទីណា​ហើយយកកូនប៉ន្មាននាក់នោះអតីត​តារាចម្រៀង​ផលិត​កម្ម​​ស្វាង​តារារូបនេះថាលោកនិងភរិយាគ្មាន​គម្រោងទៅឆ្លងឆ្នាំនៅ​បរទេសទេ តែនឹងនាំ​គ្នា​ទៅដើរលេង​នៅ​ខេត្តមណ្ឌុលគិរី។លោកបន្ថែមថាពិតជាចង់បានកូនប្រើភ្លាមៗមែន ព្រោះរង​ចាំ​យូ​ហើយ​អីចឹង​ដំបូង​លោក​ថាចង់​បានកូន២នាក់សិន។

ក្រៅពីតាំងចិត្តថានៅតែបន្ដអាជីពចម្រៀងតទៅទៀតនោះលោកនៅ ស៊ីនឿន និង​ប្រ​ពន្ធ​ក៍ងាកទៅធ្វើជំនួញបើកកន្លែង​កម្សា​ន្ដ(Resort)នៅខេត្តមណ្ឌុលគិរីផង​ដែរព្រោះ​លោក​ថា​ទីនោះ​មានទេសភាពស្អាត,ខ្យល់ត្រជាក់ និងស្រួលរស់នៅ។ដោយឡែក​នៅថ្ងៃពិសេស​របស់​ខ្លួន​​នោះដែរនៅ ស៊ីនឿន ថាកាន់តែមានអារម្មណ៍រីករាយថែមទៀតព្រោះ​ហង្សមាស​បាន​ចេញ​បទ​ចម្រៀង​ដែលទាក់ទងស្នេហារបស់លោក​មានចំណងជើងថា”ថ្ងៃដែលយើង​ប្រាថ្នា”​ជាសាច់​រឿងរបស់លោកផងដែរ ទើបធ្វើឲ្យ​លោក​យកបទនេះមកចាក់​ពេលរាំស្លូវអោប​ប្រពន្ធ​អម​ដោយ​​​​វី​ដេអូរូបថតPre-Wedding ។ភរិយាលោកស៊ីនឿន បន្ថែមថានាងដឹងចិត្តប្ដី​គឺមិនអាច​ចោល​សិល្បៈបានទេ អីចឹងបើស៊ីនឿន ចង់នៅស្រុកខ្មែរជារៀងរហូតនាងក៍សុខ​ចិត្តរស់នៅ​ទីនេះ​ជាមួយប្ដី​ជាអចិន​ត្រេយ៍តែម្ដង៕

RELATED ARTICLES