Friday, September 20, 2024
Homeតារាខ្មែរមាស សម្ផស្ស ៖ភ្ជាប់ស្នេហ៍លោកK’One

មាស សម្ផស្ស ៖ភ្ជាប់ស្នេហ៍លោកK’One

ភ្នំពេញ៖តារាសម្ដែងមាស សម្ផស្ស និងអ្នកចម្រៀងលោកK’One បានបណ្ដើរគ្នាយ៉ាងត្រសង​ទៅ​ចូលរួមកម្មវិធីមង្គល​ការ​របស់​លោកនៅ ស៊ីនឿន នៅសណ្ឋាគាសូហ្វីតែលកាលពី​២២ខែ​ធ្នូឆ្នាំ២០២២ ខណៈដែលមើលទៅគូស្នេហ៍តារា១គូនេះ​ពិត​ជាសាក​សមគ្នាខ្លាំងណាស់ព្រោះ​ស្រីស្រស់ប៉ៈប្រុសសង្ហារតែម្ដង។ប៉ុន្ដែមាស សម្ផស្ស ហាក់មិនចង់បំភ្លឺរឿងទំនាក់ទំនង​ជាមួយ​លោក​K’One នោះទេ ខណៈភាគីខាងប្រុសវិញថាពេលនេះស្ថិតក្នុង​តំណាក់កាលមើលចិត្ត​ថ្លើម​គ្នាក្រោយបានស្រលាញ់​គ្នាទើបតែ​បាន​ជាង៦ខែប៉ុណ្ណោះ។

អតីតម្ចាស់ជ័យលាភីលេខ២កម្មវិធីThe Best Star 2015  របស់ស្ថានីយ៍ទូរទស្សន៍​អប្សា​រា លោកK’One បានឲ្យដឹង​ថា​លោក​បានស្គាល់មាស សម្ផស្ស រយៈពេល១០ឆ្នាំហើយ តែ​ទំនាក់ទំនង​ស្នេហា​គឺទើប​តែ​បាន៦ខែប៉ុណ្ណោះ។លោកថា​ការស្វែង​យល់​ចិត្តគ្នាកន្លះឆ្នាំមកនេះ​មានភាពចុះ​សម្រុង​គ្នាល្អខ្លាំងណាស់ ហេតុនេះហើយបើគ្មានអ្វីប្រែប្រួលនោះទេ​នឹងអាចមាន​ដំណឹង​ល្អ​(រៀបការ)នៅដើមឆ្នាំ២០២២ ខាងមុខនេះហើយ។លោកK’One បាននិយាយ​ធ្វើ​ឲ្យសម្ផស្ស កាន់តែមានភាពកក់ក្ដៅ​ថែមទៀត​នោះថាលោកនឹងធ្វើពិធី​ទៅតាមប្រពៃណីខ្មែរ​ត្រឹមត្រូវ ដើម្បីបំពេញកិត្តិយសឲ្យខាងស្រីព្រោះអំឡុង​ពេលដែលមានទំនាក់​ទំនងគ្នា​រយៈ​ពេលខ្លី​នេះ នារីពិសេសរបស់លោកមានអ្វីៗគ្រប់យ៉ាង​ទាំងអស់ដែលលោក​តែងស្រម៉ៃចង់​បានមនុស្សស្រី​បែប​នេះមកធ្វើជាគូជីវិត។លោកបន្ថែមទៀតថាឆ្នាំនេះលោកមានអាយុជាង៣០ឆ្នាំហើយ អីចឹងនៅពេលដែលបានជួបនារីត្រូវ​ចិត្តដែល​ខ្លួនស្រលាញ់​ហើយលោក​ក៍មិន​ចង់​ទុកពេលវេលាឲ្យនៅយូទៀតដែរពោល​គឺនឹងមានកម្មវិធីពិសេស​ឆាប់ៗនេះ​ហើយ​។

 មាស សម្ផស្ស និងគូស្នេហ៍លោកK’One ត្រូវបានមិត្តភក្ដិសរសើរ​ថាជាគូស្នេហ៍​ដែលយល់ចិត្តគ្នា​ហើយមើលទៅពួកគេ​ពិតជា​ស្រលាញ់គ្នាខ្លាំងណាស់ អីចឹងមិនយូទេ ច្បាស់ជានឹងក្លាយ​ទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ដូចការតាំងចិត្តរបស់លោកK’One ដែល​ថាត្រូវតែបំពេញ​ខាន់ស្លា​ទៅឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់ពិតប្រាកដនេះ ហើយ​សម្ផស្ស នឹងកាន់តែរីករាយថែម​ទៀត​​ជាមិនខានព្រោះតែនាងបានជួប​បុរសស្រលាញ់និងផ្ដល់ក្ដីសុខឲ្យ​នាង​យ៉ាងពិតប្រាកដ​ដូចពេលនេះ។លោកK’One បានឲ្យដឹង​ថាពេលនេះរូបលោកនិងសង្សារ ​បានងាកទៅបុកធ្វើជំនួញរួមគ្នាក្រៅសិល្បៈច្រើន ជាងផ្ដោតលើការងារសិល្បៈ តែថ្មី​នេះរូប​លោក​​​មានមោទនភាពណាស់ព្រោះបានច្រៀង​សម្ដែងក្នុងកម្មវិធីថ្នាក់ជាតិគឺសម្ពោធវិមាន​កី​ឡា​ដ្ឋាន​មរតកតេ​ជោ៕

RELATED ARTICLES