Friday, September 20, 2024
Homeតារាខ្មែរខ្លាំងមែន!!ពេជ្រ សោភា ៖ចុះកុងត្រាធ្វើBA តែ១ឆ្នាំ​សោះ ​តម្លៃខ្លួន៣០ម៉ឺនដុល្លារ!

ខ្លាំងមែន!!ពេជ្រ សោភា ៖ចុះកុងត្រាធ្វើBA តែ១ឆ្នាំ​សោះ ​តម្លៃខ្លួន៣០ម៉ឺនដុល្លារ!

ភ្នំពេញ៖ដូចការសង្ស័យមែន!នៅទីបំផុតកំពូលតារាចម្រៀងស្រីពេជ្រ សោភា បាន​ក្លាយ​ទៅ​ជាទូសុឆន្ទៈ(​BA) របស់អ្នកជំនួញ​ល្បីឈ្មោះលោកស្រីទ្រី ដាណា ដែលការ​ចុះ​កិច្ច​សន្យា​ដំ​ណាក់កាល​ដំបូង​កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ​២០២១​នោះគឺ​មានរយៈ​ពេល​១ឆ្នាំ​​ហើយ​សោភា ទទួលបានតម្លៃ​ខ្លួន​ដល់ទៅ៣០ម៉ឺនដុល្លារ​ឯណ្ណោះ។នេះជាតម្លៃ​ខ្លួនខ្ពស់បំផុតមួយ​សម្រាប់​តារាស្រុកខ្មែរ​ឬ​តម្លៃ​នេះមិនចាញ់តារានៅប្រទេសជិតខាងឡើយ ខណៈ​ដែលកន្លង​មក​ធ្លាប់​មានព័តមានថា​តារា​ខ្មែរ​លំដាប់Grade A មួយជំនួន​ស៊ីថ្លៃ​ស្ពតធំ​មួយត្រឹមតែ៥ម៉ឺន​ដុល្លារ​ប៉ុ​ណ្ណោះពីកុងត្រា​រយៈ​ពេល១ឆ្នាំដែរ។

  ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៣ខែធ្នូ ពេជ្រ សោភា បានឲ្យ​ដឹងថា​នាង​ពិតជាមានអារម្មណ៍រំភើបរីករាយ​ខ្លាំង​ណា​ស់​ព្រោះនេះជាការផ្ដល់កិត្តិយស និងឲ្យ​តម្លៃដល់​រូបនាងជាអ្នកសិល្បៈ ឬជាតារាចម្រៀងម្នាក់ដែលនាងមិននឹកស្មានដល់។សោភា បន្ថែម​ថាតម្លៃខ្លួនខ្ពស់នេះនាងមិនបានទាមទារពីលោកជំទាវទ្រី ដាណា ដល់ម្លឹងទេ តែគាត់​ផ្ដល់ឲ្យ​នាង​ប៉ុណ្ណឹងទើប​នាងពិតជាសប្បាយចិត្តគ្មានអ្វីប្រៀបបាន។ពេជ្រ សោភា បន្ថែម​ថា​រយៈ​ពេល​កុងត្រា១ឆ្នាំពេញនៅឆ្នាំ២០២២​នេះនាង​ធ្វើការ​ឲ្យឲ្យលោកស្រីទ្រី ដាណា ទៅលើផ្នែកគ្រឿង​សម្អាង ទាក់ទង​ផលិត​ផល​របស់គាត់ មិនមែនផ្នែកគ្រឿងអលង្ការមាស ពេជ្រ​នោះ​ទេ។ក្រៅពី​នេះអ្នកជំនួញ​ស្រីល្បីឈ្មោះរូប​នេះ​បានផ្ដល់ល័ក្ខខណ្ឌឲ្យនាងកាន់តែល្អថែមទៀត​ដូចជា​រៀងរាល់​ពេល​ដែល​នាងLive និយាយពី​ផលិត​ផលរបស់គាត់ខាងលើ​នេះគាត់នឹងគិតលុយ​ឲ្យផ្សេង ខណៈដែលការច្រៀងសម្ដែង​របស់​នាងតាម​កម្មវិធីប្រគុំតន្រ្ដីរបស់គាត់ក៍មានការ​ទូទាត់លុយផ្សេងទៀតដែរ ពោលគឺនាង​ច្រៀង​១កម្មវិធី៥ពាន់​ដុល្លារ។នាងថាទឹក​ចិត្តដ៍​ល្អ​ប្រពៃ​របស់លោស្រីទី្រ ដាណា នេះគឺឲ្យតម្លៃ​ទៅលើសិល្បៈឲ្យមានតម្លៃដូចតារា​នៅស្រុកគេ​ដែរ​ហើយ​ធ្វើឲ្យរូបនាង​និង​សិល្ប​ករ​ផ្សេងទៀតកាន់តែមានចិត្តខំប្រឹងប្រែង ព្រោះការងារដែល​យើង​ខំធ្វើ ​កេរ្ដិ៍ឈ្មោះ​ដែលយើងប្រឹងសន្សំគឺ​លទ្ធ​ផលវានឹង​ស្ដែង​ចេញ​​ជារូបរាងដូច​នៅ​ពេល​នេះ។តារាចម្រៀងហង្សមាសរូបនេះបានឲ្យដឹង​ដែរថាក្រោយចុះកុងត្រារួចរូបភាព​របស់នាងនឹងត្រូវ​បាន​ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនលោកស្រីទ្រី ដាណា ដែលមានដាក់នៅ​តាម​បដា(Banner)នានាគឺគិតចាប់ពីដើមឆ្នាំ​២០២២ ខាងមុខនេះហើយ។យ៉ាងណាសោភា ថា​ក្រោយទទួលកុងត្រានេះរួចហើយនាង​ក៍មិនអាចថតស្ពតនូវផលិតផល​ប្រ​ហាក់​ប្រហែលគ្នានេះបានទេ គឺពេញ១ឆ្នាំ២០២២តែម្ដង តែស្ពតផ្សេងៗនាងនៅតែធ្វើការជាធម្មតា។ដោយឡែកនៅលើផេករបស់លោកស្រីទ្រី ដាណា វិញបានបង្ហោះសារថា”ស្វាគមន៍បង​ពេជ្រ សោភា ចូលមកគ្រួសារNNP ,៣០ម៉ឺនដុល្លារ សម្រាប់ជំហ៊ានដំបូង ហើយនឹងមានបន្ដ​បន្ទាប់ទៀត”។

  តាមព័តមានថាមូលហេតុដែលលោកស្រីទី្រ ដាណា ជ្រើសពេជ្រ សោភា ឲ្យធ្វើជា Brand Ambassador របស់ផលិតផល​លោក​ស្រីនិង​ផ្ដល់តម្លៃខ្លួនខ្ពស់កប់ពពក​បែបនេះ​ដោយ​សារតែតែអ្នកជំនួញរូបនេះស្រលាញ់ពេញចិត្តសោភា ដែលជាតារាចេះ​តស៊ូព្យាយាម​ក្នុង​សិ​ល្បៈ​រហូតឈជើងយ៉ាងរឹងមាំក្នុងអាជីពចម្រៀងនិងជោគជ័យរយៈពេលជាង១០ឆ្នាំមកនេះ ពិ​សេ​ស​គឺ​កេរ្ដិ៍​ឈ្មោះរបស់តារាហង្សមាសរូបនេះនៅតែរក្សារបានក្នុងលំដាប់Grade A ហើយ​នាង​ក៍ជាអ្នកចម្រៀងម្នាក់​ដែលមានមានភាព​ស្មោះត្រង់និងចូលចិត្តនិយាយអ្វីត្រង់ៗ មិនចេះ​សម្ដែង។​នេះ​អាចចាត់ទុកថាជាកាដូដ៍ធំមួយសម្រាប់ពេជ្រ សោភា នៅថ្ងៃ​បុណ្យ​ណូអែល​(បុណ្យ​គ្រិស្ដ​ម៉ាស)និងសម្រាប់ថ្ងៃឆ្លងឆ្នាំសកល(Countdown)២០២១ ឈានចូល២០២២ នាពេលខាង​មុខនេះ។ពេជ្រ សោភា ក៍បានឲ្យដឹងថាក្រោយក្លាយទៅជាBA ផលិតផល​របស់​អ្នក​ជំនួញចិត្តធ័មល្បី​ឈ្មោះ​រូបនេះនាងនឹងប្រឹងធ្វើការងារ​និង​បំពេញតួនាទី​របស់​ខ្លួនឲ្យ​អស់​ពីលទ្ធភាពដើម្បី​តបស្នងការឲ្យតម្លៃរបស់​លោកស្រីមក​លើរូបនាង។

  ក្រៅពីជាអ្នកចម្រៀងដែលឈជើងនៅហង្សមាសរយៈពេលជាង១៦ឆ្នាំមកនេះពេជ្រ សោភា ជាតារាម្នាក់​ដែលក្ដាប់​ស្ពតពា​ណិជ្ជកម្មធំៗ​ជាបន្ដបន្ទាប់ទើបធ្វើឲ្យនាងអាចរក​ប្រាក់​ចំណូលពីសិល្បៈបានជាច្រើនក្នុង១ឆ្នាំៗ។យ៉ាងណាសម្រាប់ដំណឹង​ល្អ​ក្នុងការរៀបការជាលើកទី២នោះសោភា មិនទាន់ត្រៀមខ្លួនគ្រងឈុតកូនក្រមុំជាម្ដងទៀតឡើយ បន្ទាប់ពីនាង​ទុក​ជីវិត​ជាស្រី​មេម៉ាយរយៈពេលជិត៥ឆ្នាំ ដែលនាងអះអាងថាពេលវេលាដែលនាងមាន​សេរីភាព​បំផុត​ព្រោះចង់ធ្វើអ្វីតាមចិត្ត និង​គ្មាន​អ្នក​ណាហួងហែងនាងឡើយ។យ៉ាងណាតារាវ័យ៣៧ឆ្នាំតែសម្រស់នៅក្មេង​ជាងវ័យរូបនេះធ្លាប់បង្ហើបថានាងចង់​ជ្រើសស្នេហ៍​ថ្មី”ជួញ​ជិត ប្រសើរជាងជួយឆ្ងាយ”៕

RELATED ARTICLES