ប៉ៃលិន៖តារាចម្រៀងសាន់ដេនាង សុគន្ធា មានទុក្ខជាទម្ងន់ព្រោះតែបងប្រុសជាទីស្រលាញ់របស់នាងដែលជាតារាចម្រៀងម្នាក់ដែរគឺលោកនាង ប្រាក់សុគន្ធ បានទទួលមរណៈភាពកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូម៉ាក់Click ពាក់ស្លាកលេខ1GH 0235 តាមផ្លូវវេងស្រ្រេង ក្រុងភ្នំពេញ ស្រាប់តែមានរថយន្ដមួយទៀតបើកបុកពេញទំហ៊ឹងបណ្ដាលឲ្យលោកប្រាក់សុគន្ធ បាត់បង់ជីវិតពេលបញ្ជួនទៅដល់មន្ទីពេទ្យ។




តារាចម្រៀងនាង គន្ធា បានចេញសារថា”ចុងឆ្នាំនេះបងឲ្យកាដូប្អូនធំណាស់,បងប្រុសបងបានសុខហើយ,បងលែងពិបាកទៀតហើយ”។ក្រៅពីសារដ៍គូឲ្យតក់ស្លុតនេះនាង គន្ធា ក៍រឹតតែធ្វើឲ្យមិត្តរួមអាជីពនិងទស្សនិកជនកាន់តែក្អុកក្ដួលថែមទៀតព្រោះនាងថានឹងយកបងប្រុសទៅធ្វើបុណ្យនៅស្រុកកំណើត,ជួបឪពុកម្ដាយនៅស្រុក ហើយថាបងប្រុសនាងជិតបានជួបពុកម៉ែហើយ…។



ដោយឡែកលោកប៉ែន ចំរ៉ុង វិញបានចេញសារយ៉ាងក្រៀមក្រំថា”ស្លុតចិត្តណាស់ប្អូនប្រុសជាមនុស្សស្លូតមិនដែលចេះមានបញ្ហារនិងអ្នកណាទេ ចេះគោរពគេឯងរួសរាយណាស់ គ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូន ប្រឹងប្រែងខ្លាំងណាស់ទម្រាំបានប៉ុណ្ណឹង តែបែជាជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែនៅខេត្តគាត់ក្ដុកក្ដួលយ៉ាងណាទេ សូមកុសលផលបុណ្យដែលខ្ញុំបានសាង សូមឧទ្ទិសដល់វិញ្ញាណក្ខន្ដប្អូនប្រុសទៅកាន់សុខគតិភពផងចុះ”។រីឯនាយកណ្ដុ វិញចេញសារថា”អាណិតប្អូនណាស់ ប្រាក់សុគន្ធ មួយរំពេចសោះបាត់បង់ជីវិតរឹងមាំឡើងប្អូនស្រីនាង គន្ធា”។


គូរំលឹកថានាង គន្ធា និងបងប្រុសនាង ប្រាក់សុគន្ធ បានឡើងមកពីខេត្តប៉ៃលិនប្រលងចម្រៀងCambodian Idol រដូវកាលទី២ តែមិនបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនោះទេ ប៉ុន្ដែមហាជនចាប់អារម្មណ៍ពួកគេទាំង២ជាខ្លាំងព្រោះតែមានទឹកដមសម្លេងពិរោះនិងមានចឬកស្លូតបូត។តែនៅពេលដែលពួកគេកំពុងតែមានកេរ្ដិ៍ឈ្មោះនិងអាចរកប្រាក់ចំណូលបានពីសិល្បៈនោះស្រាប់តែពេលនេះនាង ប្រាក់សុគន្ធ បានទទួលមរណៈភាពទាំងវ័យក្មេងទើបធ្វើឲ្យនាង គន្ធា ជាប្អូនស្រីសែនរន្ធត់ចិត្តនិងទឹកភ្នែកហូជោគថ្ពាល់អស់ទៅហើយ៕


