Friday, September 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖បន្ដស្ទះរឿងចាប់ដៃខេមរៈ សិរីមន្ដ

ឱក សុគន្ធកញ្ញា ៖បន្ដស្ទះរឿងចាប់ដៃខេមរៈ សិរីមន្ដ

ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានអាកខានថតសម្ដែងភាពយន្ដរឿង”ខ្ញុំមានញាណលើស”ព្រោះ​តែ​ពេលនោះនាង​កំពុង​ពពោះ​ទើបតំណែងតួឯកស្រីត្រូវដាក់ជំនួសដោយអ្នកនាងសុខ ស្រីនាង ។យ៉ាង​ណាក្រោយ​មានកូន​ប្រុសអាយុជាង២ឆ្នាំ​មកនេះ​សុគន្ធកញ្ញា ដែលប្រឹងហាត់ប្រាណ និង​សម្រក​រាងឡើងវិញនោះមានព័តមានថានាងនឹងត្រៀម​ថតភាពយន្ដជាលើកដំបូងឲ្យ​ផលិតកម្មរបស់បងថ្លៃនាងហង្សមាសដោយចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ ដើម្បីឲ្យ​ទីផ្សារសិល្បៈ​របស់​នាងកម្រើកឡើង​វិញព្រោះតែក្រោយពីនាងមានប្ដី និងកូននេះគេសង្កេត​ឃើញ​ថាទីផ្សារ​សិ​ល្បៈ​​របស់នាងមិនសូវមានសន្ទុះខ្លាំងក្លាដូចមុននោះ​ទេ។ប៉ុន្ដែការថតសម្ដែង​កុន​លើក​ទី១​​របស់​សុគន្ធកញ្ញា នោះនៅតែត្រូវពន្យាពេលដដែលគឺរហូតមកដល់​ពេលនេះមិន​ទាន់ចេញ​ជារូបរាង​ឡើយបើទោះជាដំណឹងនេះលេចឭជាង១ឆ្នាំក្ដី ខណៈដែលលោកខេមរៈ សិរីមន្ដ ពេលនេះមហាញឹកកាន់តែច្រើន​ទៅ​លើមុខជំនួញ​ផ្នែកអចល​ន​ទ្រព្យ​របស់លោក​ទើប​ធ្វើឲ្យឱកាសដែលតារាប្រុស​ស្រីទាំង២ដួងត្រូវចាប់ដៃគ្នាថតភាព​យន្ដ​នៅ​តែ​បន្ដអូសក្រឡាត​ទៅ​ទៀត។

 តារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ធ្លាប់និយាយថាឱក សុគន្ធកញ្ញា មិនត្រឹមតែ​ជោគ​ជ័យ​ផ្នែក​អាជីពចម្រៀងនោះទេ ប៉ុន្ដែសម្ថភាពនិងទេពកោសល្យរបស់នាងអាច​ធ្វើជា​តួឯក​ក្នុង​ភាពយន្ដបាន។លោកស្រីក៍បានអះអាងថាសុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​ជា​តារា​ម្នាក់ដែលមាន​សំ​ណាងណាស់​ព្រោះបានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ដែលជាផលិតកម្មបណ្ដុំ​ទៅ​ដោយ​​​សិល្បៈ​ជា​ច្រើន​ទម្រង់។

 ក្រៅពីត្រៀមធ្វើជាតួឯកក្នុងភាពយន្ដខ្នាតធំរបស់បងថ្លៃនាងនោះទេតែឱក សុគន្ធ​កញ្ញា ក៍ត្រូវស្វាមីនាងកំពុងតែរៀបឲ្យ​ឡើង​អង្គុយកៅ​អីរ៉ាប់រងតំណែងជាគណៈកម្មាការ​និង​គ្រូ​បង្វឹក​ពីកម្មវិធីប្រលងចម្រៀងធំដល់ទៅ៤ផ្សេង​គ្នានៅរដូវកាល​ថ្មីនេះគឺThe Voice Cambodia, The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ផងដែរ។ការ​លេចមុខ​ពីកម្មវិធី​ដែល​ដឹកនាំដោយស្វាមីនាងខាងលើនេះស្ទើតែអាចធានាបាននូវសុវត្ថិភាពថាសុគន្ធកញ្ញា នឹងមិនប្រឈមធ្លាក់ចុះនៅពេលមានស្វាមី​និងកូននេះដូចតារា​មួយ​ចំនួនទៀតឡើយ បើទោះជាពេលនេះនាងមិនសូវមានបទផ្ទុះខ្លាំងដូចមុនក្ដី។

 មជ្ឈដ្ឋានមហាជនបានលើកឡើងថាប្រសិនបើឱក សុគន្ធកញ្ញា ចាប់ដៃលោកខេមរៈ សិរីមន្ដ សម្ដែងភាពយន្ដខ្នាតធំ​និងរឿង​ភាគ​នៅហង្សមាស​នោះនឹងធ្វើឲ្យទីផ្សារសិល្បៈរបស់​តារា១គូនេះនឹងកាន់តែត្រូវបានមហា​ជនចាប់អារម្មណ៍និងបន្ដតាម​ដាន​ថែមទៀតជាមិនខានព្រោះបច្ចុប្បន្នតារាទាំង២ដួងកំពុងតែស្ថិតក្នុងចំណោមអ្នកចម្រៀងលំដាប់ជូមុខគេរបស់ផលិតកម្មធំនេះដូចគ្នា៕

RELATED ARTICLES