ភ្នំពេញ៖កំពូលតារាចម្រៀងលោកខេមរៈ សិរីមន្ដ កាលពីថ្ងៃទី២៥ខែធ្នូ បានបង្ហាញក្ដីរំភើបយ៉ាងខ្លាំងដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ ក្រោមអធិបតីភាពឯកឧត្តមហ៊ុន ម៉ាណែត។ខេមរៈ សិរីមន្ដ បានចេញសារថា”ខ្ញុំបាទពិតជាមានក្ដីរំភើបយ៉ាងក្រៃលែង ដែលខ្ញុំបានទទួលបានការបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់(មហាសិរីវឌ្ឍន៍)ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត នាថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១)។
ការទទួលបានគ្រឿងឥស្សរិយយសនេះរឹតតែធ្វើឲ្យលោកខេមរៈ សិរីមន្ដ មានទឹកចិត្តមុតមាំថែមទៀតក្នុងការចូលរួមធ្វើកិច្ចការងារសង្គមក៍ដូចជាកម្មវិធីសប្បុរធ័មដើម្បីជួយជាតិថែមទៀត។ជាក់ស្ដែដូចជាកាលពីពេលថ្មីៗនេះលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានឧបត្ថម្ភថវិការចំនួន២,០០០,០០០$(2លានដុល្លារ)សម្រាប់ស្ថាបនាផ្លូវប្រវែង២២គីឡូម៉ែត្រ និងកាយប្រព័ន្ធទឹកប្រវែង១២គីឡូម៉ែត្រ ស្ថិតនៅភូមិអូអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រៅពីនេះក្នុងអាជីពចម្រៀងជាង១០ឆ្នាំនេះលោកប៊ុនថៃ ហៅសិរីមន្ដ បានចេញច្រៀងសម្ដែងជាច្រើនលើកច្រើនសារក្នុងកម្មវិធីសប្បុរសធ័មមួយចំនួន ទន្ទឹមគ្នានិងការបរិច្ចាគថវិការជាបន្ដបន្ទាប់ទៅតាមលទ្ធភាព តែលោកថាមិនចាំឬបានកត់ត្រាថាបានចំណាយលុយផ្ទាល់ខ្លួនលើការងារសប្បុរសធ័មសរុបអស់ប៉ុន្មានហើយនោះទេ។ប៉ុន្ដែលោកតាំងចិត្តថានឹងចូលរួមធ្វើកម្មវិធីសប្បុរសធ័មជារៀងរហូតឲ្យតែលោកមានលទ្ធភាព និងទទួលបានការគាំទ្រពីទស្សនិកជនពីគ្រប់ទិសទីដូចនាពេលបច្ចុប្បន្ន៕