Saturday, May 10, 2025
Homeតារាខ្មែរអ៊ីណូ ៖បណ្ដើរស្រីស្អាតប្លែកមុខទៀតហើយ!

អ៊ីណូ ៖បណ្ដើរស្រីស្អាតប្លែកមុខទៀតហើយ!

ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ បានលេចមុខបណ្ដើរ​ស្រី​ស្អាតម្នាក់ចូលរួម​ក្នុងកម្មវិធី​ជប់​លៀងរបស់អតីតពិធីការិនីអ្នកនាងអ៊ឹម សុគន្ធា នៅ​សណ្ឋា​គារភ្នំ​ពេញ​កាលពីរាត្រី២៦ខែធ្នូឆ្នាំ២០២១ ហើយពួកគេអង្គុយតុញាំ​អាហារជិតគ្នាមើល​ទៅដូចគូស្នេហ៍។តារា​រួម​អា​ជីព​បានសម្ដែងការចាប់អារម្មណ៍អ៊ីណូ ហើយថាពិតជាពូកែមែន រកបានស្រី​ស្អាត​ថ្មី​សាច់សខ្ចី​ញិញ​តែម្ដង។តាមព័តមានថានារីដែលអ៊ីណូ យកទៅ​បង្ហាញ​មិត្ត​ភក្ដិនោះឈ្មោះស្រីស្អាត​”បូរមី”​ហើយនាង​ជាអ្នក​ធ្វើការផ្នែករត់ការលិខិតឆ្លងដែន(Passport) ដែលភាគច្រើននាងនៅ​ក្រៅ​ស្រុក​។ប៉ុន្ដែថ្មីៗនេះនាងទើប​ត្រឡប់​មកពី​បរទេសមកស្រុកខ្មែរ ហើយស្រាប់តែស្ងាត់ៗបង្ហាញ​ភាព​ស្អិតស្នាលជាមួយEno គូរឲ្យភ្ញាក់ផ្អើល​នៅពេលនេះ​ទៅ​វិញ។

  ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ខែធ្នូ លោកអ៊ីណូ បានឲ្យដឹងថានារីដែល​លោកនាំទៅចូលរួមកម្មវិធីនោះ​គឺជា​ប្អូនៗទេ។លោកពេជ្រ សុភារិទ្ធិ បន្ថែមថាស្រីស្រស់នោះ​មិនមែនជាសង្សារឬគូស្នេហ៍របស់លោកឡើយ តែលោក​ចាត់ទុក​ជាប្អូនៗដែលនាងគឺ​ជាអ្នក​លក់​ឡេ។​តារាចម្រៀងសាន់ដេរូបនេះបានបន្ថែមថា​លោកមានប្រពន្ធទៅហើយតែមិន​ទាន់​បាន​រៀបការតាមប្រពៃណីខ្មែរនោះទេព្រោះពេលវេលាមិនទាន់សមស្រប ហើយក៍មិនអាច​កំណត់ថាថ្ងៃ​ខែឆ្នាំណា​ទើបអាច​ការ​បានទេ ព្រោះបច្ចុប្បន្នលោក​មមា​ញឹកក្នុងសិល្បៈ​គូសម​ដូចជានៅ​ថ្ងៃឆ្លងឆ្នាំសកល(Countdown )ខាងមុខនេះ​លោក​ច្រៀង​សម្ដែង​ឲ្យស្រាបៀរ​Ganzberg ។

  ដោយឡែកកញ្ញាបូរមី មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះ​ព្រោះគ្មានលេខទូរ​ស័ព្ទ ខណៈ​ដែលការ​តេតាមឆាត​ហ្វេសបុកនាងមិនOnline ឡើយ។យ៉ាងណាតាមរយៈសកម្ម​ភាពអ៊ីណូ និងនាងបូរមី នោះហាក់ស្និត​ស្នាលគ្នាដូចគូ​សង្សារ​ហើយ​អ្នករួមអា​ជីពបានចាប់​អារម្ម​ណ៍​ទៅលើពួកគេទាំង២ជាខ្លាំងតែម្ដង។

គូរបញ្ជាក់ថាអ៊ីណូ ដែលមានរហ័សនាមថាតារាក្បាលធំ ឬអ្នកឈ្នះអស់មាស​ត្រូវនោះ​ធ្លាប់មានដំណឹងថាលោកមានប្រ​ពន្ធនិងកូន២នាក់ទៅហើយ ប៉ុន្ដែអ្វីដែលធ្វើ​ឲ្យទស្សនិកជន​ចាប់​អារម្មណ៍នោះគឺកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១ អ៊ីណូ សារភាពប្រាប់អ្នកកាសែត​ថា​លោក​បានសែនព្រេនជាមួយភរិយាឈ្មោះថៃ ម៉ានីតា ដែលជាអ្នករកស៊ីលក់Online នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ តែអ្វីដែលចម្លែកពេលនេះអ៊ីណូ មិនបណ្ដើរប្រពន្ធបែជាកៀកកើយជា​មួយ​ស្រីស្រស់តូចតន់នាង​បូរមី ទៅវិញ។

 យ៉ាងណាអ្នកយកព័តមានយើងរងចាំការបំភ្លឺពីកញ្ញាបូរមី ជានិច្ច៕

RELATED ARTICLES