Sunday, June 8, 2025
Homeព័ត៌មានសិល្បៈប៉ុស្ដិ៍លេខ៥ជប់លៀងមុនឆ្លងឆ្នាំសកល

ប៉ុស្ដិ៍លេខ៥ជប់លៀងមុនឆ្លងឆ្នាំសកល

តារាសម្ដែង,ពិធីករ និងអ្នកបង្ហាញម៉ូដ រួមទាំងផលិតករជាច្រើន បានជួបជុំគ្នានៅសណ្ឋាគាសូហ្វីតែល​ភ្នំពេញកាល​ពី​ល្ងាចថ្ងៃ​ទី២៧ខែធ្នូឆ្នាំ២០២១ ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ និងស្វាគមន៍ឆ្នាំសកល២០២២ ខាងមុខនេះ។ព្រឹត្តិការណ៍ដ៍ពិសេស​នោះក៍​មាន​ការអញ្ជើញចូលរួមពីសំណាក់លោកSupachai  Verapuchong  អគ្គនាយកប៉ុស្ដិ៍លេខ៥ រួមទាំងថ្នាក់ដឹកនាំនិងបុគ្គ​លិកជា​ច្រើនទៀតផងដែរ។

លោកសេង មង្គល ជាតារាសម្ដែងនិងពិធីករដែលចូលេរួមកម្មវិធីដ៍រីករាយនោះបានឲ្យដឹង​ថាលោកបានធ្វើការជាមួយក្រុម​ការងារទូរ​ទស្សន៍ប៉ុស្ដិ៍លេខ៥រយៈពេលជាង២ឆ្នាំហើយតាមរយៈការថតភាពយន្ដ។លោកថាប៉ុស្ដិ៍លេខ៥មានអ្នក​ដឹកនាំ​ល្អ​ពិសេសគឺការផលិតភាពយន្ដដោយមានទាំងក្រុមអ្នកដឹកនាំជាជនជាតិខ្មែរ និងថៃ សហការណ៍ ធ្វើការយ៉ាងរលូនព្រមទាំងឲ្យ​តម្លៃលើតារាសម្ដែងទាំងអស់ដែលបានរួមការងារជាមួយគ្នា។លោកបន្ថែមថាទទួលបានបទពិសោធន៍ជាច្រើន​ពីការថតភាព​យន្ដរបស់​ប៉ុស្ដិ៍លេខ៥។

គូរបញ្ជាក់ថាប៉ុយស្ដិ៍លេខ៥បានតំណើរការយៈពេល២៥ឆ្នាំមកហើយដែលស្ទើតែរៀងរាល់ឆ្នាំថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍នេះតែងតែធ្វើពិធីជប់លៀងមុនCountdown ដោយមានការចូលរួមពីសំណាក់អុ្នកសាព័តមាននិងតារាល្បីៗជាច្រើនដួង៕

RELATED ARTICLES