ភ្នំពេញ៖នាយចឺម កំពុងតែផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយកូន១នាងសេង សុខគីម ដែលជាខ្មែរឥស្លាមហើយចំណងស្នេហាថ្មីនេះនាយហាក់មានក្ដីសុខខ្លាំងបំផុតគឺជាងអតីតសង្សារជាក្រមុំៗរបស់នាយទៅទៀត ។បើទោះជាមិនទាន់បានដឹកដៃគ្នាចូលរោងការមែនតែពេលនេះនាយចឺម និងសង្សារចាប់ផ្ដើមរកស៊ីជាមួយគ្នាជាបណ្ដើរៗហើយ ទាំងការចេញលក់ផលិតផលនិងតាមបណ្ដារកម្មវិធីAgency ដែលនាយចឺម មានវង្សតន្រ្ដីនោះគឺនាងសុខគីម តាមនាយចឺម ស្អិតតែម្ដងគឺមើលទៅដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មី ហើយនាងសុខគីម ជាអ្នកទុកដាក់លុយកាក់ឲ្យអនាគតស្វាមី។



នាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាយនិងសង្សារថ្មីពិតជាស្រលាញ់គ្នាខ្លាំងមែន តែមិនទាន់គិតដល់រឿងរៀបការនោះទេ។នាយ បន្ថែមថាពេលនេះត្រឹមជាសង្សារនិងគ្នា មិនដឹងថាថ្ងៃមុខមានរឿងអ្វីកើតឡើងឡើយ។គូរបញ្ជាក់ថានាយចឺម ទោះជាអន់កម្ពស់បន្ដិចមែន តែការពូកែថ្វីមាត់រនបស់នាយ បានធ្វើឲ្យនារីៗជាច្រើនលង់ស្នេហ៍ហើយក្នុងនោះស្រីដែលធ្លាប់ភ្ជាប់ស្នេហ៍ជាមួយនាយចឺម គឺសុទ្ធសឹងតែជាស្អាតៗទាំងអស់មានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី។ប្រភពបានឲ្យដឹងថាទាំងអតីតសង្សារនិងសង្សារថ្មីរបស់នាយចឺម គឺសុទ្ធតែជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់ប្រុសៗសម្បូរទ្រព្យ រួមទាំងតាតា សម្បូរលុយដុល្លារផង តែពួកគេទាំងអស់មិនអាចយកឈ្នះមន្ដស្នេហ៍របស់លោកមេសា បានឡើយ ព្រោះនាយចឺម ប្រើតែវោហារស័ព្ទនិងសម្រស់ធ្វើឲ្យនាងនាងនាងលង់ស្នេហ៍ស្លុងតែម្ដង។



ជាក់ស្ដែងដូចជានាងសុខគីម ពេលនេះនាងស្រលាញ់នាយចឺម បាត់មុខមិនបានទេ ហើយបើទោះជាតាតា ចង់ជះទឹកលុយតាមប្រជែងស្នេហ៍នាងពីនាយចឺម យ៉ាងណាក៍មិនអាចទៅរួចដែរ។អ្វីដែលនាងសុខគីម កាន់តែបាក់ចិត្តស៊ុបទៅលើនាយចឺម នោះគឺក្រោយពីលោកមេសា មិនប្រកាន់ពីអតីតកាលរបស់នាងធ្លាប់បែកប្ដីនិងមេម៉ាយកូន១ ហើយនាងកាន់តែកក់ក្ដៅថែមទៀតនៅពេលដែលនាយចឺម ថាអតីតសង្សាររបស់នាយកន្លងមកចូលមកជីវិតនាយគឺដើម្បីតែផលប្រយោជន៍ គ្មានអ្នកណាស្មោះសដូចរូបនាង។យ៉ាងណាទស្សនិកជនរងចាំមើលថានាយចឺម ពិតជាព្រមបញ្ចប់ស្នេហ៍ត្រឹមសង្សារទី៤នេះមែន ហើយពួកគេនឹងរៀបការជាមួយគ្នានៅពេលខាងមុខឬនាយចឺម នឹងបន្ដស្វែងរកស្រីស្នេហ៍ទី៥?



