Monday, June 9, 2025
Homeតារាខ្មែររ៉ាប៊ី ៖កាន់តែពិបាកទប់គូប្រជែង

រ៉ាប៊ី ៖កាន់តែពិបាកទប់គូប្រជែង

ភ្នំពេញ៖ស្រីស្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី ហាក់នៅទ្រឹងបន្ដិចនារយៈពេលចុងក្រោយនេះ បើទោះ​ជារូបសម្រស់របស់នាង​កាន់តែ​ប្រែប្រួលនិងស្អាតប្លែកជាងមុនក្ដី តែទីផ្សារចម្រៀងវិញមិន​ទាន់​មានបទមួយណាផ្ទុះខ្លាំងដូចមុនទៀតឡើយ។ភាពស្រពិច​ស្រ​ពិលរបស់រ៉ាប៊ី ក្នុងការរក្សារ​តំ​ណែ​ង​ជាតារាស្រីក្នុងចំណោមលំដាប់ជូរមុខផ្នែកយុវវ័យនេះបន្ទាប់ពីតារាចម្រៀងGalaxy នាងតន់ ច័ន្ទ​សី​ម៉ា កំពុងតែសម្រុកនិងបោះពួយឡើងទើបធ្វើឲ្យស្រីស្អាតរ៉ាប៊ី ពិបាក​ដណ្ដើម​ភាពលេចធ្លោរ​ជាង។ប៉ុន្ដែក្នុងជំនួប​ផ្ទាល់​កន្ល​ង​មករ៉ាប៊ី ថានាងមិនមានការបារម្ភច្រើនឡើយ​ដោយសាតែនាង​យល់ថាសម័យកូវីដនេះគ្មានតារាណាខ្លាំងជាងម្នាក់ណាទេ គឺ​ស្ងាត់​ដូចតែ​គ្នាលើកលែង​តែ​លោ​ក​ខេមរៈ សិរីមន្ដ ម្នាក់។តារាពូកែរាំរូបនេះបន្ថែមថាដោយ​សារតែបទ”មាន់​ស្រែ”របស់នាង​ខ្លាំង​ពេក ហេតុនេះហើយការធ្វើបទក្រោយៗរបស់នាងមិន​អាចមាន​សន្ទុះខ្លាំងខ្លា​ដូច​បទនេះទេ អីចឹងហើយបាន​ជា​រាង​ពិបាក​បន្ដិច​។

  រ៉ាប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យនៅឆ្នាំ២០២១​ដែលមានទីផ្សារចម្រៀង​ល្អក្នុងនោះមានដូចជានាងតន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា និងយូរី ជាដើម។​នៅវ័យ២៨ឆ្នាំ​នេះ​រ៉ាប៊ី ត្រូវបានគេប្រមាណថានាងសល់ទ្រព្យ​មិនក្រោមកន្លះលានដុល្លារ​ឡើយ​​​ក្រោយ​ល្បី​ឈ្មោះ​រយៈពេលជាង៣ឆ្នាំកន្លងមក។ទ្រព្យដែលតារាត្រូវបានគេចាត់ទុកថាមានសាច់ភ្លៅ​ស្អាតជាងគេនេះ​មានដូចជាផ្ទះវីឡារ១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ,បន្ទប់ខុនដូ១ថ្លៃជិត១០ម៉ឺនដុល្លារ និងរថយន្ដទំនើប៣​គ្រឿងដូចជាLexus Nx200t,Starex និងLexus Rx300 រួម​ទាំងដីធ្លីមួយចំនួនទៀត។

សំណួរដែលមហាជនចង់ដឹងថាតើរ៉ាប៊ី រក​លុយ​​យ៉ាង​រហ័សបែប​នេះ​ដោយសារតែការច្រៀងរាំពិតមែន ឬមួយក៍នាងមាន​ប្រុស​ឧបត្ថម្ភ?តែរ៉ាប៊ី មិន​រារែកចិត្តឡើយ​ដោយ​នាង​ធ្លាប់វាចាថាគ្មានប្រុសណាចិញ្ចឹម​និងឧបត្ថម្ភទាំង​អស់។នាងថាលុយ​ទិញផ្ទះនិង​ឡានគឺសុទ្ធតែបានមកពីការសន្សំអំឡុង​ពេលដែលនាងចេញច្រៀងសម្ដែងស្ទើ​រាល់ថ្ងៃមុនផ្ទុះកូវីដ។ប៉ុន្ដែនាងទទួល​ស្គាល់​ថា​ការ​ដែលរូបនាងរកសង្សារថ្មី​មិនបាននោះ​គ្មានអ្នកណាជឿរនោះទេ។គេថានាងស្អាតប៉ុណ្ណឹងដែរ ម៉េចបានគ្មាន​សង្សារ?​តែអ្នក​ស្គាល់​បាន​ដឹងព្រោះនាង​ស្រលាញ់តែប្រុស​ស្អាតវ័យក្មេង បើចាស់ៗនាងគ្មាអារម្មណ៍ឡើយ។នាងថា​ការរក​សង្សារ​ឲ្យត្រូវចិត្ត​គឺពិបាកខ្លាំងណាស់ប្រៀបបានដូច​រាវម្ជុលក្នុង​បាត​សមុទ្រអីចឹង ហេតុនេះហើយ​បើអ្នក​កាសែតចិត្តល្អជួយរកឲ្យនាង១ផង៕

RELATED ARTICLES