ភ្នំពេញ៖បើទោះជានាងអ៊ីវ៉ា ត្រូវបានលោកវ៉ាវ ប្រកាសផ្ដល់សិទ្ធិឲ្យនាងក្នុងការយកប្ដីដោយអាចសម្រេចចិត្តខ្លួនឯងដល់ទៅ៦០%ក្ដី ប៉ុន្ដែអ៊ីវ៉ា ខុសពីនាងប៉ាច គីមមួយ និងរ៉ាប៊ី ជាដើមដែលពួកគេមិនយកជាដាច់ខាតប្រុសវ័យចំណាស់ ព្រោះស្រលាញ់តែក្មេង តែសម្រាប់ស្រីស្អាតឃីន ស្រីនាថ វិញនាងប្រឈមបានប្ដីចាស់មានភាគរយខ្ពស់បំផុត។ការលើកឡើងបែបនេះព្រោះតែនាងអ៊ីវ៉ា ត្រូវបានលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ជាឪពុកបានប្រាប់អ្នកយកព័តមានយើងថាសម្រាប់រូបលោកចង់បានកូនប្រសារជាប្រុសវ័យចំណាស់ច្រើនជាងក្មេង។
លោកវ៉ាវ ដែលតែងតែជូនអ៊ីវ៉ា ឡើងច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយរយៈពេលជាង១០ឆ្នាំមកហើយនោះថាចិត្តលោកចង់ឲ្យអ៊ីវ៉ា ស្រលាញ់ឬយកប្ដីជាបុរសវ័យចំណាស់បន្ដិចទើបល្អ ព្រោះគេចាស់ទុំទាំងចិត្តគំនិត ហើយលោកមិនចង់ឲ្យនាងយកប្ដីក្មេងឡើយ។យ៉ាងណាលោកវ៉ាវ ថាលោកនៅតែផ្ដល់សិទ្ធិឲ្យកូនស្រីជ្រើសដោយខ្លួនឯងតាមចិត្តរបស់គេដដែល ហើយក្នុងនាមជាឪពុកលោកមានតែចាំមើលពីក្រោយកូនស្រីសំណព្វចិត្តរបស់លោកប៉ុណ្ណោះ។ អ៊ីវ៉ា ធ្លាប់ភ្ជាប់ស្នេហ៍ជាមួយបុរសចំណាស់ម្ដងទៅហើយនោះគឺជាមួយថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាប លោកថៅកែ”ប” ដែលត្រូវបានគេស្គាល់ជាជាប្អូនលោកផ្កាយ៣ដ៍មានឥទ្ធិពលម្នាក់។ប៉ុន្ដែចំណងស្នេហានោះបានកាត់ផ្ដាច់ទាំងស្រុងនៅឆ្នាំ២០១៤ ហើយបើទោះជារយៈពេលជាង៦ឆ្នាំមកនេះលោកថៅកែនៅតែស្នេហាអ៊ីវ៉ា ដោយគ្មានប្រែប្រួលចិត្តបន្ដិចក្ដី តែស្រីនាថ មិនព្រមផ្សះផ្សារស្នេហ៍ចាស់នេះឡើងវិញជាដាច់ខាត។ចំណែកលោកវ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមិនចង់រំលឹករឿងរ៉ាវមួយនេះទេ។
លោកថាចិត្តលោកចង់ឲ្យតែកូនស្រីមានគ្រួសារឆាប់ៗទេព្រោះជីវិតមនុស្សយើងទុកភាពនៅលីវយូពេកគឺឥតប្រយោជន៍ប្រៀបដូចជាផ្ការីករោយលំអងកាលណាក៍ស្រពោនទៅវិញ។ប៉ុន្ដែអ៊ីវ៉ា ថាឆ្នាំនេះនាងមានអាយុ២៨ឆ្នាំទៅហើយ អីចឹងត្រូវការពេលវេលា២ឆ្នាំទៀតពោលគឺទាល់តែអាយុ៣០ឆ្នាំទើបគិតគូរឿងយកប្ដី។អ៊ីវ៉ា សារភាពថាពិតជាមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់មែន តែនាងមិនអាចបង្ហាញមុខគូស្នេហ៍បានទេ ព្រោះតែមិនច្បាស់លាស់។យ៉ាងណានាងថាពេលនេះគឺនាងនៅទំនេរនិងមិនធ្លាប់ភ្ជាប់ពាក្យជាមួយបុរសណាម្នាក់ពីមុនឡើយ។ដោយឡែកតាមព័តមានថាមូលហេតុដែលអ៊ីវ៉ា មិនព្រមភ្ជាប់ស្នេហ៍លោកថៅកែ”ប”សារជាថ្មីនោះគឺដោយសារតែបុរសទ្រព្យស្ដុកនោះប្រចណ្ឌនិងហួងហែងនាងខ្លាំងពេកក្នុងនោះដូចជាមិនអនុញ្ញាត្តិឲ្យនាងសម្ដែងMVជាមួយតួប្រុសណាដែលមានឈុតអោបថើប និងមិនឲ្យនាងលេងក្បាច់រាំទេគឺច្រៀងបានតែបទស្លូវទើបធ្វើឲ្យស្រីនាថ ព្យាយាមគេចមុខពីលោកថៅកែរហូតមក៕