Friday, January 10, 2025
Homeតារាខ្មែរអម្ពរ ទេវី ៖មានព្រលឹង

អម្ពរ ទេវី ៖មានព្រលឹង

ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បានឡើងគីឡូចម្លែកបន្ដិចសម្រាប់ការបង្ហាញរូប​ភាពដំបូងបំផុត​នៅ​ថ្ងៃ​បាកឆាកចូលឆ្នាំ​សកល២០​២២ ខណៈដែលនាងបានកើនអាយុឡើង១ឆ្នាំ​ទៀតហើយ​ពោ​ល​គឺឆ្នាំនេះមានវ័យ៥២ឆ្នាំ។ជុំវិញការឡើងទម្ងន់ជាងមុននេះគឺ​បណ្ដាលមកពី​នាងមានសេចក្ដី​សុខ​ទាំ​ងចិត្តទាំងកាយ៉ាទើបបានជាភ្លេចខ្លួនបណ្ដាលឲ្យឡើង​សាច់ដល់ថ្នាក់​នេះ។ប៉ុន្ដែនៅ​ពេល​ដែលអ្នកនាងទេវី កាន់តែមានព្រលឹងបែបនេះស្វាមីថ្មី​របស់នាងដែលមានឈ្មោះ​ថា​Pauly Hap នោះរឹតតែគ្រឺតក្នាញ់​ថែមទៀត​ហើយអ្នកទាំង២​បានតុបតែងខ្លួនប្លែកៗនៅរយៈ​ពេលចុង​ក្រោយនេះដែលមើលទៅមិនចាញ់គូស្នេហ៍យុវវ័យឡើយ។

  អ្នកនាងអម្ពរ ទេវី បានអាកខានចុះមកថតភាពយន្ដរឿងភាគ​មួយឲ្យហង្សមាសព្រោះ​តែកូវីដ ហើយតាមព័តមានថាឆ្អឹង​រឿង​នោះត្រូវបានផ្អឹបទុកមួយអន្លើ​សិនព្រោះអ្នកដឹកនាំ​សម្ដែង​​​​ភាពយន្ដនោះមិនតម្រូវជ្រើសតួផ្សេងដាក់ជំនួសអ្នកនាងទេវី នោះទេ គឺរងចាំពេល​វេលា​សម​ស្រប​​ដែល​​អ្នកនាង អាចចុះមកខ្មែរបានទើបចេញថត។ដោយឡែកលោកពេជ្រ ភិរុណ អតីតស្វាមី​អ្នក​នាងអម្ពរ ទេវី ធ្លាប់បង្ហើបឲ្យដឹងថាអ្នកនាងទេវី ថត១រឿងមានតម្លៃ១ម៉ឺន​ដុល្លារ ហើយការស្នាក់នៅសណ្ឋាគា និងថ្លៃសំបុត្រយន្ដ​ហោះ​ទៅមកគឺផលិតករជាអ្នក​ទទួល​រ៉ាប់រង​ទើបអ្នកនាងចុះមកថតបាន។ការលើកឡើងបែបនេះរបស់លោកភិរុណ ដោយសារ​តែ​​អ្នកនាងទេវី ធ្លាប់មកថតសម្ដែង​រឿង”​ទឹកចិត្ត​ម្ដាយសម័យថ្មី”របស់អ្នកស្រីពាន់ ភួងបុប្ផា កាលពី​ឆ្នាំ២០១៦ និងថតឲ្យLD ឆ្នាំ​២០១៧​ ផងដែរ ខណៈដែលមានផលិតករជាច្រើន​ទៀតចាប់​អា​រម្មណ៍​ចង់ឲ្យអ្នកនាងទេវី សម្ដែងភាព​យន្ដ​ជា​មួយដៃគូចាស់​របស់​នាងលោកទេព រិនដារ៉ូ សារ​ជា​ថ្មីឡើងវិញ។

  សូមបញ្ជាក់ថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែ​តុ​លា​ឆ្នាំ១៩៩២ ហើយមុនចែកផ្លូវ​គ្នានេះ​លោកភិរុណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​ចំ​ណង​ស្នេហាលោកជាមួយអតីតភរិយាបន្សល់​ចំណងដៃកូន២នាក់គឺ​កូនទី១​ប្រុសឈ្មោះភិរុណ ឥទ្រ្ទបុត្រ និងកូនទី២ឈ្មោះភិរុណ លក្ស្ញីទេវី ។សព្វថ្ងៃកូនទី១របស់លោកភិរុណ កំពុងរស់នៅ​អាមេរិកជា​មួយអ្នកនាងអម្ពរ ទេវី  ដោយចូលបម្រើរជាទាហានអាមេរិកទៀតផង ខណៈ​ដែល​អ្នក​នាងទេវី ​ មានកូនស្រីម្នាក់​ទៀតជាមួយ​ស្វាមីថ្មី។ចំពោះលោកពេជ្រ ភិរុណ ដែលមាន​អាយុ​៦៨ឆ្នាំ​វិញ​លោកទុកជីវិតជា​ពោះ​ម៉ាយមិនព្រមយកប្រពន្ធថ្មីទៀតឡើយក្រោ​យ​អស់និស្ស័យ​ជា​មួយអ្នក​នាងអម្ពរ ទេវី ហើយអតីតភរិយាបែជាហៅលោកថាជា”ពុក”ទៅវិញ៕

RELATED ARTICLES