ភ្នំពេញ៖ពេជ្រ សោភា បានបណ្ដើរប្រុសរូបសង្ហារជាសង្សារថ្មីទៅកៀកកើយគ្នានៅនៅប្រាសាទអង្គរវត្តយ៉ាងមានក្ដីសុខបំផុតកាលពីពេលថ្មីៗនេះ ខណៈដែលរឿងស្នេហានាងជាមួយលោកឆឹម សក្កដា ដែលអូសក្រឡាជាច្រើនឆ្នាំនេះត្រូវបានបិតបញ្ចប់ត្រឹមឆ្នាំ២០២១។តែគូឲ្យស្ដាយសោភា ព្យាយាមលាក់មុខប្រុសស្នេហ៍ដោយឲ្យឃើញតែរូបរាងប្រុសស្នេហ៍ប៉ុណ្ណោះពោលគឺបុរសនោះសង្ហារដូតារាដែរដោយនាងវាចារថាបានមានទំនាក់ទំនងគ្នាជាច្រើនឆ្នាំមកហើយ ដោយនាងថែមទាំងចាត់ទុកបសង្សារថាជាកូនរបស់ព្រះយេស៊ូគ្រឹស្ដ ប្រទានឲ្យទៀតផង។
ពេជ្រ សោភា ដែលជាអ្នកកាន់សាសនាគ្រឹស្ដជាច្រើនឆ្នាំមកហើយនោះនិយាយថារូបនាងនិងសង្សារសុទ្ធតែមានជំនឿរលើព្រះដូចគ្នា ហើយមិនមែនទើបស្គាល់គ្នាថ្មីៗនោះទេ តែជាយូមកហើយ ខណៈដែលនាងនិងគូស្នេហ៍ពេលឈឺម្ដងៗតែងតែអធិស្ថានសុំពរព្រះដូចគ្នា ។នាងថែមទាំងថាការដែលនាងជួបសង្សារពេលនេះគឺដោយសារតែព្រះយេស៊ូគ្រឹស្តតម្រូវឲ្យជួបគ្នា ហើយបើសង្សារនាងមិនមែនកូនព្រះទេ ក៍ម្ដាយរបស់នាងមិនព្រមទទួលយកបុរសរូបនោះធ្វើជាអនាគតកូនប្រសាររបស់គាត់ដែរ។
គេឃើញFanជាច្រើនបានសាទរចំពោះពេជ្រ សោភា ដែលបើកឆាកចូលក្បាលឆ្នាំ២០២២ភ្លាមនាងបង្ហាញសង្សារថ្មីភ្លែតនេះ ប៉ុន្ដែពួកគេសំណូមពរឲ្យសោភា គូតែបញ្ចេញមុខសង្សារឲ្យគេស្គាល់ផងទៅព្រោះមើលទៅសាកសមគ្នាខ្លាំងណាស់។តែសោភា បែជាកាន់តែព្យាយាមលាក់មុខគូស្នេហ៍ទៅវិញ ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍ពេលសោភា កាន់ដៃសង្សារនោះគេឃើញនាង ពាក់នាឡិការដៃម៉ាកRichard Mille តម្លៃដល់ទៅជាង១០ម៉ឺនដុល្លារឯណ្ណោះ។
ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកយ៉ាងខ្លីថាពេលនេះនាងពិតជាមានសង្សារថ្មីមែន ។តែនាងមិននិយាយថាបុរសនោះជាអ្នកណា,រកស៊ីអ្វី?នោះឡើយគឺព្យាយាមលាក់បាំងគូស្នេហ៍ជិតឈឹងតែម្ដង។ប៉ុន្ដែគេជឿរថាមិនយូនោះទេសោភា ប្រាកដជាព្រមបញ្ចេញមុខសង្សារជាសាធារណៈឲ្យគេបានស្គាល់មុខជាមិនខាន ព្រោះបើនាងបន្ដបិតមុខប្រុសស្នេហ៍តទៅទៀតប្រាកដជាពិបាកក្នុងការបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមិនខាន។
គូរបញ្ជាក់ថាពេជ្រ សោភា បានរៀបការជាមួយលោកឡៅ ឆលី អណិកជនខ្មែរមកពីអាមេរិកកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៥ និងបានចែកផ្លូវគ្នាឆ្នាំ២០១៦ ខណៈដែលសោភា បង្ហាញភាពស្និតស្នាលគ្នាយ៉ាងចម្លែកជាមួយលោកឆឹម សក្កដា រហូតត្រូវសារព័តមានជាច្រើនផ្សាយថាពួកគេគឺជាសង្សារនិងគ្នាទៀតផង។ប៉ុន្ដែពេលនេះអ្វីៗត្រូវបានលាតត្រដាងច្បាស់ថាម្ចាស់ចិត្តថ្មីរបស់សោភា គឺជាបុរសរូបសង្ហារតែមិនមែនលោកសក្កដា នោះទេ។ការទទួលស្គាល់មានសង្សារថ្មីរបស់សោភា នៅពេលនេះក្រោយពីនាងទើបតែធ្វើឲ្យគេភ្ញាក់ផ្អើលដោយចុះកុងត្រាធ្វើជាBAឲ្យផលិតផលរបស់លោកស្រីទ្រី ដាណា ដែលសោភា ស៊ីថ្លៃដល់ទៅ៣០ម៉ឺនដុល្លារក្នុងកុងត្រា១ឆ្នាំ។មជ្ឈដ្ឋានមហាជនកត់សម្គាល់ថាសោភា ដែលមានវ័យ៣៧ឆ្នាំនោះពេលនេះតម្លៃខ្លួនរបស់នាងមិនចាញ់តារាប្រទេសជិតខាងនោះឡើយ ហើយនៅដើមឆ្នាំ២០២២នេះកាន់តែធ្វើឲ្យនាងរីករាយនោះគឺការកបានប្រុសស្នេហ៍ជាបុរសរូបសង្ហារមកស្អំរបួសបេះដូង។តែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងគ្មានគម្រោងរៀបការជាលើកទី២នោះទេ ពោលគឺសុខចិត្តជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហតែម្ដង។ប្រសិនបើដូចការតាំងចិត្តរបស់តារាចម្រៀងហង្សមាសរូបនេះមែនគឺមានន័យថានាងមិនអាចSweetជាមួយសង្សារជាសារធារណៈដូចមិត្តរួមជីពជារៀងរហូត
៕