Tuesday, January 7, 2025
Homeតារាខ្មែរកែវ ពេជ្រពិសី ៖បន្ដឆាចោលមង្គលការលើកទី២

កែវ ពេជ្រពិសី ៖បន្ដឆាចោលមង្គលការលើកទី២

 ភ្នំពេញ៖បើទោះជាស្ថានភាពកូវីដកាន់តែថមថយហើយមង្គលការទាំងឡាយត្រូវបានរាជរដ្ឋាភិបាលបើកឲ្យតំណើរការវិញក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះកែវ ពេជ្រពិសី មិនទាន់រៀប​គម្រោង​រៀបការជាមួយស្វាមីនាងលោកពៅ សម្បត្តិ អាណិកជន​ខ្មែរ​មកពីកាណាដា នោះទេ បន្ទាប់ពី​ពួកគេបានឆាចោលមង្គលការជាបន្ទាន់កាលពីពាក់កណ្ដាលឆ្នាំ២០២០ ដែលពេលនោះ​ដោយ​សារតែ ស្ថានភាពកូវីដផ្ទុះខ្លាំងពេក។ពេជ្រពិសី មិនប្ដូរចិត្តឡើយដោយនាងថាក្រោយ​សម្រាល​កូនជាង៣ខែនេះនាងគ្មាន​គម្រោង​​រៀបការជាលើកទី២នោះទេ។ចំណុចដែលធ្វើឲ្យពេជ្រពិសី លែងចង់គ្រងឈុតកូនក្រមុំម្ដង​ទៀតនោះដោយ​នាងអះ​អាង​ថាបើរៀបការគឺចង់ធ្វើមុនសម្រាលកូន តែបើមានកូនហើយនាងមិនចង់ឡើយ។រឿងដែលពិសី ថារឹតតែមិនចាំបាច់​ធ្វើពិ​ធីរៀប​អា​ពាហ៍ពិពាហ៍សម្រាប់ជីវិតប្ដីប្រពន្ធនាង​ថែមទៀតនោះគឺទាំងនាងនិង​ស្វាមីសុទ្ធតែ​បានឆ្លង​កាត់ជីវិតរៀបការម្ដង​រួច​ហើយ​ដូចគ្នា និងពិសេសថែមទៀតគឺមុនពពោះយកកូននេះនាង​និងប្ដី​ក៍​បានចុះអេតាស៊ីវិលរួចរាល់ហើយដែរ។

ថ្វីត្បិតតែពេជ្រ ពិសី គ្មានផែនការណ៍គ្រងឈុតកូនក្រមុំម្ដងទៀតក្ដី ប៉ុន្ដែតារាកូន១​រូប​នេះ​កំពុងតែមានគម្រោងធំនោះគឺការយក​កូនទី២​នៅពេលដ៍ខ្លីខាងមុខនេះតែ​ម្ដង។នាងថា​រូប​នាង​មានអាយុជិត៤០ឆ្នាំ ចំណែកស្វាមីមានអាយុ៥១ឆ្នាំហេតុនេះហើយមិន​អាចពន្យាពេល​រឿង​យក​កូនថែម​នោះបានទេ។ប៉ុន្ដែរឿងដែលនាងនៅរារែក​ចិត្តឬមិនទាន់គិតដល់នោះថា​តើ​នៅពេលខាងមុខ​នាង​គូតែបន្ដរស់នៅស្រុកខ្មែរជារៀងរហូតឬមួយក៍ត្រូវចេញទៅរស់នៅកាណាដាតាមប្ដី?

  កែវ ពេជ្រពិសី បានលែងលះអតីតប្ដីលោកចន្ថា ស្រី អាណិកជនខ្មែរមកពីអូស្រា្ដលី​កា​ល​ពី​ឆ្នាំ២០១០ ពោលគឺក្រោយរៀបការ​ហើយ​ភ្លាមៗតែម្ដងទើបធ្វើឲ្យមាន​រឿងចម្រូងចម្រាស​ជាច្រើន។ដោយសារតែធ្លាក់ខ្លួនមេម៉ាយសឹងតែមិនគូឲ្យជឿរ​ទើប​ពេជ្រ​ពិសី ហាក់ខ្លាច​ក្នុង​ការ​ភ្ជាប់ស្នេហ៍ថ្មី ព្រោះខ្លាចដើរជាន់ដានចាស់​ធ្វើឲ្យនាងទុកជីវិតជាស្រី្ដមេម៉ាយជាង១០ឆ្នាំ​ហើយ​ទើប​តែនៅ​ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ពិសី ព្រមភ្ជាប់ពាក្យជាមួយលោកពៅ សម្បត្តិ ហើយ​នាងសម្រាល​កូន​ដំបូង​ដោយវះកាត់​កាលពីថ្ងៃ​ទី១៤ខែកញ្ញាឆ្នាំ២០២១ ដោយដាក់ឈ្មោះ​ថា​”Dura”។ពេជ្រពិសី ថាក្រោយមានស្វាមីនិងកូនប្រុស១នេះ​ជីវិតនាងមានការផ្លាស់​ប្ដូរ​ស្ទើតែ​ទាំងស្រុងពិសេសគឺបំណងនាងបានសម្រេចព្រោះនាងគ្មានមហិច្ឆតាធំនោះទេ គឺគ្រាន់តែចង់​មានគ្រួសារ១​មានប្ដីកូន​ដូចគេរស់នៅជុំគ្នាឥឡូវនាងអាចធ្វើបានហើយ៕

RELATED ARTICLES