ភ្នំពេញ៖នៅទីបំផុតភាពស្អិតកល្មូតរវាងតារាសម្ដែងលោកឆឹម សក្កដា និងអ្នកមេម៉ាយពេជ្រ សោភា រយៈពេលជាង៤ឆ្នាំមកនេះបានរលាយដូចអំបិលត្រូវទឹក ខណៈដែលសោភា សារភាពមានសង្សារថ្មីហើយនាងនាំប្រុសរូបសង្ហារនោះទៅកៀកកើយគ្នានៅខេត្តសៀមរាប ថ្ងៃCountdown ព្រមទាំងថាកំពូលស្នេហ៍របស់នាងគឺព្រះយេស៊ូគ្រឹស្ដប្រទានឲ្យទៀតផង។ចំពោះលោកសក្កដា វិញបានត្រឹមតែដេកតូចចិត្តនៅផ្ទះម្នាក់ឯងហើយថ្លែងសារលាយឡំស្ទីគ័រទឹកភ្នែកថា”ព្រះគេ នាំគូគេឲ្យជួបគ្នា ,ព្រះឯងអត្តាហិ អតនោ នាថោ (ខ្លួនទីពឹងខ្លួន)”។បើទោះជាលោកសក្កដា មិនបកស្រាយលម្អិតទៅFanថាហេតុអីបានលោកយំទាំងអស់សង្ឃឹមបែបនេះក្ដី ប៉ុន្ដែគេនៅតែអាចមើលដឹងនិងយល់ថាតារាចម្រៀងថោនរូបនេះកំពុងតែតុកស៊ិចខ្លាំងណាស់ដែលចង់ប្រកាសប្រាប់ពិភពលោកឲ្យបានដឹងថាពេលនេះភាពរីករាយនិងក្ដីសុខបំផុតរបស់លោកបានរលាយបាត់អស់ទៅហើយ។
ថ្វីត្បិតតែលោកឆឹម សក្កដា ហាត់តក់ស្លុតនិងឈឺចាប់ពេលឃើញពេជ្រ សោភា បណ្ដើរគូស្នេហ៍ទៅសាសងគ្នានៅខេត្តសៀមរាបយ៉ាងមានក្ដីសុខក្ដី ប៉ុន្ដែរឿងនេះគេអាចទាយដឹងជាមុនទៅហើយថាប្រាកដជាមានថ្ងៃនេះកើតឡើង។ការសម្អាងយ៉ាងនេះដោយសារតែកាលពីឆ្នាំ២០២០ លោកសក្កដា បានប្រាប់អ្នកកាសែតថាលោកនឹងស្នើសុំសង្សារ(សោភា)រៀបការនៅឆ្នាំ២០២២ ដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាមទាំងឡាយ។ប៉ុន្ដែសោភា មិនត្រឹមតែគ្មានអារម្មណ៍រំភើបប៉ុនក្រចកដៃនោះទេ តែនាងមិនបានឆ្លើយតបទៅសក្កដា ឡើយ រហូតរងចាំដល់ឆ្នាំ២០២២ ទើបនាងព្រមផ្ដល់ចម្លើយទៅសក្កដា វិញនោះគឺនាងមិនចាំបាច់និយាយច្រើនទេគឺបង្ហាញមុខសង្សារថ្មីតែម្ដង។សក្កដា ហាក់បាក់ទឹកចិត្តខ្លាំងណាស់ហើយលោកគិតតែពីរកដង្ហើមធំព្រោះគ្មានអ្វីថ្លាថ្លែងដោយសារតែសង្សារប្ដូរដៃអ្នកថែរទៅហើយ។
គូរបញ្ជាក់ថាឆឹម សក្កដា បានបង្ហាញភាពស្អិតល្មូតស្នេហ៍ជាមួយពេជ្រ សោភា ក្រោយតារាហង្សមាសលែងប្ដីកាលពីឆ្នាំ២០១៦ តែចំណងស្នេហាខុសវ័យនេះមិនសូវត្រូវបានគេជឿរជាក់ឡើយ ព្រោះសម្អាងធ្លាប់មានព័តមានថាលោកសក្កដា ត្រូវបានគេសង្ស័យថាលោកមិនមែនស្រលាញ់ស្រីភេទនោះទេ។តែទាំងសក្កដា និងសោភា សុទ្ធតែអះអាងថាជាស្នេហ៍ពិតហើយចុងក្រោយបែជាតារាថោនរូបនេះស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហាទៅវិញព្រោះសង្សារថ្មីរបស់សោភា សង្ហារមិនចាញ់លោកឡើយ៕