ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ទោះជាមានប្រពន្ធនិងកូន១ទៅហើយក្ដី តែទីផ្សារសិល្បៈរបស់លោកត្រូវបានគេមើលឃើញថាមានលំនឹងមិនធ្លាក់ចុះនោះទេ ខណៈកន្លងមកគេឃើញតារាប្រុសមួយចំនួនឲ្យតែពួកគេមានប្រពន្ធកូនពិបាកងើបទៅមុខរួចលើកលែងតែតារាចម្រៀងលោកព្រាប សុវត្ថិ និងខេម ប៊ុនថៃ ។ការបញ្ជាក់ថាលោកឆាយ វីរៈយុទ្ធ នៅមានទីផ្សារល្អក្នុងអាជីពចម្រៀងគឺនៅពេលដែលកម្មវិធីប្រលងចម្រៀងធំៗនៅស្ថានីយ៍ទូរទស្សន៍ទាំងឡាយតែងតែបេក្ខភាពទាំងនោះនៅតែនិយមលើកយកបទឆាយ វីរៈយុទ្ធ ទៅបកស្រាយពិសេសគឺនៅវគ្គដំបូង ហេតុនេះហើយធ្វើឲ្យលោកឆោម ហាក់នៅតែលេចធ្លោរ។មជ្ឈដ្ឋានមហាជនមួយចំនួនបានលើកឡើងថាមូលហេតុដែលលោកឆាយ វីរៈយទ្ធ នៅតែមានបទចម្រៀងជាទីពេញនិយមសម្រាប់យុវវ័យនោះដោយសារតែលោកមានភរិយាអ្នកស្រីសែ ចាន់ឌី នៅក្រោយខ្នងក្នុងការនិពន្ធបទទាំងនោះឲ្យច្រៀងដែលត្រូវទៅនិងទឹកដមសម្លេងរបស់លោកតែម្ដង ហេតុនេះហើយបើប្រពន្ធលោកឆោម នៅតែសរសេរចម្រៀងឲ្យប្ដីច្រៀងគឺវីរៈយុទ្ធ នឹងនៅតែល្បីដូចគ្នាទៅនិងខេមរៈ សិរីមន្ដ ដែលមានបងប្រុសរបស់ខ្លួនគឺលោកខេមរៈ ភារុណ ជាអ្នកនិពន្ធឲ្យច្រៀងដែរ។
អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបាននិយាយថាមូលហេតុដែលបទចម្រៀងរបស់លោកឆាយ វីរៈយុទ្ធ នៅតែត្រូវបានគេនិយមលើកយកទៅច្រៀងនៅបណ្ដារកម្មវិធីប្រលងចម្រៀងធំៗនោះគឺដោយសារតែប្រភេទបទទាំងនោះអ្នកនិពន្ធសរសេរទៅត្រូវចិត្តយុវវ័យ ពិសេសគឺចំណងជើងរបស់វីរៈយុទ្ធ បទមួយណាក៍ចាក់ដោតអ្នកស្ដាប់ដែរ។លោកថារឿងដែលសំខាន់បំផុតនោះបទចម្រៀងរបស់វីរៈយុទ្ធ មិនទាមទារបេក្ខជនដែលមានសម្ថភាពខ្ពស់បំផុតច្រៀងក៍បានពោលគឺសម្ថភាពល្មមៗអាចច្រៀងបាន គឺច្រៀងពីធូទៅតឹង មិនមែនតឹងរហូតនោះទេ។លោកថាទោះជាវីរៈយុទ្ធ មានប្រពន្ធកូនក្ដី ប៉ុន្ដែតារាសាន់ដេរូបនេះអាចល្បីបានជាច្រើនឆ្នាំទៀតព្រោះអ្នកយកបទវីរៈយុទ្ធ ទៅច្រៀងនោះគឺពួកគេទទួលស្គាល់បាត់ទៅហើយថាវីរៈយុទ្ធ គឺជាតារាល្បីម្នាក់។ប៉ុន្ដែលោកជឿរថាកម្មវិធីប្រលងចម្រៀងទាំងនោះនៅវគ្គចុងក្រោយគេនឹងលើកយកបទព្រាប សុវត្ថិ នៅហង្សមាសទៅច្រៀងវិញព្រោះមានលក្ខណៈពិបាកច្រៀងជាងបទតារាផ្សេងៗដែលពេលហ្នុងអ្នកជាប់គឺខ្លាំង។
គូរបញ្ជាក់ថាឆាយ វីរៈយុទ្ធ បានរៀបការជាមួយអ្នកនាងសែ ចាន់ឌី ដែលជាកូនអ្នកជំនួញធំនៅក្រុងកំពង់ចាមលោកហាក់ សែ កាលពីថ្ងៃ២១ខែកក្កដាឆ្នាំ២០១៧ ដែពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះវីរៈយុទ្ធ អភិជាតាទេវី ហៅAtara អាយុជាង២ឆ្នាំ៕