Sunday, September 8, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា៖ថៅកែអាចលើក​ថែមមួយ​ក្រឺត​ទៀត?

រ៉េត ស៊ូហ្សាណា៖ថៅកែអាចលើក​ថែមមួយ​ក្រឺត​ទៀត?

ភ្នំពេញ៖ការលើកតារាចម្រៀងនីកូ ឲ្យធ្វើជាគណៈកម្មាការប្រលងចចម្រៀងមួយកាលពីពេលថ្មីៗ​នេះពីហង្សមាសមានន័យ​ថា​តារាចម្រៀងមួយណារបស់ផលិតកម្មនេះក៍អាចឡើងអង្គុយកៅអីនោះបានដែរព្រោះថាបេក្ខភាពដែលចូលរួមប្រកួតខ្លះមានសម្ថភាពខ្លាំងជាងគណៈកម្មាការ។ដោយឡែកស្រីស្អាតរ៉េត ស៊ូហ្សាណា វិញទោះជាបទពិសោធន៍នៅខ្ចីព្រោះទើបចាប់អា​ជីព​ចម្រៀ​ង​បានជាង៣ឆ្នាំមែន ប៉ុន្ដែកន្លងមកថៅកែហង្សមាសបានលើក​ស្ទួយនាងជាបន្ដបន្ទាប់តាម​រយៈការផ្ដល់​តំណែង​ជាតួឯក​ក្នុងភាពយន្ដភាគ និងស្ទើតែគ្រប់បណ្ដារកម្មវិធីប្រគុំតន្រ្ដីធំៗតែងតែលេចមុខនាងជានិច្ច ខណៈដែលស្ពតពាណិជ្ជ​កម្មធំៗវិញ​នាង​​ហ្សាណា ក្ដាប់ឱកាសបាន​ច្រើនជាងមិត្តរួមក្រុម។មានការលើកឡើងថានាងស៊ូហ្សាណា អាចនឹងឡើងអង្គុយកៅអីដូចនីកូ នៅពេលខាងមុខនេះជាមិនខានប្រសិនបើលោកថៅកែហង្សមាសចង់លើកស្ទួយនាងថែមមួយក្រឺតថែមទៀតនោះព្រោះថាតារារួមក្រុមដូចជាសុខ ស្រីនាង និងផន ស្រីខួច ក៍ឆក់បានតំណែងធំនេះព្រមគ្នាដែរបើទោះជាភាពល្បីល្បាញ​របស់ពួក​គេនៅ​មាន​កម្រិតក្ដី។

ការអះអាងបែបនេះដោយសារតែកន្លងមកតារាចម្រៀងចាស់វស្សាហ៍នៅហង្សមាសពេជ្រ សោភា បានអះអាងថានៅពេល​ដែល​រូប​នាងឬសុគន្ធកញ្ញា ចាស់ៗទៅនាងជឿរថាហ្សាណា នឹងឡើងទៅជំនួសពួកនាងនាថ្ងៃអនាគត។ប៉ុន្ដែពេល​នោះអ្នក​ជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថាសម្ថភាពនៃការច្រៀងបទខ្មែររបស់ហ្សាណា នៅមានកម្រិតមិន​អាចទៅ​ជំនួសឱក សុគន្ធកញ្ញា ឬតារាស្រីជូរមុខនៅហង្សមាសបានទេ គឺទាមទារពេលវេលាបន្ថែមទៀត។លោកសង្កត់ថាហ្សាណា មានភាពទាក់ទាញខ្លាំងលើរូបសម្រស់និងការច្រៀងបទជាភាសារបរទេស។

 រ៉េត ស៊ូហ្សាណា ជាអ្នកចម្រៀងដែលស្ថិតក្នុងចំណោមតារាដែលមានឪពុកតាមការពារ​ហើយតាំងពីឈជើងនៅហង្សមាស​ជាង​៣ឆ្នាំ​មកនេះនាងមិនធ្លាប់ជំពប់រឿងអាស្រូវស្នេហានោះទេ បើទោះជាកាលពីពាក់កណ្ដាលឆ្នាំ២០២០ នាងធ្លាប់បង្ហាញ​សញ្ញា​មានសង្សារតាមរយៈការកាន់ដៃប្រុសម្នាក់ដោយលាក់មុខក្ដី។គេកត់សម្គាល់ថានៅរដូវកូវីដ២ឆ្នាំជាប់គ្នានេះនាងហ្សាណា មិនត្រឹមតែគ្មានវិបត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្ដែនាងថែមទាំងមានទ្រព្យយ៉ាងលឿន​ដោយទិញផ្ទះ២ល្វែងជាប់គ្នាតម្លៃ​មិនក្រោម​៣០​ម៉ឺនដុល្លារ និងរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារក្នុងពេលតែមួយទៀតផង។តែអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នេះមិនសូវរងសម្ពាធថាមានប្រុសឧបត្ថម្ភឡើយ ព្រោះសម្អាងថានាងមានជីវភាព​ធូធារតាំងពីមុនចូល​សិល្បៈម្លេះ ហើយក្រុមគ្រួសារបានព្រមានតារាធ្មេញចំពើសរូបនេះថាបើនាង​មានរឿងអាស្រូវកេរ្ដិ៍នោះនឹងត្រូវបញ្ឈប់​ពីអាជីព​សិ​ល្បៈភ្លាម៕

RELATED ARTICLES