ភ្នំពេញ៖គង់ សុជាតិ និងប្ដីបានបង្ហាញអារម្មណ៍រីករាយដូចគ្នានៅថ្ងៃខួបកំណើតកូនស្រីរបស់ពួកគេឈ្មោះជា សុជាតិនារី ហៅដូរី គម្រប់អាយុ៤ឆ្នាំកាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២២។ប្ដីប្រពន្ធតារា១គូនេះបានធ្វើខួបឲ្យកូនស្រីយ៉ាងសាមញ្ញក្នុងតំណើរកម្សាន្ដលើទឹកដីខេត្តសៀមរាប បើទោះជាការងារសិល្បៈរបស់ពួកគេមមាញឹកយ៉ាងណាក៍មិនអាចធ្វេសប្រហែសរឿងរឹតចំណងស្នេហាបានជាឡើយដើម្បីការពារកុំឲ្យមានភាពប្រេះស្រាំជាថ្មី ព្រោះបើមានរឿងធំដូចមុនទៀតឱកាសនៃការផ្សះផ្សារឬរក្សារស្នេហាឲ្យបានគង់វង្សគឺសង្ឃឹមតិចតួចបំផុត។នៅថ្ងៃខួបកំណើតកូនស្រីនេះអ្នកនាងគង់ សុជាតិ នៅតែមិនទាន់អាចសម្រេចក្ដីស្រម៉ៃក្នុងការពពោះកូនភ្លោះប្រុសតាមសំណើរស្វាមីបាននោះទេ ជាហេតុធ្វើឲ្យមានការលើកឡើងថានេះជាមូលហេតុផ្សេងទៀតដែលធ្វើឲ្យគូស្នេហ៍តារាល្បី១គូនេះពិបាកកាន់ដៃគ្នាដល់ចាស់កោងខ្នង។
អ្នកយកព័តមានយើងបានព្យាយាមឆាតសួរតាមហ្វេសបុកអ្នកនាងគង់ សុជាតិ រឿងមិនអាចពពោះកូនភ្លោះប្រុសតាមសំណូពរលោកជា វិបុល តែកាលពីរសៀលថ្ងៃទី៧ខែមករា ពិធីការិនីរូបនេះមិនទាន់ផ្ដល់ចម្លើយតបឡើយ។យ៉ាងណាក្នុងជំនួបផ្ទាល់កន្លងមកសុជាតិ ថានាងមិនអាចចេះតែប្រថុយយកកូននោះទេ ព្រោះអាយុច្រើនដែរហើយ អីចឹងមុនពពោះត្រូវតែពិគ្រោះជាមួយលោកគ្រូពេទ្យឲ្យបានដិតដល់បំផុតទើបបាន។អ្នកនាងសុជាតិ ថានៅតែជឿរជាក់លើស្វាមីថាបើនាងមិនអាចយកកូនថែមបានក៍ប្ដីមិនខឹងដែរព្រោះនាងមានកូនសរុប៣នាក់ទៅហើយដែលកូនប្ដីមុន២នាក់ទៀតលោកវិបុល ស្រលាញ់និងចាត់ទុកដូចជាកូនរបស់លោកដែរ។
គង់សុជាតិ នៅតែបន្ដការងារនៅប៉ុស្ដិ៍ហង្សមាសបើទោះជានាងនិងចាន់ កែវនិមល ពេលជួបគ្នាមិននិយាយស្ដីរកគ្នាសូម្បីមួយម៉ាត់ក្ដី តែថៅកែបានរក្សារពិធីការិនីច្នើមទាំង២ដោយមិនបោះបង់ចោលមួយណាឡើយ។ដោយឡែកលោកវិបុល វិញក៍លែងហ៊ានស្និតស្នាលជាមួយអ្នកនាងនិមល ទៀតដែរ បើទោះជាមុននេះមានការសំណូមពរពីFanចង់ឲ្យលោកនិងនិមល ចាប់ដៃគ្នាសារជាថ្មីវិញក្ដី តែរឿងនោះមិនអាចទៅរួចនោះទេ ព្រោះដាច់ខាតសុជាតិ មិនព្រមឡើយ។យ៉ាងណាដើម្បីឲ្យគង់ សុជាតិ សប្បាយចិត្តនិងមានទំនុកចិត្តលើប្ដីដូចដើមនោះថៅកែហង្សមាសនៅតែបន្ដបំបែកលោកវិបុល និងកែវនិមល មិនឲ្យធ្វើជាMCឆ្លងឆ្លើយគ្នាវិញនោះទេព្រោះខ្លាចផ្ទុះរឿងជាថ្មី នាំឲ្យសុជាតិ ប្រឈមជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរហើយចូលដេកពេទ្យម្ដងទៀតជាមិនខាន៕