- ចូរច្បាស់ថាអ្នក ពិតជាចង់បែក គ្នាជាមួយនិង មនុស្សប្រុស ម្នាក់នោះ។ គិតអំពីរឿងល្អៗ គ្រប់ពេលវេលា ដែល អ្នកធ្លាប់បានសាងកន្លងមក តើអ្នកពិត ជាចង់បោះវា ចោលមែនទេ? ចូរប្រាកដថា អ្នកមានភាព វិជ្ជមានថា អ្នកមិនត្រូវ ការគាត់ ទៀតទេដោយសារតែរឿង ដែលមិន ល្អជាច្រើន ពាក់ព័ន្ធនិង ការបោះបង់ចោល អ្នកណាម្នាក់ ប៉ុន្តែធាតុពិត គឺអ្នកនៅ តែ ស្រលាញ់គាត់នៅឡើយ។
- ប្រលយពាក្យ ដែលក្នុងពេល មួយអ្នក ប្រែក្លាយអស់ ភាពចាប់ អារម្មណ៍ចំពោះ គាត់។ នាពេលនោះចូរ ទម្លាប់ពាក្យ ពេចន៍ខ្លះៗដែលអាច ជាការលើក ឡើងថាគាត់មិន មែនជា បុរសម្នាក់ ដែលស្ថិតក្នុង បេះដូងអ្នកឡើយ។
- ប្រាប់ទៅគាត់។ ទុកឲ្យគាត់ ស្ថិតក្នុងបន្ទប់ តែម្នាក់ឯង ជាមួយអ្នក មុននឹងអ្នក ប្រាប់គាត់។ នៅពេលអ្នក ស្ថិតក្នុង បន្ទប់អង្គុយចុះជាមួយ គាត់ឬឈរ ប្រសិនជា វាមាន ភាពប្រសើរ ឡើងក្នុង ការធ្វើដូច្នេះ។ ប្រសិន ជាវាមាន អារម្មណ៍ថាត្រឹមត្រូវ ចាប់ដៃរបស់គាត់ទាំងពីរហើយ ធើ្វឲ្យគាត់មាន អារម្មណ៍ប្រកប ដោយផាសុកភាព។
- ប្រាប់ទៅគាត់ថាគាត់ អស្ចារ្យកម្រិត ណាក្នុងការជួយ ឲ្យអារម្មណ៍ គាត់ខ្លួនឯង ប្រសើរឡើង។
- បន្ទាប់ពីអ្នក ធ្វើការបកស្រាយ ជូនគាត់ ប្រាប់ ទៅគាត់នូវអ្វី ដែលអ្នកចង់ និយាយ។ដូចយ៉ាងខ្ញុំមើល ទៅទំនាក់ ទំនង យើងទាំងពីរហាក់មានដើរទៅមុខសោះ ខ្ញុំគិតថា យើងគួរតែ ចែកផ្លូវគ្នាដើរទៅ ម្យ៉ាងវា ក៏ជាមធ្យោបាយ មួយដ៏ល្អទៀតផង។
- ចូរផ្តោត ក្រសែភ្នែកដោយ ផ្ទាល់ហើយនិយាយការពិត។
- កុំបោះបង់ចោលគាត់។ ប្រសិនជាអ្នក ជួបគាត់នៅ កន្លែងណាមួយ ចូរនិយាយ រកគាត់ផងក្នុង រូបភាពមិត្តភាព។ប្រែសម្រួលដោយ៖ អុីវ វិចិត្រា
វិធីរក លេសបែក គ្នាជាមួយ មនុស្សប្រុស ចរិកអៀន
RELATED ARTICLES