ភ្នំពេញ៖ យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ២០ ត្រូវបានក្រសួងសុខា ភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្រកាសហាមឃាត់ និងសូមជម្រាមជូនទស្សនិកជន ទាំងអស់ឲ្យបាន ជ្រាបនោះមានឈ្មោះ ដូចខាងក្រោម៖ ១-Queer-EYE ទឹកថ្នាំបន្តក់ភ្នែក ២-លោកគ្រូសានវិសាល បោះដុំលក់រាយថ្នាំបន្តក់ភ្នែក ៣-ទឹកថ្នាំ បន្តក់ភ្នែក អាមេរិចឃ្វីនអាយ ៤-Loma_ថ្មីៗ៥-ថ្នាំបន្តក់ភ្នែកស្វីសឯកទេសដោះស្រាយបញ្ហាភ្នែក 0978303542 ៦-ឯកទេស ដោះ ស្រាយ សុខភាពភ្នែក ៧-សុវណ្ណ ណា ៨-Queen-EYE ទឹកថ្នាំបន្តក់ភ្នែកអាមេរិច ៩-Yors Sarorn ១០-Queen Eye-ឃ្វីនអាយុ ១១-QUEEN EYE ១២-ដោះស្រាយបញ្ហាភ្នែក ១៣-Queen-Eye-១៤-Queen-Eye Store:១៥-Cam-E១៦-ឃ្លីនអាយុ ១៧-Queen Eye Professional ១៨-C.EYE ភ្នែកភ្លឺច្បាស់១៩-C-oyeទឹកបន្តក់ភ្នែក ២០-Sruyloerg Eye Care និងគណនីផ្សេងទៀត កំពុង ផ្សព្វផ្សាយលក់ឱសថ បន្តក់ភ្នែកឈ្មោះ QUEEN EYE និង C-EYE ដែលគ្មានលេខបច្ឆិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល គិត ត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ឱសថក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជីកាទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយរាល់ការលក់ ឱសថទាំង អស់អាចប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់តែប៉ុណ្ណោះ។ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញឱសថ សូមពិនិត្យមើលលតាបតទិដ្ឋាការ ឬបញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្របញ្ជិកាត្រឹម ត្រូវគឺមាន ២ផ្នែក ១-ផ្នែក ខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខ បញ្ជិកាដូចមានគំរូ ភ្ជាប់ជាមួយ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នក ប្រើប្រាស់ទៀត នោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថបន្តក់ភ្នែកឈ្មោះ QUEEN EYE និង CEYE ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះឱសថទាំងនេះពុំអាចធានាបាន នូវគុណភាព និងសុវត្ថិភាពបានឡើយ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេ ស ប៊ុកខាងលើ គណនី និងជនពាក់ព័ន្ធផ្សេងទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ឱសថខាងលើនេះទៅតាមច្បា ប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។ក្នុងករណីបងប្អូនបានប្រទះឃើញជនណាកំពុងលក់និង ចែកចាយនូវឱសថបន្តក់ភ្នែកឈ្មោះ QUEEN EYE និង C-EYE សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនា យកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ៕