ភ្នំពេញ ៖ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានប្រកាសបំពេញព្រះសកម្មភាពឃ្លាំ មើលការពារដើមឈើនៅតំបន់រមណីយដ្ឋាន អង្គរបន្តទៀត ក្រោយពីមានការកាប់ដើមគ្រញូង ចំណាស់អាយុជិត២០០ឆ្នាំ ដោយមន្ត្រីអាជ្ញាធរ អប្សរា កាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានត្រៀមយុទ្ធនាការដាំដើមគ្រញូង១០០ដើម នៅក្នុងបរិវេណវត្តដំរីសែនជ័យ ក្បែរកន្លែង ដើមគ្រញូងចំណាស់ ២សតវត្សរ៍១ដើម ដែល មន្ត្រីអាជ្ញាធរអប្សរាបានកាប់បំផ្លាញនោះ។
ពាក់ព័ន្ធនឹងការរក្សាព្រៃឈើនៅតំបន់អង្គរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថាន ដឹកនាំដោយលោកយិន សុវ៉ាត អនុប្រធាននាយកដ្ឋាន និងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដឹកនាំដោយព្រះតេជគុណហង្ស ណារិទ្ធ បានរួមគ្នាចុះពិនិត្យ និង ជញ្ជូនដីទប់មាត់ច្រាំងទំនងបារាំងដើម្បីសង្គ្រោះ ដើមគគីរដែលរងគ្រោះដោយការហូរច្រោះដី ព្រោះតែទឹកភ្លៀង និងស្រុតដី។ ក្នុងគោលបំណង ទប់ស្កាត់ការដួលរលំ និងរក្សាការលូតលាស់នៃ ដើមគគីរដ៏ធំ១ដើម និងដើមឈើទាល។
លោកយិន សូវ៉ាត អនុប្រធាននាយកដ្ឋាន គ្រប់គ្រងព្រៃឈើ ទេសចរណ៍វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរអប្សរា បានបញ្ជាក់នៅពេលនោះ ថា ដើម្បីបញ្ចប់ការងារនេះ ត្រូវចំណាយពេល ២ទៅ៣ថ្ងៃ ទើបរួចរាល់ ព្រោះមានកន្លែងហូរ ច្រោះបាក់ដីជារណ្តៅដ៏ធំ ហើយមាន២កន្លែង គឺនៅល្បាក់លើមួយ និងល្បាក់ក្រោមមួយដើម។ ដូច្នេះលោកពិតជារីករាយណាស់ ដែលមាន បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម របស់ព្រះតេជគុណប៊ុត ប៊ុនតិញ និមន្តចូលរួម ការងារជាមួយអាជ្ញាធរអប្សរា ពិនិត្យមើលពី ស្ថានភាពព្រៃឈើដោយផ្ទាល់នៅក្នុងតំបន់ អង្គរនេះ ។
ព្រះតេជគុណហង្ស ណារិទ្ធ តំណាង- បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានសម្តែងការកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរបស់អាជ្ញាធរអប្សរា ក្នុងការថែរក្សា ការពារដើមឈើដែលនៅសេសសល់ ដើម្បីជា ប្រយោជន៍សាធារណៈ ហើយបណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលមានព្រះ- តេជគុណប៊ុត ប៊ុនតិញ ជាស្ថាបនិក នឹងបន្តចូល រួមសកម្មភាពការពារដើមគគីរ ដែលត្រូវរង- គ្រោះដោយការហូរច្រោះដីនោះ។
ក្រៅពីដើមគគីរ ខាងលើនេះ នៅថ្ងៃដដែល នោះ អាជ្ញាធរអប្សរា ក៏បានជួយសង្គ្រោះទាន់ ពេលនូវដើមឈើទាលមួយដើមដែលមានមុខ កាត់ប្រមាណ៦៥សង់ទីម៉ែត្រ កម្ពស់ជាង១០ ម៉ែត្រ ដែលត្រូវរងគ្រោះដោយសារគ្រោះ- ធម្មជាតិ។
ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បាន បញ្ជាក់ថា មិនមែនតែឈើទាលមួយដើមនេះ ទេ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ តែ នៅមានដើមឈើទាលផ្សេងទៀត នៅតំបន់ ឧទ្យានអង្គរ ក៏ប្រឈមនឹងគ្រោះធម្មជាតិ ផង ដែរ។ ដូច្នេះត្រូវចូលរួមការពារទាំងអស់គ្នា តាមរយៈព័ត៌មាន និងសកម្មភាពផ្ទាល់។
ព្រះតេជគុណប៊ុត ប៊ុនតិញ បានសរសេរ នៅក្នុងហ្វេសប៊ុករបស់ព្រះអង្គ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “ការចូលរួម របស់យើង ជាធាតុចូលដ៏មានសារសំខាន់មួយ ក្នុងការការពារតំបន់អភិរក្សអង្គរ។ បើគ្មានការ ចូលរួមពីជនរួមជាតិ និងអន្តរជាតិទេ យើងមិន អាចការពារតំបន់ដ៏បវររបស់យើងបានទេ។
ដើម្បីជោគជ័យលើការងារអភិរក្សតំបន់ អង្គរនេះ អាត្មាភាពមានគំនឹតខ្លះសម្រាប់ការ ពិចារណា និងធ្វើការងារនេះបន្ត។ គំនិតបែប ផែនការសហការដូចជា ៖
១-មន្ត្រីផ្នែកព្រៃឈើ និងបរិស្ថាន ព្រម- ទាំងមន្ត្រី ពាក់ព័ន្ធរបស់អាជ្ញាធរអប្សរា ត្រូវ បង្កើន និងពង្រឹងសកម្មភាពសហការល្បាត ព្រៃក្នុងតំបន់ឧទ្យានអង្គរ ឱ្យបានច្រើន ដើម្បី ពិនិត្យមើលបញ្ហាប្រឈមនានា ហើយចាត់វិធាន- ការដោះស្រាយបញ្ហា ដោយមានការចូលរួមពី អ្នកពាក់ព័ន្ធ។
២-គួរទទួលមតិយោបល់ និងព័ត៌មានឱ្យ បានច្រើនពីប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ បាន ផ្តល់ឱ្យ ស្តីពីព្រៃអភិរក្សអង្គរ ដែលរងនូវបញ្ហា ប្រឈមនានាមានការរងគ្រោះដោយសារធម្ម- ជាតិជាដើម ហើយត្រូវឆ្លើយតប និងចាត់វិធានការសមស្របទាន់ពេលវេលា។
៣-ជំរុញនិងលើកទឹកចិត្តឱ្យក្រុមមគ្គុទ្ទេសក៍ទេសចរ ចូលរួមសហការឃ្លាំមើលបញ្ហា ផ្សេងៗតាមប្រាសាទនានា និងតាមតំបន់ព្រៃ ឧទ្យានអង្គរ ហើយផ្តល់ព័ត៌មានឱ្យអាជ្ញាធរ អប្សរា ឱ្យបានទាន់ពេលវេលា។
៤-ចំពោះករណីបទល្មើសព្រៃឈើ ត្រូវតែ ទប់ស្កាត់ឱ្យហ្មត់ចត់ និងអនុវត្តច្បាប់ឱ្យបានស្មើ- ភាពគ្នា”។
បន្ថែមលើសំណេរនេះ ព្រះតេជគុណប៊ុត ប៊ុនតិញ ក៏បានបញ្ជាក់ប្រាប់ “នគរធំ” ដែរថា ក្រោយមានការកាប់ដើមគ្រញូងចំណាស់ ជា កន្លែងគោរពបូជាជំនឿរបស់អ្នកភូមិនៅក្នុង តំបន់អង្គរនោះ ឃើញថា អាជ្ញាធរអប្សរា មាន ការភ្ញាក់រលឹកហើយ ដោយបានយកឈើមក រក្សាទុក បន្ទាប់ពីមានការជំរុញរបស់ព្រះអង្គ។ ដូច្នេះព្រះអង្គនឹងធ្វើជាតួអង្គដើរជំរុញតទៅ ទៀត ក្នុងការអប់រំ ឃ្លាំមើលសកម្មភាពការ- ពារព្រៃឈើ នៅក្នងតំបន់អភិរក្សអង្គរនេះ។
ក្នុងសកម្មភាពការពារព្រៃនេះដែរ បណ្តាញ ព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក៏បាន ប្រកាសដែរថា នៅពេលឆាប់ៗខាងមុខនេះ នឹងធ្វើ យុទ្ធនាការដាំដើមគ្រញូង១០០ដើម នៅក្នុងវត្ត ដំរីសែនជ័យ ដែលស្ថិតនៅក្បែរដើមគ្រញូងចាស់ ដែលមន្ត្រីអាជ្ញាធរអប្សរាបានកាប់នោះ។
គួររំលឹកថាកាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើមគ្រញូងដែលមានមុខជាង១០០ និងមានអាយុជាង២០០ឆ្នាំ ដែលជាឈើជំនឿ របស់អ្នកភូមិ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោក ចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមាន ចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត ត្រូវបានមន្ត្រីអាជ្ញាអប្សរាកាប់រំលំ នាំឱ្យមាន ប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ហើយត្រូវបាន សម្តេចនាយករដ្ឋមរន្តីហ៊ុន សែន បញ្ជាអាជ្ញាធរ ខេត្តសៀមរាប ចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងការកាប់ បំផ្លាញដើមគ្រញូងនេះ។ បន្ទាប់មក មន្ត្រីអាជ្ញាធរ អប្សរា៥នាក់ ត្រូវបានចាប់ឃុំខ្លួន។
ទោះយ៉ាងណា ស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណប៊ុត ប៊ុនតិញ នៅតែតាមដានពីករណីនេះ។ មុននេះ ព្រះអង្គប្រកាសសួរទៅអាជ្ញាធរអប្សរា នៅ ពេលឃើញមានការបង្ហូរទឹកចូលជិតគល់គ្រញូង ដែលកាប់នោះ។ ប៉ុន្តែអ្នកនាំពាក្យអាជ្ញាធរអប្សរា បានបំភ្លឺតបតាមរយៈ “នគរធំ” ថា ជារៀង- រាល់ឆ្នាំ ឱ្យតែដល់ចុងរដូវភ្លៀង នាយកដ្ឋាន- ធនធានទឹកនៃអាជ្ញាធរអប្សរា តែបង្ហូរទឹកចូល ជុំវិញកសិណអង្គរ ដើម្បីរក្សាលំនឹងប្រាសាទ ដូច្នេះមិនមានប៉ះពាល់ដល់ឈើ ឬគល់គ្រញូង នោះទេ។
ដោយឡែក មកដល់រសៀលថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ ព្រះតេជគុណប៊ុត ប៊ុនតិញ បានប្រកាសសាជាថ្មីថា មានជនមិនស្គាល់មុខ មួយចំនួន មកលួចឆ្កឹះគល់គ្រញូងម្តងបន្តិចៗ ដោយពួកគាត់ខ្លះលើកឡើងថា យកទៅធ្វើជា ថ្នាំ ព្រោះមានជំនឿថា ជាដើមឈើស័ក្តិសិទ្ធិ ផង ដែលធ្វើឱ្យព្រះអង្គយល់ថា ជាហេតុផល មិនសមរម្យ ព្រោះបើសិនជាចង់យកធ្វើថ្នាំនោះ អាចយកមែកឈើដែលគេកាប់ទៅបានហើយ ពុំគួរឆ្កឹះយកគល់គ្រញូងមួយដើមនេះ ដែលកំពុង តែដុះពន្លកឡើងវិញនោះទេ។ ដូច្នេះព្រះអង្គ បារម្ភដល់ជីវិតគល់គ្រញូងមួយនេះ បន្ទាប់ពីបាន ចាប់ផ្តើមដុះពន្លកឡើងវិញ ហើយដែលធ្វើឱ្យប្រជា- ពលរដ្ឋជាច្រើនមានការសប្បាយចិត្តនោះ។
ព្រះតេជគុណប៊ុត ប៊ុនតិញ មានសង្ឃដីកា ថា ព្រះអង្គក៏ដូចជាពលរដ្ឋនៅក្នុងតំបន់នោះ ពិតជានៅតែមានការព្រួយបារម្ភចំពោះបញ្ហា លួចគាស់ និងការឆ្កឹះយកគល់គ្រញូងនេះ។ ដូច្នេះហើយ ទើបព្រះអង្គ និងពលរដ្ឋជាច្រើន កំពុងអំពាវនាវដល់អាជ្ញាធរ ឱ្យជួយធ្វើរបងការ- ពារថែរក្សាគល់គ្រញូងនេះ ឱ្យកូនចៅជំនាន់- ក្រោយបានឃើញផង។
ជាការឆ្លើយតបនឹងការស្នើសុំនេះ អាជ្ញាធរ ខេត្តសៀមរាប ក៏បានប្រគេនដំណឹងទៅព្រះតេជគុណប៊ុត ប៊ុនតិញ វិញថា អាជ្ញាធរយល់ ព្រមធ្វើរបង ដើម្បីការពារគល់គ្រញូងមួយដើម ដែលរងគ្រោះដោយការកាប់បំផ្លាញនោះហើយ ដោយអាជ្ញាធរអប្សរា នឹងចាប់ផ្តើមធ្វើរបង នោះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាង មុខនេះ។ របងនេះ បង្គោលធ្វើពីឈើក្រាក់ ចំណែករបារ ព័ទ្ធជុំវិញ ធ្វើពីឈើគគីរ៕
ដោយ ៖ កុលបុត្រ