ភ្នំពេញ៖លោកសុខ ជំនោរ ដែលទស្សនិកជនស្គាល់ថាជាអ្នកនិពន្ធបទចម្រៀងនិងដឹកនាំសម្ដែងសិល្បៈល្បីឈ្មោះម្នាក់នោះបានលេចមុខក្នុងកម្មវិធីសម្ពោធហាងកាហ្វេដែលមានឈ្មោះថា”14 Feb” ដែលមានទីតាំងនៅខាងក្រោយមន្ទីពេទ្យកុមារជាតិ រាជធានីភ្នំពេញដោយមានអ្នកសិល្បករ,អ្នកជំនួញ រួមទាំងអ្នកសារព័តមានជាច្រើនស្ថាប័នបានទៅចូលរួមផងដែរ ដែលកម្មវិធីនោះក៍មានការអញ្ជើញចូលរួមពីឯកឧត្តមកាន់ សៀង និងលោកជំទាវរួមទាំងភ្ញៀវជាច្រើនទៀតបានបង្ហាញខ្លួនដោយក្ដីរីករាយនៅថ្ងៃទិវារនៃក្ដីស្រលាញ់(Valentine’s Day)នេះ។



លោកសុខ ជំនោរ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន14 Feb បានឲ្យដឹងថានេះជាការសម្ពោធហាងកាហ្វេដែលមានលក្ខណៈពិសេសជាងហាងផ្សេងគឺធ្វើចំថ្ងៃទិវារនៃក្ដីស្រលាញ់តែម្ដង ហើយរសជាតិកាងហ្វេនៅហាងនេះមាន១៤រសជាតិ។លោកជំនោរ បានឲ្យដឹងថាលក្ខណៈពិសេសរបស់14 Feb គឺមានវត្ថុធាតុដើម ឬគ្រឿងផ្សំមកពីអាមេរិកនិងកូរ៉េខាងត្បូងហើយលោកអ្នកពិសារធ្វើ ឲ្យមានសុខភាពល្អគ្រប់ៗគ្នា។អ្នកនិពន្ធបទចម្រៀងដែលល្បីល្បាញជាច្រើនបទរូបនេះថាហាង14 Feb បានចំណាយទុនរួមដល់ទៅ៤៥ទៅ៥០ម៉ឺនដុល្លារដែលក្នុងនោះលោកមានហ៊ុនចំនួន២៥% ផងដែរ។លោកជឿរថាអតិថិជនដែលមកញាំហាហ្វេនៅហាងលោកនឹងមកហើយមកទៀតព្រោះការដេគ័រហាងមានលក្ខណៈសិល្បៈដែលមានកន្លែងថតរូបកម្សាន្ដ ពិសេសអ្នកឆុងកាហ្វេសុទ្ធតែមានជំនាញច្បាស់លាស់រសជាតិជាប់ចិត្តតែម្ដង។



ក្រោយក្លាយទៅជាថៅកែហាងកាហ្វេនេះលោកសុខ ជំនោរ បានឲ្យដឹងដែរថាលោកក៍មានជំនួញមួយចំនួនទៀតផងដែរដូចជាភរិយារបស់លោករកស៊ីខាងផ្នែកCosmetics ខណៈដែលលោកបានធ្វើការងារទាក់ទងInternet ជាច្រើនឆ្នាំមកហើយផងដែរ។ប៉ុន្ដែទាក់ទងការងារសិល្បៈលោកថានៅតែបន្ដធ្វើដូចមុនដដែល។



ឯកឧត្តមកាន់ សឿង បានសម្ដែងការរីករាយដែលហាង14 Feb បើកតំណើរការនៅពេលនេះហើយលោកជឿរថាអតិថិជននឹងមកគាំទ្រហាងមួយនេះច្រើនជាមិនខាន។ដោយឡែកកញ្ញាវ៉ាន់ នីឡា អតីតតារាហង្សមាសដែលជាប្អូនលោកសុខ ជំនោរ ក៍បានលេចមុខក្នុងកម្មវិធីពិសេសនោះដែរ ហើយនាងទទួលស្គាល់ថារូបនាងក៍មានភាគហ៊ុនខ្លះក្នុង14Feb តែមិនប្រាប់ថាចំនួនប៉ុន្មានឡើយ៕

