កោះកុង៖អ្នកផលិតនិងដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះលោកគួច ខេវិន ដែលបានបម្រើរផ្នែកនេះរយៈពេលជាង ២០ឆ្នាំមកហើយនិងត្រូវបានសិល្បករទាំងឡាយរួមទាំងមហាជនទទួលស្គាល់ស្នាដៃលោកដែលតែងតែផលិតកម្មវិធីថ្មីៗបំពេរអារម្មណ៍ដល់ពុកម៉ែបងប្អូនពិសេសផ្នែកកម្សាន្ដនោះពេលនេះលោកបានឆ្លៀតទៅអភិវឌ្ឍន៍នៅតំបន់ដើមភូមិចុងភូមិ នៅជីផាត ខេត្តកោះកុង ដែលបានកែប្រែតំបន់នោះទៅជាអេកូទេសចរណ៍ដ៍មានសក្ដារនុពលដែលនេះជាសកម្មភាពមួយរបស់លោកក្នុងការចូលរួមលើកស្ទួយក៍ដូចជាអភិវឌ្ឍន៍វិស័យតំបន់ទេសចរណ៍ក្នុងស្រុកឲ្យមានការរីកចម្រើននិងផ្ដល់ឲ្យពលរដ្ឋនៅតំបន់នោះទទួលបានការងារធ្វើនិងបង្កើនប្រាក់ចំណូលផងដែរនៅពេលដែលគម្រោងនោះតំណើរការ។នៅលើហ្វេសបុករបស់លោកគួច ខេវិន លោកតែងតែបង្ហោះពីសកម្មភាពទៅបោះបង់ លំហែកាយ នៅទីនោះជាមួយទេសភាពដ៍ស្រស់ស្អាតពីធម្មជាតិដែលធ្វើឲ្យអ្នកតំណើរទៅដល់តំបន់នោះហើយបានសម្រាកលំហែកាយពិតជាមានអារម្មណ៍ស្រស់ថ្លាខ្លាំងណាស់ព្រោះមានទឹកជ្រោះពីហ្វូងភ្នំក្រវ៉ាញកាត់តំបន់ជីផាត ដែលធ្វើឲ្យដីចំការនៅទីនោះប្រែក្លាយទៅជាតំបន់ដ៍ជាប់ចិត្តពីភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្ដរជាតិ។



ប៉ុន្ដែតាមការបង្ហោះនោះលោកខេវិន មិនទាន់ដាក់ជួលផ្ទះលំហែ និងទីតាំងតំបន់ខាងលើឲ្យភ្ញៀវទេសចរណ៍ចូលទៅកម្សាន្ដនោះទេ ព្រោះលោកកំពុងតែមានការតុបតែងលំអរបន្ថែមពិសេសគឺដាំកូនឈើជាច្រើនដើម។តាមរូបភាពទាំងនោះក៍បង្ហាញថាដោយសារតែលោកខេវិន មានបេះដូងជាអ្នកសិល្បៈ ហេតុនេះហើយការតុបតែងលំអរបន្ថែមពីលើធម្មជាតិនៅជីវផាតនោះកាន់តែភាពរស់រវើកបែបសិល្បៈដែលប្រាកដជាធ្វើឲ្យអ្នកបានទៅដល់ទីនោះម្ដងហើយចង់ទៅទៀតជាមិនខានព្រោះហាក់បានបញ្ចូលថ្មឲ្យជីវិត។



លោកគួច ខេវិន ក៍ធ្លាប់បានបង្ហោះរូបភាពពិធីការិនីល្បីរបស់CTN អ្នកនាងយុគ ចិន្ដា និងក្រុមគ្រួសារទៅលំហែកាយនៅតំបន់ជីផាតដែលរួមដំណើរជាមួយលោកយ៉ាងស្និតស្នាលផងដែរក្នុងនាមជាអ្នករួមអាជីព ខណៈដែលរយៈពេលចុងក្រោយនេះគេក៍ធ្លាប់ឃើញអ្នកនាងចិន្ដា ចំណាយពេលវេលាទៅលំហែកាយនៅតំបន់ទេសចរណ៍នៅខេត្តកោះកុងជាញឹកញាប់។ចំពោះលោកគួច ខេវិន តាមព័តមានថាក្រៅពីការងារសិល្បៈលោកក៍បានលូកដៃចូលទៅក្នុងវិស័យអចលនទ្រព្យហើយថវិការដែលលោកបានចំណេញពីលក់ដីធ្លីទាំងនោះមួយចំនួនលោកធ្លាប់បរិច្ចាគដល់សិល្បករគ្មានទីពឹងនិងជនទីទ័លក្រទាំងឡាយជាបន្ដបន្ទាប់ដែរ។យ៉ាងណាតាមព័តថាលោកខេវិន ដែលត្រូវបានគេចាត់ទុកថាជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់ដ៍ជំនាញនោះលោកនៅតែស្រលាញ់ហើយអារម្មណ៍លោកដក់ជាប់សិល្បៈនិងនៅតែចង់បម្រើរផ្នែកនេះតទៅទៀតដោយចេញពីបេះដូងជារៀងរហូត បើទោះជាពេលនេះលោកមមាញឹកច្រើននូវការងារនៅខាងក្រៅសិល្បៈក្ដី៕





