Thursday, November 28, 2024
Homeព័ត៌មានជាតិវាលចម្បាំង បណ្ដុំទស្សនីយភាពធម្មជាតិ ស្អាតជាងគេ នៅបាត់ដំបង

វាលចម្បាំង បណ្ដុំទស្សនីយភាពធម្មជាតិ ស្អាតជាងគេ នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ ទឹកដីធ្លាប់ជាទីតាំងសមរភូមិសង្គ្រាមដ៏ក្ដៅគគុក ឥលូវនេះ វាលចម្បាំងបានប្រែក្លាយខ្លួន មកជាគោលដៅទេសចរណ៍ថ្មីលើទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ដែលប្រមូលផ្ដុំទៅដោយ ទស្សនីយភាពធម្មជាតិច្រើនដេរដាសគួរទីប្រតិព័ទ្ធ សក្ដានុពលទេសចរណ៍លើដែនដីនេះ ពិតជាវិសេសវិសាលដូចក្នុងគំនូរផ្សេង។

សូមជម្រាបថាក្នុងចំណោមទីរមណីយដ្ឋានទាំងនោះ តំបន់ភ្នំច្រកចង្អៀតក៏ជាទីគយគន់ទេស ភាពដ៏វិសេសវិសាលមួយដែរ ខណៈរូបឆោមឆាយានៃបុព្វតានេះប្រៀបបាននឹងភ្នំនៅចុងបូព៌ាប្រទេស។

ប្រសិនបើភ្ញៀវទេសចរត្រូវការសេវាកម្មស្នាក់ ឬចង់បានការកម្សាន្តសប្បាយលើសពីនេះទៀតនោះ គេអាចចូលទៅកាន់រីសតវាលចម្បាំងខេមសាយ ដែលជារមណីយដ្ឋានទើបបង្កើតថ្មីក្នុងស្រុកសំឡូត ខណៈទេសភាព-បរិយាកាសនៅទីនោះ ក៏កាន់តែពិសេសថែមទៀត។

អរុណពេលព្រឹកត្រជាក់កាយា សូរិយាលូតខ្ពស់សន្សឹមៗពីនាយកំពូលភ្នំ រីបក្សាបក្សីក៏ហើរចេញ ចាកទ្រនំ ផ្ដើមដំណើរយាត្រាត្រាច់រកចំណី។ បរិយាកាសស្រស់ថ្លាបរិសុទ្ធគួរជាទីប្រតិព័ត្តិ ញ៉ាំងឱ្យដំណើរទេសចរណ៍នៅជំរំធម្មជាតិនេះ ដិតជាប់នូវក្ដីសោមនស្សគាប់ឥតគណនា។

អ្វីដែលពិសេសដាច់គេនៅទីនេះ គឺការជិះម៉ូតូកង់បួនឡើងទៅលើភ្នំ។ ម៉ូតូធំមាំទេសចរពេញចិត្ត ជិះកាត់ចម្ការចុះអូរឆ្លងភក់ ក្អាក់ក្អាយសប្បាយឥតភ័យ។ នៅពេលឡើងទៅដល់កំពូលភ្នំតូចល្មម ភ្ញៀវទេសចរយើងអាចរីករាយជាមួយទេសភាពពសុធាបុព្វតា មើលឃើញជុំវិញ៣៦០ដឺក្រេ ស្អាតណាស់ឃើញពិតមិនមែនសាមញ្ញ៕ ប៊ុន​ថេត

RELATED ARTICLES