Tuesday, October 22, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ក្លាយជាតារាទី៣ឡើងឧកញ៉ា

ខេមរៈ សិរីមន្ដ ៖ក្លាយជាតារាទី៣ឡើងឧកញ៉ា

ភ្នំពេញ៖តារាចម្រៀងខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានបញ្ចេញរឿងលោកត្រូវបានព្រះ​ករុ​ណា​ព្រះ​បាទ​សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ត្រាស់បង្គប់ផ្ដល់គោរពងារ​ជា”ឧកញ៉ា”​កា​លពីថ្ងៃទី១១​ខែ​កុម្ភៈឆ្នាំ២០២២ ធ្វើឲ្យនៅក្នុងពិភពសិល្បៈពេលនេះមាន​តារាដល់ទៅ៣ដួង​ហើយ​ដែល​បានងារឧកញ៉ា គិតត្រឹមឆ្នាំ២០២២ នេះ​។        

១៖លោកទុំ សារុត ហៅនាយឃ្លោគ ៖បានឡើងឧកញ៉ាកាលពីឆ្នាំ២០១៥ ហើយអតីត​អ្នក​កំប្លែង​រូបនេះ​បាន​ផ្ដាច់​ខ្លួនពីអាជីពសិល្បៈបន្ដិចម្ដងៗ​រហូតដល់បាត់មុខពីឆាកទាំង​ស្រុង​ដោយបច្ចុប្បន្ន លោកឧកញ៉ាឃ្លោគ ធ្វើជំនួញ​លក់ខ្សាច់ និងផលិតផលតាមOnline ជាច្រើន​មុខ។ជាមួយ​សម្លៀក​បំពាក់ជាអ្នកធំលោកឧកញ៉ាឃ្លោគ នៅ​ពេល​ចូលរួមកម្មវិធីអ្នកសិល្បៈជិត​ដិតលោក​តែងតែឧបត្ថម្ភលុយកាក់ទៅអ្នកភ្លេង,សិល្បកររួមអាជីព និងផ្ដល់​អំណោ​យ​​ដល់​តារា​ចាស់ជរា​ដែលគ្មានទីពឹងផង​ដែរ។អ្វីដែលគូរឲ្យកត់សម្គាល់​នៅក្នុងកម្មវិធីបង្ហាញ​រថយន្ដថ្មីៗ​កន្លង​មក​ឲ្យតែលោកឧកញ៉ាឃ្លោគ ចូលរួមគឺទិញឡានម្ដង៣គ្រឿងតែម្ដងទើបធ្វើឲ្យអ្នក​លក់​មិនអាចភ្លេច​​​អញ្ជើញ​លោក​ឧកញ៉ាឲ្យចូលរួមឡើយ។

  ២៖លាន អាហ្វ្រីលគីនីន៖អតីតតារាចម្រៀង និងពិធីកររូបនេះបានទទួលស្គាល់កាលពី​ចុងឆ្នាំ​២០១៩​ ថាលោក​ពិតជាឡើងឧកញ៉ាមែន។ស្វាមីអ្នកនាងកែវ វល័ក្ខ រូបនេះបច្ចុប្បន្ន បាន​ងាកទៅធ្វើជំនួញរក​ស៊ីផ្នែកអច​លនទ្រព្យ​ហើយលោកជិះរថយន្ដទំនើបៗមិនចាញ់ឧកញ៉ាល្បីឈ្មោះផ្សេងទៀតឡើយ។លោកគីនីន ក៍ត្រូវបានគេដឹងថា​មាន​បងថ្លៃជាមន្រ្ដីធំដ៍មានអំណាច​ម្នាក់ដែរនោះគឺលោកនាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការ​ពារជាតិ  ដែល​ត្រូវ​​ជាសា្វមីរបស់អ្នកនាងកែវ ពិសី ឬជាបងថ្លៃលោកគីនីន ។

 ៣៖ខែម ប៊ុនថៃ ៖ខេមរៈ សិរីមន្ដ បានឡើងងារឧកញ៉ាកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ បន្ទាប់ពីនៅថ្ងៃទី២៤ខែ​ធ្នូឆ្នាំ២០២១ លោក​បានឆ្លើយតបសំណួររបស់អ្នកកាសែតថាតើ​ចង់ធ្វើ​ជា​ឧកញ៉ាឬអត់នោះដោយលោកប៊ុនថៃ អះអាងថាបើព្រះមហាក្ស​ត្រសព្វព្រះរាជហឬភ័យ​យ៉ាងណា​លោក​នឹងទទួលយក។ឥឡូវលោកប៊ុនថៃ ឡើងធ្វើ​”ឧក​ញ៉ា”មែន ដែល​ចាប់ពីពេល​នេះតទៅនៅ​តាម​បណ្ដារ​ឆាកតន្រ្ដីទាំងឡាយពិធីករអាចប្រកាសហៅឈ្មោះ​លោកថា​”តារា​ចម្រៀងឧកញ៉ា​ខេម​រៈ សិរីមន្ដ”។

  ក្រៅពីនាយឃ្លោគ,លាន អាហ្វ្រីលគីនីន និងខែម ប៊ុនថៃ ដែលឡើងធ្វើឧកញ៉ា​ព្រម​គ្នា​នោះកន្លង​មកអតី​តតារា​សម្ដែងលោកសម តារានិងទេព វាសនា ជាដើមពេលនេះក៍បានក្លាយ​ទៅជាមន្រ្ដីធំផងដែរ ហើយទស្ស​និកជន​រងចាំមើលថាតារាបន្ទាប់ដែលឡើងឧកញ៉ា នឹងជា​ម្នាក់​​ណាទៅ?

លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសដែលនិយាយសុំមិនឲ្យដាក់ឈ្មោះ​ថាការឡើងជាឧកញ៉ារបស់​ខេមរៈ សិរីមន្ដ នៅពេលនេះបញ្ជាក់ថាសិរីមន្ដ ចេញធ្វើជំនួញរកស៊ីក្រៅ​សិល្បៈ​មុននេះជោគជ័យទើបបានងារ​មួយនេះ។លោកថាមិន​មានអ្វីប្រែប្រួលឬប្លែកច្រើន​ទេ​ទាក់​​ទងកេរ្តិ៍ឈ្មោះរបស់សិរីមន្ដ ក្រោយក្លាយជាឧកញ៉ានេះ​ព្រោះ​នៅក្នុងអាជីពចម្រៀង​ផ្សេង​រឿងរកស៊ីផ្សឹង។លោកបន្ថែមថាកន្លងមកអ្នកលក់ឡេមួយ​ចំនួនក៍ឡើងជា​ឧក​ញ៉ាដែរ ហេតុ​នេះ​ហើយ​ពេលសិរីមន្ដ ទទួលបានគោរពងារនេះស្រួលរកស៊ីព្រោះគេទទួលស្គាល់ថាសិរីមន្ដ ជា​អ្នកមានទ្រព្យម្នាក់ទៅហើយ៕

RELATED ARTICLES