Tuesday, October 22, 2024
Homeព័ត៌មានអន្តរជាតិលោកចូបៃឌិនៈរុស្ស៊ីជ្រើសរើសការធ្វើសង្គ្រាមជាមួយអ៊ុយក្រែនជាងការទូត

លោកចូបៃឌិនៈរុស្ស៊ីជ្រើសរើសការធ្វើសង្គ្រាមជាមួយអ៊ុយក្រែនជាងការទូត

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយកាលពីថ្ងៃសុក្រទី១៨កុម្ភៈ២០២២ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តជ្រើសយកវាយប្រហារអ៊ុយក្រែន ជាជាងការចរចាការទូត​ហើយថា​លោក​ពូទីននៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីព្យាយាមបង្កើតលេសសម្រាប់ការវាយប្រហារយោធាដែលអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ខាងមុខ។ការអះអាងរបស់លោកបែបនេះ​ដោយផ្អែកលើ​កា​វាយ​តម្លៃរបស់ចារកម្មសម្ងាត់។មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយកាលពីម្សិលមិញថា ជាង40ភាគរយ នៃកងកម្លាំងរុស្ស៊ីនៅតាមព្រំដែន​អ៊ុយក្រែនឥឡូវនេះស្ថិតនៅក្នុងទីតាំងសម្រាប់ការវាយប្រហារ ហើយទីក្រុងម៉ូស្គូ បានចាប់ផ្តើមយុទ្ធនាការ​អស្ថិរ​ភាពបណ្តើរៗហើយ។

នៅក្នុងការឆ្លើយតបនឹងសំណួរមួយនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានលោកបៃឌិនបាននិយាយថា៖ «គិតត្រឹមពេលនេះ ខ្ញុំជឿជាក់ថាគាត់បានធ្វើការសម្រេចចិត្តវាយប្រហារអ៊ុយក្រែនរួចហើយ។លោកបាននិយាយថាយើងមានហេតុផលដើម្បីជឿថាកងកម្លាំងរុស្ស៊ីកំពុងរៀបចំផែនការនិងមានបំណងវាយប្រហារអ៊ុយក្រែននៅសប្តាហ៍ខាងមុខ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ យើងជឿជាក់ថាពួកគេនឹងកំណត់គោលដៅវាយប្រហារតាមអាកាសទៅលើទីក្រុងគៀវ ។លោកបានបញ្ជាក់ថាប្រសិនបើទីក្រុងមូស្គូវាយប្រហារអ៊ុយក្រែន ប្រទេសរុស្ស៊ីត្រូវទទួលខុសត្រូវចំពោះមហន្ត រាយ និងសង្គ្រាមដែលមិនចាំបាច់ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានត្រៀមខ្លួនដើម្បីឆ្លើយតប។សហរដ្ឋ អាមេរិក សម្ព័ន្ធមិត្តនិងដៃគូរបស់យើងនឹងគាំទ្រប្រជាជនអ៊ុយក្រែន។

លោកបានបន្ថែមថា៖ «យើងត្រៀមខ្លួនរួចរាល់ក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី ប្រសិនបើវាឈ្លានពានអ៊ុយ ក្រែនបន្ថែមទៀត»។យោងតាមលោក បៃឌិន រដ្ឋលេខាធិការ លោកAntony Blinken អាចជួបជាមួយ រដ្ឋមន្ត្រី ការបរទេសរុស្ស៊ីលោក Sergey Lavrov នៅថ្ងៃទី 24 ខែកុម្ភៈ។ លោកបាននិយាយថាប្រសិនបើទីក្រុងមូស្គូវាយ ប្រហារអ៊ុយក្រែនមុនពេលវេលានោះ អាមេរិកនឹងបិទទ្វារខាងការទូត។

លោកបៃឌិនបាននិយាយថា ពួកគេនឹងជ្រើសរើសសង្រ្គាម ហើយពួកគេនឹងចំណាយថ្លៃដើម សម្រាប់ការធ្វើដូ ច្នេះ។ រុស្ស៊ីមិនត្រឹមតែទទួលទណ្ឌកម្មពីយើងនិងសម្ព័ន្ធមិត្តរបស់ យើងប៉ុណ្ណោះទេប៉ុន្តែកំហឹងខាងសីលធម៌រប ស់ពិភពលោកនឹងធ្លាក់មកលើពួកគេ៕

RELATED ARTICLES