Wednesday, October 23, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ថៅកែនៅតែទុកចិត្ត

តន់ ច័ន្ទសីម៉ា ៖ថៅកែនៅតែទុកចិត្ត

ភ្នំពេញ៖ការមិនទិញតារាចម្រៀងស្រីថ្មីចូលGalaxy ខណៈដែលផលិតកម្មនេះមានតែអ្នក​ចម្រៀង​​ស្រី​ទោលតែ​ម្នាក់គឺ​នាងតន់ ច័ន្ទសីម៉ា ព្រោះអ៊ុក សុវណ្ណារី នៅក្មេងពេកនោះ​មាន​ន័យថាសីម៉ា ត្រូវបានថៅកែផ្ដល់​ទំនុក​ចិត្តពេញទំហ៊ឹងដដែលនៅឆ្នាំ២០២២ នេះ បន្ទាប់ពីធ្លាប់​មាន​ព័ត​មានថាផលិតកម្មថ្មីចាយលុយធំ​នេះចង់ប្រម៉ាញ់​ទិញពេជ្រ សោភា និងមាស សុខសោ​ភា ឲ្យទៅធ្វើជាដៃគូតារាចម្រៀងព្រាប សុវត្ថិ តែរឿងនេះត្រូវ​បានស្ងប់​ស្ងាត់ទៅវិញ។ប៉ុន្ដែអ្វី​ដែល​ពិ​បាក​សន្និដ្ឋានថាតើកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម នៅតែឆា្លស់គ្នា​ច្រៀង​​​ជា​មួយ​ដៃគូស្រីតែម្នាក់នេះ តទៅទៀតឬយ៉ាងណា?ប្រសិនបើដូចច្នេះមែនមានន័យថា​ទាំងព្រាប សុវត្ថិ និងខេម នៅឆ្នាំថ្មីនេះតារាទាំង២នៅតែជួយជ្រោមជ្រែងនិងរុញឲ្យច័ន្ទសីម៉ា កាន់តែល្បី​ល្បាញថែមទៀតជា​មិន​ខាន​ឬអ្នកខ្លះហៅថាជាការគ្មានជម្រើសផ្សេង​ទើបត្រូវតែ​ចាប់​ដៃគូ​ជាមួយ​ស្រីស្រស់​រូបនេះតទៅទៀតហើយ​បើនៅតែអីចឹងទៀតអ្នកគាំទ្រប្រាកដ​ជា​បារម្ភខ្លាច​តែព្រាប សុវត្ថិ និងខេម គ្មានអ្វី​ប្លែកពីឆ្នាំចាស់។

 តន់ ច័ន្ទសីម៉ា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងវ័យក្មេងដ៍​មានសក្ដានុពលនៅរយៈ​ពេលចុងក្រោយនេះ តែគេមិនគូប្រៀបធៀបឬផ្គូផ្គងនាងជាមួយតារា​ចម្រៀងរៀម​ច្បងដូចជា​មាស សុខសោភា,ពេជ្រ សោភា ឬឱក សុគន្ធកញ្ញា ឡើយ ព្រោះថាពួកគេបានសន្សំកេរ្តិ៍​ឈ្មោះ​​​មុន​​ជាច្រើនឆ្នាំតាំងពីមុនសីម៉ា ល្បីម្លេះ។តែច័ន្ទសីម៉ា មានប្រៀបជាងគេក្នុងចំណោម​អ្នកចម្រៀងយុវវ័យនាពេលបច្ចុប្បន្នមានដូចជានាងរ៉ាប៊ី ,រ៉េត ស៊ូហ្សាណា និងយូរី ជាដើម​។ចំណែកអ្នកគ្រប់គ្រងGalaxy លោកយឹម តាស្រង់ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​បច្ចុ​ប្បន្ន​លោក​យល់ថាច័ន្ទសីម៉ា ឈនៅលំដាប់Grade A ហើយការច្រៀងConcerts នៅតាម​ខេត្តទាល់​តែ​១​កម្មវិធីស៊ីថ្លៃ​៥ពាន់​ដុល្លារទើបខាងលោកឲ្យចេញ។

 តន់ ច័ន្ទសីម៉ា អាយុ២៥ឆ្នាំពេលនេះរូបសម្រស់និងកេរ្ដិ៍ឈ្មោះរបស់នាង​ឡើងព្រមគ្នា​តែម្ដង ខណៈដែល​នាង​ជាតារាដែលហ៊ានសារភាពថាបានកែច្រមុះឲ្យខ្ពស់ស្រួច និងចាក់​ចង្ការ​ឲ្យវែង​ជាង​មុន តែ​កន្លែងផ្សេងៗ​ទៀត​នាងមិនបានកែកុនដូចគេសង្ស័យនោះទេ ។សីម៉ា ក៍ធ្លាប់​វា​ចារថា​​បេះដូងនាងនៅទំនេរ មិនទាន់មានគូជីវិត​ឡើយក្រោយមាន​ដំណឹងថានាងត្រូវពោះ​ម៉ាយម្នាក់​តាមស្នេហា និងតែងតែបង្ហាញភាពស្និតស្នាល​ជាមួយ​នាងដូចគូស្នេហ៍៕

RELATED ARTICLES