Wednesday, October 23, 2024
Homeសន្ដិសុខសង្គមចៅក្រមដោះលែងជនជាប់ចោទរំលោភ ក្មេងស្រីរង គ្រោះប្តឹងទៅក្រសួងយុត្តិធម៌

ចៅក្រមដោះលែងជនជាប់ចោទរំលោភ ក្មេងស្រីរង គ្រោះប្តឹងទៅក្រសួងយុត្តិធម៌

ភ្នំពេញ ៖ ក្មេងស្រីជាជនរងគ្រោះក្នុងអំពើរំលោភសេពសន្ថវៈម្នាក់ រួមនិងម្តាយបង្កើតរបស់ខ្លួន បានរួមគ្នាផ្តិត មេដៃប្តឹងលោកចៅក្រម សុង ប៊ុណ្ណារិទ្ធិ ទៅក្រសួងយុត្តិធម៌ ដោយអះអាងថាចៅក្រមរូបនេះ បានសម្រេចដោះ លែងជនល្មើសដែលរំលោភជនរងគ្រោះ។យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ចាន់ ស្រីមុំ ជាម្តាយ និងកូនស្រី ដែលជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំភាពយុត្តិធម៌ គោរពជូនលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយប្តឹងលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងឈ្មោះជា ស្រី មុំ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ដែលមានភាពអយុត្តិធម៌ចំពោះពួកគេ។

ការសម្រេចដាក់ពាក្យបណ្តឹងសុំភាពយុត្តិធម៌ នៅពេលនេះ ធ្វើឡើងក្រោយពីលោកសុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីរាជធានីភ្នំពេញ បានចេញដីកាសម្រេចដាក់ជនត្រូវចោទឈ្មោះជា សុជាតិ ហៅសុខុម ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (មិនឃុំខ្លួនបណ្តោះអាសន្ន) កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ ។

ជនរងគ្រោះ បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះជា សុជាតិ ហៅសុខុម អាយុ៦៧ឆ្នាំ មានមុខរបរជាមន្ត្រីពេទ្យ យោ ធាចូលនិវត្តន៍ បានរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះក្នុងវ័យ១៦ឆ្នាំ កាលពីអំឡុងខែមករា ឆ្នាំ២០ ២០ នៅចំណុចភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

សូមជម្រាបថា ជនត្រូវចោទឈ្មោះជា សុជាតិ ហៅ សុខុម ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសខាង លើ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។

លោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ជនល្មើស ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីអំឡុងខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ យោងតាមមាត្រា២៣៩ នៃក្រមព្រហ្ម ទណ្ឌ និងបានបញ្ជូនសំណុំរឿងទៅលោកសុង ប៊ុណ្ណារិទ្ធិ ចៅ ក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ជុំវិញការដោះលែងជនត្រូវចោទឈ្មោះជា សុជាតិ ហៅសុខុម នេះ​លោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំ ពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នក​សារ​ព័ត៌​មានថា លោកមិនទាន់ទទួលបានព័ត៌ មានស្តីពីការប្តឹងឧទ្ធរណ៍ ពីសំណាក់តំណាងអយ្យការដែលកាន់សំណុំ​រឿង លើសេចក្តីសម្រេចរបស់ចៅ ក្រម ស៊ើបសួរនៅឡើយទេ៕

RELATED ARTICLES