Wednesday, October 23, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ខកចិត្តម្ដងទៀត

ពេជ្រ សូលីកា ៖ខកចិត្តម្ដងទៀត

ភ្នំពេញ៖ការផ្ទុះកូវីដសារជាថ្មីឡើងវិញធ្វើឲ្យតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មិន​អាច​សម្រេច​បំ​ណងធំក្នុងការគ្រងឈុតកូនក្រមុំមែនទែននៅឆ្នាំ២០២២ នេះបានឡើយ បន្ទាប់​ពី​នាង​បានឆាចោល​ម្ដង​រួច​ទៅ​ហើយកាលពីឆ្នាំ២០២១ ព្រោះតែកូវីដនេះ។យ៉ាងណាតារា​ហង្ស​មាស​​រូបនេះហាក់គ្មានការបារម្ភខ្លាចចំណង​ស្នេ​ហាមានការប្រែប្រួលនោះទេព្រោះថា​ពេលនេះ​រូប​នាងនិងលោកគឹម ហាន ក្លាយទៅជាចិត្ត១ ថ្លើម១ ទៅ​ហើយ​ក្រោយភ្ជាប់ស្នេហ៍បាន​ជាង២​ឆ្នាំទទួលបានចំណងដៃកូនប្រុស១អាយុជិត២ឆ្នាំ។

ក្រៅពីពេជ្រ សូលីកា តារាដែលត្រូវពន្យាពេលចូលរោងការព្រោះតែកូវីដ មានដូច​ជា​នាង​ប៉ាច គីមមួយ ,ពេជ្រ សោភា និងទេព បូព្រឹក្ស ជាដើម ខណៈដែលតារាកំប្លែងរូបស្រស់​របស់Ctn  នាងវ៉ាន់ នីឡា និងតារាសម្ដែងទឹម រដ្ឋា មានព័តមានថាពួកគេនឹងរៀបការនៅចុង​ខែមីនាឆ្នាំ២០២២ នេះដូចគ្នាព្រោះថាបានកក់សម្អាងការនិងចុង​ភៅអស់​ទៅហើយ។ចំពោះ​ពេជ្រ សូលីកា វិញមុនចូលរោងការនេះនាងត្រូវបានស្វាមីផ្គាប់​ចិត្តស្ទើគ្រប់​បែបយ៉ាង​ទាំងអស់​ដូច​ជាកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ នាងត្រូវប្ដីទិញផ្ទះវីឡារតម្លៃជាង៣០ម៉ឺនដុល្លារ និង​ចុងខែធ្នូឆ្នាំ​២០​២១ ប្ដីទិញឲ្យបន្ទប់ខុនដូ១ទៀតឲ្យតម្លៃខ្ទង់ជិត១០​ម៉ឺនដុល្លារថែម​ទៀត ដែល​ការដូស្ទួនពីស្វាមីនេះធ្វើ​ឲ្យនាង​ស្រីពេជ្រ សប្បាយចិត្តក្រៃលែង ខណៈដែលពេលនេះ​នាង​ក៍ជាតារា​លេងម៉ូដរថយន្ដមិនធម្មតាដែរព្រោះជិះ​ឡាន​ទំនើបៗ​៣គ្រឿងឆ្លាស់​គ្នាមាន​ដូច​ជា​Porsche, Bmw និងRange Rover  ជាដើម។

ប៉ុន្ដែដូចពាក្យគេថារាល់ភាពសប្បាយ​រីករាយ​តែងតែបង្កប់ទៅដោយទុក្ខសោកនោះគឺពិតជាមិនខុសនោះទេ ព្រោះ​ថាមានពេលខ្លះសូលីកា គេងយំតែម្នាក់ឯងព្រោះតែម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវបានតុលា​ការ​ប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ដោយផ្ដន្ទាទោសដាក់​ពន្ធនាគារ​រយៈ​ពេល១២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រាទី១៩៩  នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីតារា​ចម្រៀង​ហង្សមាសរូបនេះ ត្រូវបានសម្ថកិច្ចចាប់ខ្លួនថ្ងៃទី១១ខែមករាឆ្នាំ២០២០ ពាក់​ព័ន្ធ​ករណីឃាត​កម្មលើគូ​ស្នេហ៍ភេទ​ដូចគ្នាអ្នកស្រីងិន សុខលី ។សូលីកា ដែលរំពឹងបាន​ជួប​មុខម្ដាយវិញនៅឆ្នាំ២០៣៣ ខាងមុខនោះធ្លាប់ប្រាប់អ្នក​យក​​ព័តមានយើងតាមទូរស័ព្ទថា​នាង​មាន​បងប្អូនទៅមើលម្ដាយនៅពន្ធនាគារជាប្រចាំហើយ៕

RELATED ARTICLES