Wednesday, October 23, 2024
Homeតារាខ្មែរនី មុនីនាថ ៖នៅតែមិនច្បាស់លាស់ថ្ងៃចូលរោងការ

នី មុនីនាថ ៖នៅតែមិនច្បាស់លាស់ថ្ងៃចូលរោងការ

ភ្នំពេញ៖តារាទឹកភ្នែកនី មុនីនាថ ត្រូវបានគេសង្ស័យថានាងអាចនឹងចូលរោងការ​នៅចុងខែមីនា​ឆ្នាំ២០២២ ខាងមុខនេះហើយជាមួយប្រុសអូស្រា្ដលីដែលមុនីនាថ ធ្លាប់សារភាពកាលពីខែ​សី​ហា​ឆ្នាំ២០២០ ថាប្រុស​អ្នកជំនួញវ័យក្មេងរូបនោះជាគូស្នេហ៍ថ្មី​របស់នាង។កាន់តែគូរឲ្យទុក​ចិត្ត​ទៀតនោះមិត្តភក្ដិដ៍ជិត​ដិតបំផុត​របស់មុនីនាថ គឺអ្នកនាងសារ៉ាយ សក្ខណា និងស្វាមីបាន​ពន្យា​​​ពេល​ចេញទៅអាមេរិកវិញព្រោះតែរងចាំ​ចូលរួមមង្គល​ការពួកម៉ាកដែលជិតដិតដែល​ត្រូវគេ​សង្ស័យថាជាមុនីនាថ នេះឯង។

 យ៉ាងណាសារ៉ាយ សក្ខណា បានឲ្យដឹងថានាងពិតជាលើកពេលទៅអាមេរិក​វិញព្រោះ​តែ​រងចាំការពួកម៉ាកម្នាក់​មែន តែមិនមែនមង្គលការមុនីនាថ នោះទេគឺម្នាក់នោះជាទឹម រដ្ឋា ។ដោយ​ឡែក​មុនីនាថ បានប្រាប់ថាបើគូព្រេង​ដល់ហើយរៀបការស្អែកក៍បានដែរ តែបើ​មិន​ទាន់ដល់ទេ​ពិបាកបន្ដិចហើយព្រោះអាច៤ទៅ៥ឆ្នាំ​ទៀតចាំការក៍មិន​ដឹងដែរ​…។ការវាចាររបស់​តារា​ទឹកភ្នែក​បែបនេះបញ្ជាក់ថានាងមិនច្បាស់លាស់ថ្ងៃចូលរោងការនោះទេ ហើយរឹត​តែ​មិន​អាច​​និយាយ​បាន​ថា​ពេលណានាងនឹងអាចគ្រងឈុតកូនក្រមុំមែនទែនបានទៀតផង បើទោះ​ជានាងធ្លាប់​សារ​ភាព​ថាមានម្ចាស់ចិត្តថ្មីក្ដី តែពេលនេះតាមមើលទៅនាងហាក់ដូចជា​នៅតែ​មិន​ច្បាស់លាស់​១០០%​ឡើយ។

 គូររំលឹកថានី មុនីនាថ ធ្លាប់បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីអាមេរិក​ដែល​ជា​អតីតតារាសម្ដែងពោះ​ម៉ាយលោកកែវ កុសល តែបានប្រេះឆាវិញដោយសារតែ​លោកកុ​សល បាន​ងាកទៅភ្ជាប់ពាក្យជាមួយ​ថៅកែ​ហាង​កាត់ដេរ​ជាអ្នកមេម៉ាយកូន១​ម្នាក់។ដោយក្ដៅ​ចិត្តពេកទើបមុនីនាថ ភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ​មក​ពីអាមេរិកម្នាក់ទៀតគឺលោកអ៊ុង សូឡាំង តែចំ​ណ​ងសេហានេះផ្អែមល្ហែមត្រឹមរយៈពេលខ្លី ស្រាប់តែនៅថ្ងៃទី១៣​ខែ​តុលាឆ្នាំ​២០១៧ លោក​សូឡាំង បានដាក់ពាក្យប្ដឹងមុនីនាថ ទៅសាលាដំបូងរាជធានីភ្នំពេញ​ពីបទ​រំ​លោភលើ​សេចក្ដី​ទុក​ចិត្តនិងឆបោក ដោយទាមទារប្រាក់សំណងជំងឺចិត្ត​ដល់ទៅ១០ម៉ឺន​ដុ​ល្លារ។រឿងរ៉ាវដ៍ចម្រូងចម្រាសនេះ​ធ្វើឲ្យប៉ៈពាល់ដល់កេរ្ដិ៍ឈ្មោះមុនីនាថ ខ្លាំងក្នុងសិល្បៈ តែរយៈពេលជាងជាង៤ឆ្នាំមកនេះសំណុំ​រឿង​នេះ ហាក់​ជាប់​គាំង ខណៈដែលកន្លងមកលោក​សូឡាំង បង្ហាញអារម្មណ៍អស់សង្ឃឹម ក្រោយ​មានដំណឹងថាមាន​លោកធំ​ម្នាក់អន្ដរាគមន៍​មុនី​នាថ នៅតុលាការ។ដោយឡែកមុនីនាថ ក្រោយបានសារភាពមាន​ស្នេហ៍ថ្មីជាង១ឆ្នាំមកនេះ​នាងមិនដែល​បណ្ដើរសង្សារថ្មីជាសាធារណៈ​ម្ដងណាឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍​នោះ​តារាទឹកភ្នែកបាន​ទិញ​ផ្ទះវីឡារស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារនៅបុរីជីពម៉ុងលែន ផ្លូវជា សុផារ៉ា ទើបធ្វើឲ្យគេនៅតែសង្ស័យ​ថាតារា​ទឹកភ្នែកមានម្ចាស់ចិត្តថ្មីជាមន្រ្ដីធំ មិនមែនជា​ប្រុស​អូ​ស្រា្ដលី៕

RELATED ARTICLES