Wednesday, October 23, 2024
Homeតារាខ្មែរមាស សុខសោភា ៖ប្ដីទុកចិត្តឆន សុវណ្ណារាជ

មាស សុខសោភា ៖ប្ដីទុកចិត្តឆន សុវណ្ណារាជ

ភ្នំពេញ៖វាជារឿងដ៍កម្រមួយដែលមិនសូវជួបប្រទះខណៈដែលមាស សុខសោភា និងឆន សុវ​ណ្ណារាជ អោប​ថើបគ្នាទៅវិញទៅមកហើយស្វាមីរបស់សោភា គឺលោកអ៊ឹត រ៉ាដា ជាអ្នកថត​រូប​ភាព​នោះអោយទៀតផង។អ្នក​គាំទ្រទាំងសុខសោភា និងសុវណ្ណារាជ ពួកគេសរសើរលោក​រ៉ា​ដា ថារកចុះបុរសចិត្តត្រជាក់ដូចទឹកកក​បែបនេះ​វេចអង្ករដើររកឯណាបានទៅ? គេថាដោយ​សារតែ​លោ​ក​រ៉ាដា មាន​ចំណុច​ពិសេសមិនចេះ​ប្រចណ្ឌហួងហែង​សោ​ភា ផ្ដែសផ្ដាស​បែបនេះ​ហើយទើប​ជា​រៀងរាល់ឆ្នាំ​ឲ្យតែដល់ថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនសោភា តែងតែចេញ​សារ​​លើកទឹក​ចិត្តស្វាមីនាងថាជាបុរសម្នាក់ដែលហ៊ានលះបង់​គ្រប់បែបយ៉ាងទាំងអស់​ដើម្បី​រូប​នាង​។ឥឡូវអ្វីៗ​បានឃើញច្បាស់ថាលោកគ្រូពេទ្យមកពីកាណាដាដែលសុខចិត្តបោះបង់អាជីពមកតាមគូស្នេ​ហ៍​នេះមិនត្រឹម​តែ​ផ្គាប់ចិត្តសោភា បានគ្រប់យ៉ាងនោះទេ តែលោករ៉ាដា ថែមទាំង​ជា​ប្រុស​ម្នាក់ដែលស្គាល់ច្បាស់​ពីអាជីព​របស់​ភរិ​យា​​លោកនិងថែមទាំងរាប់អានមិត្តភក្ដិ​របស់​សោភា ដូចជាពួកម៉ាករបស់លោកដែរ។

ដោយឡែក​សម្រាប់​ទំនាក់​ទំនងរបស់សុខសោភា និងលោក​សុវណ្ណារាជ វិញឃើញថាពិតជាស៊ីជម្រៅ​ទោះជា​ពួក​គេ​ច្រៀង​នៅផលិតកម្ម​ផ្សេង​​គ្នាមែន តែភាពស្និតស្នាល​លើសពីធម្មតាហើយមុននេះសុវណ្ណារាជ ទើបតែធ្វើឲ្យ​សោ​ភា សប្បាយ​ចិត្ត​ក្រៃ​លែង​តាមរយៈ​ការបញ្ចេញរូបថតអាពាហ៍របស់សោភា និងលោករ៉ាដា នៅថ្ងៃខួបអាពាហ៍ ពិពាហ៍គម្រប់១២​ឆ្នាំ​កាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានរូបលោករាជ ឡើងសែនកួចដៃ ជាមួយញឹម ចាន់​ថន ព្រោះការទ​ម្លា​យ​រូបនោះធ្វើឲ្យសោភា ស្រាលខ្លួន​បន្ដិ​ចពីការរិះគន់ទាំងឡាយដែលថានាង​ជាតារាល្បីល្បាញម្នាក់​តែធ្វើគំរូមិន​សូវ​ល្អព្រោះ​សាង​ស្នេហ៍​ឥតខាន់ស្លានោះ តែពេលនេះគ្រប់​គ្នា​បាន​ដឹងហើយថាសោភា ធ្លាប់រៀបការ​ជាមួយ​លោក​រ៉ាដា ហើយដែលសាក្សីរស់គឺលោក​សុវ​ណ្ណា​រាជ នេះឯងជាអ្នកឡើងសែនកួចចង​ដៃ​នាង។ ប៉ុន្ដែ​ក្រោ​​យលោក​សុវណ្ណារាជ បញ្ចេញរូប​ភាព​រៀបការ​តាមសំណើរសុខសោភា នោះ​រួច មានការរិះគន់​ផងគាំទ្រផង​ទៅលើសោភា ព្រម​គ្នាតែម្ដង ដោយអ្នកមានគំនិត​ខ្វែងលើក​ឡើងថាសោភា ជាតារាល្បីលំដាប់កំពូល​ម្នាក់មិន​គូ​ណា​រៀ​បការ​ច្រ​ឡំ​សែនព្រែន​បែបនេះ​ឡើយ  តែអ្នកមានមតិស្របថាគូរឲ្យសរសើរសោភា ទោះជា​នាង​​ល្បីយ៉ាង​ណា​តែរៀបការ​យ៉ាង​សាមញ្ញបំផុតព្រោះតែមិនចង់ខ្ជះខ្ជាយលុយកាក់។

សូមបញ្ជាក់ថាមាស សុខសោភា ធ្លាប់ច្រៀងរួមផលិតកម្មជាមួយលោកឆន សុវណ្ណា​រាជ កាលពីឆ្នាំ២០០៥ ដល់​២០០៧ ទើបបែកគ្នាដោយសារតែលោកសុវណ្ណារាជ ទៅហង្ស​មាស  ហើយមកដល់ពេលនេះសោភា ទៅរាម លោ​ក​រាជ នៅបន្ដជាមួយហង្សមាសដដែល​។ថ្វី​ត្បិតែសោភា-រាជ បែកផលិតកម្មគ្នា១៥ឆ្នាំមែន តែទំនាក់ទំនង​និង​ការ​រាប់គ្នារបស់ពួកគេ​គ្មាន​ការប្រែប្រួលបន្ដិចឡើយ។គេចាំបានថាអំឡុងដែលសោភា និងប្ដីនាងកំពុងស្នាក់នៅ​កា​ណា​​ដា នោះពេលលោកសុវណ្ណារាជ ទៅច្រៀងសម្ដែងនៅទីនោះគឺសោភា តែងតែជូនតារា​ហង្សមាស​រូប​នេះ​ដើរ​កម្សាន្ដគ្រប់ទិសទីទៀតផងទើបស្វាមីរបស់សោភា ដឹងច្បាស់ពីទំនាក់​ទំនង​និងការរាប់អានមួយ​នេះរហូត​ដល់​សោ​ភា និងលោករាជ ហ៊ានថើបគ្នានៅចំពោះលោក​តែមិន​ត្រឹម​តែធ្វើឲ្យរ៉ាដា មិនឆេះដុំនោះទេតែលោក​ថែមទាំង​ថតរូបឲ្យ​ទៀតផង។តាមព័តមាន​ថា​លោក​​សុវណ្ណា​រាជ ចង់ឲ្យសោភា ទៅច្រៀងនៅហង្សមាសរួមគ្នា តែការចរចារ​របស់សោភា និង​ថៅ​កែ​ហង្ស​មាសលោកឧកញ៉ាអ៊ឹង ឆៃងួន បានរងបរាជ័យទើបធ្វើឲ្យសោភា ទៅផ្ញើរខ្លួន​ជាមួយ​រាម ។សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិត្តភក្ដិរបស់​នាងនៅហង្សមាស​ពិត​ជា​ចង់​ឲ្យនាងទៅ​ច្រៀ​ង​នៅទីនោះមែន ប៉ុន្ដែនាងចង់ធ្វើការនៅទីណាមានសេរីភាព ហើយ​សម័យ​នេះហើយទោះជាច្រៀង​ដោយគ្មាន​ផលិតកម្មក៍នៅតែល្បីបានដែរ។

  ក្រៅពីមាស សុខសោភា តារាស្រីដែលស្និតលោកឆន សុវណ្ណារាជ ហើយគូស្នេហ៍របស់​តារា​ទាំងនោះមិន​ចេះ​ប្រចណ្ឌមានដូចជាឱក សុគន្ធកញ្ញា,សុគន្ធ និសា និងពេជ្រ សោភា ជាដើម។ប៉ុន្ដែក្នុងចំណោមតារាខាង​លើមាន​តែ​សុខសោភា ម្នាក់គត់ដែលឲ្យសវុណ្ណារាជ ថើប​ថ្ពាល់នៅចំពោះមុខប្ដី៕

RELATED ARTICLES